តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងជនជាតិកូរ៉េ សញ្ជាតិកាណាដា វ័យ២៦ឆ្នាំ នាង Gina Jane Choi ដែលទស្សនិកជនភាគច្រើនស្គាល់រូបនាងតាមរយៈឈ្មោះ G.NA បានលុបចោលគម្រោងចេញលក់អាល់ប៊ុមថ្មី បន្ទាប់ពីនាងអវត្ដមានមួយរយៈពេលកន្លងមក ។ ជាមួយនឹងការប្រកាសលុបចោលគម្រោងចេញបទចម្រៀងថ្មី នាងក៏បានប្រកាសលុបចោលរាល់ការសម្ដែង និងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មទៀតផង ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះលិចកប៉ាល់ Sewol ។
ជាមួយនឹងគម្រោងចេញអាល់ប៊ុមថ្មី នាង G.NA សង្ឃឹមយ៉ាងមុតមាំថា នាងនឹងមានឱកាសក្លាយជារាជិនីសម្រស់ប្រចាំទំព័រមុខរបស់ទស្សនាវដ្ដី 1st Look ដែលរូបនាងប្រាថ្នាជាយូរមកហើយ ។
បទចម្រៀងដែលនាង G.NA ទទួលបានការគាំទ្រពីទស្សនិកជននោះគឺបទ «Draw G’s First Breath» ដែលចេញផ្សាយកាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១០ ។
អវត្ដមានរបស់នាង G.NA គឺនៅចំពេលដែលកើតមានឧបទ្ទេវហេតុលិចនាវាកូរ៉េ Sewol ដែលមកទល់ពេលនេះមានសាកសពអ្នកដំណើរចំនួន១០០នាក់ ត្រូវបានរកឃើញ និងជាង២០០នាក់ទៀតកំពុងបាត់ខ្លួន ៕
ចែករំលែកព័តមាននេះ