ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់ចូលចាប់ទីតាំងបម្រើសេវាផ្លូវភេទតាំងកណ្តាលអធ្រាត្រ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ទីតាំង​រកស៊ី​ផ្លូវភេទ​មួយ​កន្លែង​ស្ថិត​នៅផ្ទះ​របស់​ឈ្មោះ សុខ ស្រី​លី​ន ដែលជា​ជនជាតិ​វៀត​ណាម ត្រូវ​បាន​នគរបាល​ឆ្មក់​បង្ក្រាប​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ ទីតាំង​រកស៊ី​ផ្លូវភេទ​មួយ​កន្លែង​ស្ថិត​នៅផ្ទះ​របស់​ឈ្មោះ សុខ ស្រី​លី​ន ដែលជា​ជនជាតិ​វៀត​ណាម ត្រូវ​បាន​នគរបាល​ឆ្មក់​បង្ក្រាប​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត និង​មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត ចាត់​ឲ្យ​លោក​ឧត្ដមសេនីយ៍ត្រី ស៊ិ​ន សុភា​ល​ក្ម្សី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ ដឹកនាំ​កម្លាំង​ចម្រុះ​នៃ​ស្នងការដ្ឋាន​ខេត្ត ចុះ​បង្ក្រាប​ករណីជួញដូរ​ផ្លូវភេទ​ខុស​មួយ​ក្លែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ ។ ជន​ទាំង​៦​នាក់​នេះ​មាន ៖

១-​ឈ្មោះ សុខ ស្រី​លី​ន (​ម្ចាស់ផ្ទះ​) ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម
២-​ឈ្មោះ វៀង ធី​ហុង ហៅ​រក្សា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម
៣-​ឈ្មោះ ធិ​ន ណា​វ៉ា​ន់ ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម
៤-​ឈ្មោះ ថៃ នី​តៃ​លិ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ទី​៥-​ឈ្មោះ ម៉ៃ​ទ្រី ថា​ណា​ផា​សាត់​ថា​ណា ហៅ​ម៉ៃ​ទី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​គ្រូពេទ្យ ជនជាតិ​ថៃ និង៦-​ឈ្មោះ ឆាត ឡុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ
ជនជាតិ​ខ្មែរ ជា​សន្តិសុខ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ករណី​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរឃើញ​ស្រោមអនាម័យ​មួយ​ចំនួន​នៅ​ក្នុង​កាបូបដៃ​ជនសង្ស័យ និង​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច នៅ​ក្នុង​ធុងសំរាម​សរុប​ចំនួន​១០ ។ ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនកសាង​សំណុំរឿង​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ