ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ទាំង8 ធ្វើ​ឱ្យ​គូរ​ស្វាមីភរិយា​​​រស់​នៅ​​ជាមួយ​គ្នា​កាន់តែ​ល្អ​

4 ឆ្នាំ មុន

ចំណងអាពាហ៍ពិពាហ៍​មិនមែន​តែងតែ​ស្រស់​ស្អាត​ជាប់​រហូត​ទេ វា​ត្រូវការ​ការ​បង្កើត​វា លះបង់ និង​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ​។ ចំណងអាពាហ៍ពិពាហ៍​នីមួយ​ៗ​តែងតែមាន​ភាពល្អក់​កករ​របស់​វា ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា វា​គឺជា​អាពាហ៍ពិពាហ៍​អាក្រក់​នោះ​ទេ​។​ដើម្បី​បើសិនជា​អ្នក​ចង់បាន​ស្នេហា​ក្នុង​រង្វង់​គ្រួសារ​ដ៏​រីករាយ​មួយ​មែន ចូរ​កុំ​ភ្លេច​បញ្ចូល​ទម្លាប់​សំខាន់​ៗ​ដូច​ខាងក្រោម​នេះ​ដើម្បី​អនុវត្ត​ទាំងអស់​គ្នា​ទៅ​។ 1-ចូរ​និយាយ​ថា “​បង​ស្រឡាញ់​អូន…

ចំណងអាពាហ៍ពិពាហ៍​មិនមែន​តែងតែ​ស្រស់​ស្អាត​ជាប់​រហូត​ទេ វា​ត្រូវការ​ការ​បង្កើត​វា លះបង់ និង​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ​។ ចំណងអាពាហ៍ពិពាហ៍​នីមួយ​ៗ​តែងតែមាន​ភាពល្អក់​កករ​របស់​វា ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា វា​គឺជា​អាពាហ៍ពិពាហ៍​អាក្រក់​នោះ​ទេ​។​ដើម្បី​បើសិនជា​អ្នក​ចង់បាន​ស្នេហា​ក្នុង​រង្វង់​គ្រួសារ​ដ៏​រីករាយ​មួយ​មែន ចូរ​កុំ​ភ្លេច​បញ្ចូល​ទម្លាប់​សំខាន់​ៗ​ដូច​ខាងក្រោម​នេះ​ដើម្បី​អនុវត្ត​ទាំងអស់​គ្នា​ទៅ​។

1-ចូរ​និយាយ​ថា “​បង​ស្រឡាញ់​អូន ឬ​អូន​ស្រឡាញ់​បង​” ឲ្យ​បាន​ញឹកញាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន

2- ទោះ​រៀប​ការ​ជាមួយ​គ្នា​ហើយ​ក៏​ដោយ ក៏​អ្នក​ទាំង​គួរតែ​ឧស្សាហ៍​ណាត់ជួប​គ្នា​នៅ​កន្លែង​ណាមួយ​តាម​ពេលវេលា​សំខាន់​ៗ​ឲ្យ​បាន​ញឹកញាប់​ដែរ

3- ការ​ធ្វើបុណ្យ​ដើម្បី​សេចក្តី​ផ្លូវចិត្ត​មិនមែន​ធ្វើ​តែ​ម្នាក់ឯង​ទេ តែ​ត្រូវធ្វើ​ជាមួយ​គ្នា
4- ចូរ​សួរ​ប្តី ឬ​ប្រពន្ធ​ជា​និច្ច​ថា គាត់​មាន​អ្វី​ដែល​ត្រូវការ​ឲ្យ​អ្នក​ជួយ​បាន​ឬ​អត់?
5- ចូរ​ថើប​ប្តី ឬ​ប្រពន្ធ សម្រាប់​ជា​ការ​សួរ​ស្តី និង​លាគ្នា

6- ការ​ឈ្លោះ​គ្នា ឬ​ទាស់​ពាក្យ​សម្តី​មិនមែន​ជា​រឿង​អាក្រក់​ឡើយ តែ​ជា​រឿង​ល្អ​មួយ​ដើម្បី​ឲ្យ​ចំណង​អ្នក​ទាំង​ពីរ​កាន់តែ​ល្អ​ជាង​មុន

7- ចូរ​កុំ​ភ្លេច​និយាយ​សរសើ​គ្នា​ទៅ​វិញ​ទៅ​មក​ផង គ្រប់ពេល​ដែល​អ្នក​មើលឃើញ​អ្វី​ៗ​ដែល​ល្អ
8- ចេះ​អត់អោន​ឲ្យ​គ្នា​គ្រប់ពេល​ដែល​ធ្វើ​អ្វីមួយ​ខុសឆ្គង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ