រាជធានីភ្នំពេញ ៖ បើទោះបីជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅក្នុងខេត្តព្រះសីហនុ បានកន្លងទៅជាង១ឆ្នាំទៅហើយក្តី ប៉ុន្តែរហូតមកដល់ពេលនេះ តារាចម្រៀងដែលមានអាយុថ្លៃដែលអាចគេចផុតពីសេចក្តីស្លាប់ក្នុងហេតុការណ៍ខាងលើ លោកខេមរៈ សិរីមន្ត នៅតែខ្លាចរអាមិនទទួលយករាល់ការចេញសម្តែងនៅក្នុងខេត្តមួយនេះដដែល។
ខេមរៈ សិរីមន្ត តែងតែធ្វើការបដិសេធចោលទាំងអស់រាល់ការស្នើសុំឱ្យចេញសម្តែងនៅក្នុងខេត្តព្រះសីហនុ មិនថា ជាកម្មវិធីតូច ឬធំឡើយ ខណៈពេលមុននេះ លោកក៏បានធ្វើការបដិសេធចោលការច្រៀងឱ្យក្រុមហ៊ុន Smart ដែលបានធ្វើឡើងនៅក្នុងខេត្តព្រះសីហនុផងដែរ ។
សិរីមន្ត បាននិយាយថា បើទោះបីជាខ្លួនមានមុខងារជាឯកអគ្គរាជទូតរបស់ក្រុមហ៊ុនទូរស័ព្ទ Smart ក៏ដោយ ប៉ុន្តែរូបលោកនៅតែមិនអាចចេញទៅច្រៀងតាមកម្មវិធីរបស់ក្រុមហ៊ុនមួយនេះនៅក្នុងខេត្តព្រះសីហនុឡើយ ប៉ុន្តែលោកនឹងច្រៀងបន្ថែមនៅតាមបណ្តាខេត្តផ្សេងទៀត ។
ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា កាលពីពេលថ្មីៗនេះ តារាចម្រៀងលំដាប់ជួរមុខនៅក្នុងផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត បានគូសបញ្ជាក់ថា ភាពភិតភ័យ និងការមិនទាន់នឹងនរក្នុងចិត្តក្រោយពីលោកបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំកន្លងទៅនោះ នៅតែជាស្រមោលដែលដក់ជាប់នៅក្នុងចិត្តរបស់លោកនៅឡើយទេ រហូតមកដល់ពេលនេះ ។ លោកបញ្ជាក់ថា អារម្មណ៍ដែលនៅតែភិតភ័យនេះ ជាមូលហេតុដែលលោកបានសម្រេចចិត្តមិនទទួលយករាល់ការស្នើសុំពីបណ្តាលក្រុមហ៊ុននានា ដែលមានបំណងធ្វើឡើងនៅក្នុងខេត្តព្រះសីហនុនោះនៅឡើយទេ បើទោះបីជាក្រុមហ៊ុនហ៊ានចំណាយឱ្យរូបលោកធ្វើដំណើរដោយយន្តហោះក៏ដោយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ