ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ប៊ី​ ឡើង​កូដ​ក្រោយ​ចូលឆ្នាំថ្មី​ ចុះ​កុង​ត្រា​ថត​ភាព​យន្ត​ភាគពីរ​រឿង​ព្រម​គ្នា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ តារា​សម្តែង​វ័​យ​ក្មេង​ដែល​កំពុង​តែ​ឡើង​កូដ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់​ឈរ​ក្នុង​អាជីព​សិល្បៈ​កញ្ញា ជុំ រចនា​ពេជ្រ ហៅបេប៊ី កាន់​តែ​ប្រឹង​ពង្រីក​ទី​ផ្សារ​សិល្បៈ​ច្រើន​ជាង​មុន​ជា​បន្ត​​បន្ទាប់ ។ មុន​នេះ​នាង​ទើប​តែ​ក្លាយ​ជាតារាម៉ូដែល​មិន​បានប៉ុន្មាន​ផង នាងបាន​បង្កើត​ក្រុម​រាំ​លោត​ហក់​សម្តែង​ពេញ​ឆាក ។ ក្រៅពី​នេះ

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ តារា​សម្តែង​វ័​យ​ក្មេង​ដែល​កំពុង​តែ​ឡើង​កូដ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់​ឈរ​ក្នុង​អាជីព​សិល្បៈ​កញ្ញា ជុំ រចនា​ពេជ្រ ហៅបេប៊ី កាន់​តែ​ប្រឹង​ពង្រីក​ទី​ផ្សារ​សិល្បៈ​ច្រើន​ជាង​មុន​ជា​បន្ត​​បន្ទាប់ ។ មុន​នេះ​នាង​ទើប​តែ​ក្លាយ​ជាតារាម៉ូដែល​មិន​បានប៉ុន្មាន​ផង នាងបាន​បង្កើត​ក្រុម​រាំ​លោត​ហក់​សម្តែង​ពេញ​ឆាក ។ ក្រៅពី​នេះ នាង​ទើប​តែចុះ​តុងត្រា​ថត​រឿងភាគខ្មែរ​ព្រមៗ​គ្នា បន្ទាប់​ពី​បុណ្យចូល​ឆ្នាំ​ថ្មី​​រំលង​ទៅថ្មីៗ​ ដែល​នេះ​កាន់​តែ​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា តារា​​វ័យ​ក្មេង​រូប​នេះ កាន់តែ​ផុស​ត្រដែត​ឡើង​ជា​បន្ត​​ទៀត​ក្នុង​ជំហាន​សិល្បៈ ។

កញ្ញា​បេប៊ី ទើប​តែ​បង្កើត​​ក្រុម​រាំ​ផ្ទាល់​ខ្លួន​មួយ ដើម្បី​ឡើង​សម្តែង​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុង​ន័យ​វិវត្តន៍​​ខ្លួន​ឱ្យ​កាន់​តែ​លេច​ធ្លោ​បន្ថែម​ទៀត ខណៈ​ដែល​តារា​ចម្រៀង​លេច​ធ្លោ​ជាច្រើន​ដួង​ទៀត គេ​មាន​ក្រុមរាំសម្តែង​ប្រជែង​គ្នាពេញ​​ពិភព​សិល្បៈ ។ ក្នុងពេល​ដែល​បេប៊ី ​ឡើង​សម្តែង​ជា​បទ​ចម្រៀងញ័រ​ញាក់​អម​ជាមួយក្រុម​រាំ​នាងបាន​ឆក់​អារម្មណ៍​អ្នក​ទស្សនាច្រើន​គ្រាន់​បើ ដោយ​សារ​តែ​ការ​បង្ហាញ​​ក្បាច់​រាំ​របស់​នាង​មើល​ទៅ​មាន​ការ​ទាក់​ទាញ​ ព្រម​ជា​មួយ​សមា​ជិក​មាន​លក្ខណៈ​ត្រូវដង្ហើម​ ត្រូវ​​ចង្វាក់គ្នា​មើល​ទៅ​មិន​ចាញ់​ក្រុម​តារា​ចម្រៀង​ប្រចាំ​​ផលិត​កម្ម​នោះ​ឡើយ ។

កញ្ញា​បេប៊ី ដែល​កាន់តែ​ជោគ​ជ័យ​​ក្នុង​ទំព័រ​សិល្បៈ ហើយ​កាន់តែ​មាន​រូប​រាង​ស្រស់​ស្អាត មុខមាន​មន្ត​ស្នេហ៍​បាន​ប្រាប់​ថា ដើម្បី​ឱ្យ​ការ​សម្តែង​​របស់​នាង​ពេលឡើង​ច្រៀង​តាមស្ថានីយ​ទូរទស្សន៍​មាន​ភាពប្លែក​ចៀសវាង​ភាព​ដដែលៗ​ នាង​បាន​បង្កើត​ក្រុម​រាំ​ផ្ទាល់​ខ្លួន​​មួយហាត់​រាំ​ក្នុង​ន័យ​វិវត្តន៍​សមត្ថ​ភាព​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព