Breaking News ៖ មុននេះ Sulli តារាចម្រៀងស្រីដ៏ល្បីប្រចាំក្រុម f(x) បានធ្វើអត្តឃា.ត
យោងតាមប្រភពគេហទំព័រ kpopgun ទើបតែបានចេញផ្សាយមុននេះថា Choi Jinri ហៅ Sulli អាយុ២៥ឆ្នាំ ដែលជាតារាចម្រៀងស្រីដ៏ល្បីប្រចាំក្រុម f(x)…
យោងតាមប្រភពគេហទំព័រ kpopgun ទើបតែបានចេញផ្សាយមុននេះថា Choi Jinri ហៅ Sulli អាយុ២៥ឆ្នាំ ដែលជាតារាចម្រៀងស្រីដ៏ល្បីប្រចាំក្រុម f(x)…
យោងតាមប្រភពគេហទំព័រ kpopgun ទើបតែបានចេញផ្សាយមុននេះថា Choi Jinri ហៅ Sulli អាយុ២៥ឆ្នាំ ដែលជាតារាចម្រៀងស្រីដ៏ល្បីប្រចាំក្រុម f(x) ត្រូវបានគេប្រទះឃើញស្លាប់បាត់បង់នាវេលាម៉ោង៣និង២១នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះក្នុងផ្ទះរបស់នាងក្នុងតំបន់ Seongnam ខេត្ត Gyeonggi ។
យោងតាមស្ថានីយ៍ប៉ូលីសក្រុង Seongnam Sujeong បានឱ្យដឹងថា អ្នកគ្រប់គ្រងរបស់ Sulli បានប្រទះឃើញនាងស្លាប់នាវេលាម៉ោងកើតហេតុខាងលើក្នុងផ្ទះរបស់នាងផ្ទាល់តែម្តង ។
មន្ត្រីប៉ូលីសម្នាក់បានបញ្ជាក់ថា Sulli បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយ៉ាងខ្លាំងហើយនាងបានសម្លាប់ខ្លួននៅក្នុងផ្ទះរបស់នាងពីជាន់ទី២ បើទោះបីជាមិនមានព័ត៌មានលម្អិតណាមួយត្រូវបានបង្ហាញដោយក្រុមគ្រួសារ និងផលិតកម្ម SM Entertainment ក៏ដោយ ។ ជុំវិញករណីនេះដែរ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច្ច័យជុំវិញការស្លាប់របស់នាង ៕
ប្រភព ៖ kpopgun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ