បម្រុង​នឹង​ដឹក​ចេញ​ទៅ​ហើយ បាន​ពលរដ្ឋ​ឃើញ​ទាន់​កុំ​អី​រួច​ទៀត


ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា​នេះ​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​មក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តសៀមរាប​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វាររបង​ផ្ទះ ធ្វើ​អំពី​ដែក​ចំនួន​២​ផ្ទាំង​ធំ ហើយ​បាន​លើកដាក់​រ៉ឺ​ម៉ក​ម៉ូតូ​បំរុង​ដឹក​ចេញ​ក៏​ត្រូវ​បាន​ពលរដ្ឋ​ស្រែក​សុំ​អន្តរាគមន៍ និង​ប្រាប់​ទៅ​ម្ចាស់​ដី​ផង​ដែរ ។

ហេតុការណ៍​ឃាត់ខ្លួន​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ ខែតុលា​នេះ នៅ​ចំណុច​ដី​ឡូ​តិ៍​១​កន្លែង (​គ្មាន​ផ្ទះ​) ស្ថិត​នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទី​១ – ឈ្មោះ វុ​ធ វ៉ា​ន់ អាយុ​៣០​ឆ្នាំ មុខរបរ​ដាំ​បន្លែ​លក់ ទី​២-​ឈ្មោះ វ៉ុ​ន សា​រ៉ាត់ ហៅ​វ៉ា​ត់ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​៣-​ឈ្មោះ បូ សំណាង អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស អ្នក​ទាំង​៣​រស់នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា មុន​ដំបូង​ជនសង្ស័យ​ឈ្មោះ វុ​ធ វ៉ា​ន់ និង​ឈ្មោះ វ៉ុ​ន សា​រ៉ាត់ និង ឈ្មោះ បូ សំណាង បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ ដើម្បី​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វាររបង​ធ្វើ​អំពី​ដែក​ចំនួន​ពីរ​ផ្ទាំង​ធំ​ដែល​មាន​ចំនួន​២​ផ្ទាំង របង​ដែក​ប្រវែង​ប្រហែល​ជាង​៣ ម៉ែត្រ ជា​ទ្វាររបង​ដែល​មាន​ម្ចាស់​ដី ឈ្មោះ ទូច រាសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​ដី​ឡូ​តិ៍ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្ត សៀមរាប ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​បី​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទ្វាររបង​ខាងលើ​ពិតប្រាកដ​មែន ក្នុង​គោលបំណង​យក​ទៅ​លក់​យក​ប្រាក់​មក​ចាយ ។ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ វុ​ធ វ៉ា​ន់ បាន​ឆ្លើយ​សារភាព​បន្ថែម​ថា កន្លង​មក​ក្នុង​ដើមខែ​កញ្ញា ឆ្នាំ​២០១៩ រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​ទ្វារ​ដែក​នៅ​ចំណុច​ខាងលើ តែ​ម្នាក់ឯង​លួច​បាន​សម្រេច​ចំនួន​៥​ផ្ទាំង​នៅ​កន្លែង​ដដែល ហើយ​រូបគេ​បាន​យក​ទៅ​លក់​នៅ​កន្លែង​ទិញ​-​លក់ អេ​ត​ចាយ​បាន​លុយ​ចំនួន​៥​ម៉ឺន​រៀល ។

ប្រភព​បាន​បញ្ជក់​បន្ថែម​ថា សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន ហើយ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តែ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​នោះ​មានឈ្មោះ វុ​ធ វ៉ា​ន់ និង​ឈ្មោះ វ៉ុ​ន សា​រ៉ាត់ ចំណែក​ជនសង្ស័យ​ឈ្មោះ បូ សំណាង អាយុ​១១​ឆ្នាំ សុំ​គោលការណ៍​ឲ្យ​អាណាព្យាបាល​ធ្វើ​កិច្ចសន្យាធានា​ដើម្បី​អប់រំ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​មជ្ឈដ្ឋាន​សង្គម​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ទីតាំង​អ្នក​ទទួល​ទិញ​អេ​ត​ចាយ​ទាំងអស់​ឲ្យ​បាន​តឹង​រឹង​បន្តិច​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ