ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​មេ​ធាវី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើកមហាសន្និបាតលើកទី២៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា នេះ មាន​រៀបចំ​ពិធី​បើក​មហាសន្និបាត​លើក​ទី​២៤​របស់​គណៈ​មេ​ធាវី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជាស្តី​ពី​«​វឌ្ឍនភាព​ការងា​រយៈពេល​១​ឆ្នាំ​របស់​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​អាណត្តិ​ទី​១២»​។ ​ពិធីនេះ ស្ថិត​ក្រោម​អធិបតីភាព​​លោក​សួន វិសាល ប្រធាន​គណៈ​មេធា​វ​,​ី…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា នេះ មាន​រៀបចំ​ពិធី​បើក​មហាសន្និបាត​លើក​ទី​២៤​របស់​គណៈ​មេ​ធាវី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជាស្តី​ពី​«​វឌ្ឍនភាព​ការងា​រយៈពេល​១​ឆ្នាំ​របស់​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​អាណត្តិ​ទី​១២»​។

​ពិធីនេះ ស្ថិត​ក្រោម​អធិបតីភាព​​លោក​សួន វិសាល ប្រធាន​គណៈ​មេធា​វ​,​ី លោក​ព្រហ្ម វិចិត្រ​អក្ខរា អគ្គ លេខាធិការ​គណៈមេធាវី និង​មានការ​ចូលរួម​លោក​អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​, លោក​ជីវ សុង​ហាក់ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រម ទាំង​សមាជិក សមាជិកា ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហភាព​មេធាវី​ទាំងអស់​ផង​ដែរ ។

នៅក្នុងមហាសន្និបាតនេះ គឺ​មាន​របៀប​វារ​កិច្ច​ពិភាក្សា ដោយ​បែងចែក​ជា​៥​ក្រុម​៖ ក្រុម​ទី​១-​ប្រធានបទ​ស្តី​ពី​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្នុង​វិស័យ​រដ្ឋប្បវេណី​។ ក្រុម​ទី​២-​ប្រធានបទ​ស្តី​ពី​ការ​ប្រកប​វិជ្ជា​វីៈ​មេធាវី​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ។ ក្រុម​ទី​៣-​ប្រធានបទ​ស្តី​ពី​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្នុង​វិស័យ​ពាណិជ្ជកម្ម ។ ក្រុម​ទី​៤-​ប្រធានបទ​ស្តី​ពី​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្នុង​វិស័យ​ច្បាប់​ការងារ និង​ក្រុម​ទី​៥-​ប្រធានបទ​ស្តី​ពី​ការ​បញ្ហា​ប្រឈម​នានា ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី ។ ​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ