រាជធានីភ្នំពេញ ៖ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងមហាសន្និបាតលើកទី២៤ ក្នុងការពង្រឹងវិជ្ជាជីវៈមេធាវីប្រចាំឆ្នាំ២០១៩ថា គណៈមេធាវីគ្រោងបង្កើតការិយាល័យនៅឯបរទេសនាឆ្នាំក្រោយ ដើម្បីការពារពលករខ្មែរដែលកំពុងធ្វើការនៅឯបរទេស ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកទី១៦ ខែតុលា នៅក្នុងមហាសន្និបាតលើកទី២៤របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក សួន វិសាល ប្រធានគណៈមេធាវីបានបញ្ជាក់ថា មហាសន្និបាតឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំមុនបន្តិច ដោយមានការអញ្ជើញវាគ្មិនមានជំនាញមកធ្វើបទបង្ហាញ ដើម្បីស្វែងរកបញ្ហាប្រឈម ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈមេធាវីផងដែរ ។
លោក សួន វិសាល បានបន្តទៀតថាមហាសន្និបាតនេះក៏មានគោលបំណងទៅខាងមុខដើម្បីធ្វើយ៉ាងណាឲ្យមេធាវីកម្ពុជាមានសមត្ថភាពអាចប្រកួតប្រជែងជាមួយមេធាវីបរទេសបាននិងព្យាយាមពង្រីកដល់ទីផ្សារអន្តរជាតិ ។ ទោះបីជាបែបណា ពេលនេះគណៈមេធាវីមិនទាន់ចាត់តាំងមេធាវីកម្ពុជាទៅកាន់ការិយាល័យមេធាវីបរទេសឬទៅកាន់ប្រទេសណាមួយនៅឡើយទេ ដោយកំពុងពង្រឹងសមត្ថភាពជាមុនសិន ។
លោក សួន វិសាល បានបញ្ជាក់ថា កាលពីឆ្នាំមុន គណៈមេធាវីបានទទួលព័ត៌មានពីបញ្ហាប្រឈមរបស់មេធាវីក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនបើប្រៀបធៀបនឹងមេធាវីបរទេស ។ លោក សួន វិសាល អះអាងថា មហាសន្និបាតនេះ ក៏បានសម្រេចក្នុងការបង្កើតការិយាល័យមេធាវីកម្ពុជានៅឯបរទេស ដើម្បីការពារពលករខ្មែរនៅបរទេស ។
លោកលើកឡើងថា ការិយាល័យមេធាវីអាចបើកនៅប្រទេសថៃ កូរ៉េ ម៉ាឡេស៊ីជាដើម ពីព្រោះកន្លងមកលោកបានដឹងថាពលករខ្មែរយើងទៅធ្វើការងារនៅទីនោះមានចំនួនច្រើន ។ លោក សួន វិសាល បន្តទៀតថា បញ្ហាលើកឡើងខាងលើកនេះ ស្របតាមស្មារតីនិងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយប្រជាពលរដ្ឋខ្មែរ។ក្រោមការឧបត្ថម្ភពីសម្តេចតេជោ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជាយើង ទោះបីនៅទីណាក៏ ដោយ ហើយការិយាល័យមេធាវីនៅបរទេសនឹងមាននៅឆ្នាំ២០២០ ។
បច្ចុប្បន្ន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានមេធាវីពេញសិទ្ធិ១.៤៦០រូប និងមេធាវីកម្មសិក្សា(មិនទាន់ពេញសិទ្ធិ)ជាង៤០០រូបសរុបជាង១.៧០០រូប តែក៏មានមេធាវីកំពុងប្រកបវិជ្ជាជីវៈប្រមាណ១.០០០រូប ។ លោកបន្តថា ចំនួនមេធាវីកម្ពុជាបច្ចុប្បន្ននេះមិនទាន់សមាមាត្រទៅនឹងចំនួនប្រជាជនកម្ពុជាដែលមានជាង១៥លាននាក់នោះទេ បើប្រៀបធៀបនឹងប្រទេសជិតខាង ដូចជាថៃមាន៧០លាននាក់ តែថៃមានមេធាវីប្រមាណ៩ម៉ឺននាក់ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលអាណត្តិទី១២ក្នុងការការពារកូនក្តីនៅតាមពន្ធនាគារទូទាំង២៥រាជធានី-ខេត្ត ហើយរាជរដ្ឋាភិបាលបានផ្តល់ថវិកាទ្រទ្រង់ចំនួន១.៦០០លានរៀលដល់គណៈមេធាវី ដើម្បីផ្តល់ដល់មេធាវីការពារក្តីជនក្រីក្រដោយមិនគិតថ្លៃក្នុងមួយករណី៤០ម៉ឺនរៀល ៕
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...