តារាស្រី គីម កាដាស្សៀន រកស៊ីអ្វីខ្លះបានជាមានទ្រព្យច្រើនបែបនេះ?
តារាស្រី គីម កាដាស្សៀន វេសន៍ (Kim Kardashian West) ជាបុគ្គលដែលមនុស្សជាច្រើនជុំវិញពិភពលោកស្គាល់ ។ ក្រៅពីអាជីពជាតារាសម្តែង…
តារាស្រី គីម កាដាស្សៀន វេសន៍ (Kim Kardashian West) ជាបុគ្គលដែលមនុស្សជាច្រើនជុំវិញពិភពលោកស្គាល់ ។ ក្រៅពីអាជីពជាតារាសម្តែង…
តារាស្រី គីម កាដាស្សៀន វេសន៍ (Kim Kardashian West) ជាបុគ្គលដែលមនុស្សជាច្រើនជុំវិញពិភពលោកស្គាល់ ។ ក្រៅពីអាជីពជាតារាសម្តែង និងអ្នកបង្ហាញម៉ូដដ៏ទាក់ទាញហើយ អ្នកស្រីក៏ជាសហគ្រិនដែលមានអាជីវកម្ម និងគម្រោងជាច្រើនផងដែរ ។ ប្រភពចំណូលជាច្រើននេះបានធ្វើឲ្យអ្នកស្រីកសាងទ្រព្យសម្បត្តិរូមដល់ទៅ ៧២លានដុល្លារក្នុងកំឡុងពេល ៦ខែដំបូងនាឆ្នាំ ២០១៩ នេះ ។ ហើយខាងក្រោមគឺជាព័ត៌មានបន្ថែមទាក់ទិននឹងប្រភពចំណូលរបស់អ្នកស្រីបើយោងតាមទស្សនាវដ្តី Forbes ។
ភាពជោគជ័យរបស់អ្នកស្រីបានចាប់ផ្តើមពីខោប៉ូវរាងដែលមានឈ្មោះថា Skims ឬ Kimono ដែលរកប្រាក់ចំណូលឲ្យអ្នកស្រីបាន ២លានដុល្លារក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីត្រូវបានដាក់លក់លើទីផ្សារ ។ បន្ទាប់មកអ្នកស្រីបានងាកទៅកាន់វិស័យគ្រឿងសម្អាង និងបង្កើតប្រេន KKW Beauty ដែលរកប្រាក់ចំណូលពីការលក់បានដល់ទៅ ១០០លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាម Forbes ។ ក្នុងឆ្នាំ ២០១៩ នេះអ្នកស្រីបានពង្រីកអាជីវកម្មដល់ផលិតផលសម្រាប់ស្បែកខ្លួនឯងដែរ ។
នៅឆ្នាំ ២០១៧ អ្នកស្រីបានចាប់ផ្តើម KKW Fragrance ដែលជាអាជីវកម្មលក់ទឹកអប់ដូចជា Crystal Gardenia, Crystal Gardenia Oud, និង Crystal Gardenia Citrus ដែលរកប្រាក់ចំណូលបាន ១០លានដុល្លារក្នុងរយៈពេល ១ថ្ងៃបន្ទាប់ពីដាក់លក់លើទីផ្សារ ។ ទោះជាមានអាជីវកម្មច្រើនដែលរកចំណូលឲ្យអ្នកស្រីរាប់សិបលានជារៀងរាល់ឆ្នាំពិតមែនក្តី អ្នកស្រីនៅតែបន្តការចាប់ដៃគូសហការជាមួយនឹងប្រេនធំៗដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មយកកម្រៃតាមប្រព័ន្ធសង្គមរបស់អ្នកស្រីដដែល ។ ប្រាកដណាស់ ក្រុមហ៊ុនមិនភ័យខ្លាចនឹងបង់កម្រៃខ្ពស់ដើម្បីទទួលបានការចាប់អារម្មណ៍ពីមនុស្ស ១៤៧លាននាក់ដែល Follow អ្នកស្រីឡើយ ។
លើសពីនេះទៅទៀត អ្នកស្រីក៏ទទួលបានកម្រៃពីហ្គេមទូរស័ព្ទ Kim Kardashian: Hollywood ដែលអ្នកស្រីលក់ឈ្មោះខ្លួនឲ្យដែរ ។ ហ្គេមនេះត្រូវបានទាញយកទៅច្រើនជាង ៦០លានដងទៅទៀត និងរកប្រាក់ចំណូលបានដល់ទៅ ២០០លានដុល្លារ ហើយ ២៨%នៃចំនួននេះគឺចូលក្នុងហោប៉ៅរបស់អ្នកស្រី ។
អ្នកស្រីមានកម្មវិធីទូរទស្សន៍ Keeping Up with The Kardashians ដែលរកចំណូលឲ្យអ្នកស្រីប្រមាណ ៥លានដុល្លារជារៀងរាល់វគ្គប្រសិនបើក្រុមគ្រួសារអ្នកស្រីចែកប្រាក់ចំណូលស្មើៗគ្នា ។ ហើយយោងតាម Forbes បានឲ្យដឹងថាអ្នកស្រីមានទ្រព្យសម្បត្តិសរុបគិតជាលុយប្រមាណ ៣៧០លានដុល្លារ ដែលច្រើនជាងស្វាមីខ្លួនដល់ទៅទ្វេដង ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ