ដឹងច្បាស់ហើយ ! តារាចម្រៀង សុន ស្រីពេជ្រ រៀបការនៅថ្ងៃណា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រគត់ស្រគំអ្នកនាង សុន ស្រីពេជ្រ បានសម្រេចចិត្តជ្រើសរើសថ្ងៃចូលរោងការជាផ្លូវការហើយ គឺនៅខែតុលានេះតែម្តង បន្ទាប់ពីបង្ហាញថតរូប Pre Wedding កាលពីប៉ុន្មានថ្ងៃមុន ។

មុននឹងសម្រេចចិត្តចូលរោងការ អ្នកនាង សុន ស្រីពេជ្រ បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែនាងមានកូនស្រីម្នាក់ទៅហើយ ទើបសម្រេចចិត្តរៀបការ ។ ពិធីមង្គលការរបស់នាងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែតតុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានវិមានពិភពថ្មី សែនសុខ អគារ E ដែលនឹងមានតារាជាច្រើនរូបចូលរួមជូនពរជ័យដល់នាង ។

ទន្ទឹមនឹងការបង្ហាញរូបភាព Pre Wedding ដ៏ស្រស់ស្អាតមុននេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាចូលរួមអបអរដល់តារាចម្រៀងរូបនេះគ្រប់គ្នាផងដែរ ហើយគេរំពឹងថា មង្គលការនេះនឹងធ្វើឱ្យគ្រួសាររបស់នាងកាន់តែមានសុភមង្គលថែមទៀត ។
សូមរំលឹកថា ៖ អ្នកចម្រៀង សុន ស្រីពជ្រ មានកូនមួយហើយទើបសម្រេចចិត្តរៀបការ ៕ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ