ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ពោះទៅ​រក​ទីក្រុង​ដ៏​ត្រជាក់​ដូច​ទឹកកក ជាមួយនឹង​ស្រា​បៀរ​ថៃ​ហ្គ័​រ គ្រី​ស្តា​ល់

4 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ បាន​ត្រលប់​មក​វិញ​នៅ​ក្នុង​ខែសីហា​ឆ្នាំ​នេះ ដោយ​ក្រុមហ៊ុន​ថៃ​ហ្គ័​រ នឹង​ផ្ដល់​ជូន​នូវ​ស្រា​បៀរ​ពេញ​និយម​ប្រភេទ​ថ្មី ដោយ​ផ្ដល់​ជូន​នូវ​ភាព​ត្រជាក់​ដូច​ទឹកកក​នៅ​ពាសពេញ​ទីក្រុង​ទាំងមូល​។…

ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ បាន​ត្រលប់​មក​វិញ​នៅ​ក្នុង​ខែសីហា​ឆ្នាំ​នេះ ដោយ​ក្រុមហ៊ុន​ថៃ​ហ្គ័​រ នឹង​ផ្ដល់​ជូន​នូវ​ស្រា​បៀរ​ពេញ​និយម​ប្រភេទ​ថ្មី ដោយ​ផ្ដល់​ជូន​នូវ​ភាព​ត្រជាក់​ដូច​ទឹកកក​នៅ​ពាសពេញ​ទីក្រុង​ទាំងមូល​។

ស្រា​បៀរ​ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​យ៉ាង​ពិសេស​នេះ ត្រូវ​បាន​ផលិត និង​ចំរោះ​នៅ​ក្នុង​សីតុណ្ហ​ភាព​ត្រជាក់​ខ្លាំង​កម្រិត -១ អង្សារ នៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​ដែល​បំពាក់​ទៅ​ដោយ​បច្ចេក​វិទ្យា​ទំនើប​។ លទ្ធផល​នៃ​ការ​រៀបចំ​ផលិត​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ស្រប​តាម​ក្បួន​ខ្នាត និង​បច្ចេកវិទ្យា​ទំនើប​នេះ គឺ​ទទួល​បាន​នូវ​ផលិតផល​មួយ​ដែល​យុវជន​ជំនាន់​ថ្មី និង​អ្នក​និយម​​ពិសា​ស្រា​បៀរ​សម័យ​ទំនើប​ចូល​ចិត្តជា​ទីបំផុត ហើយ​ផលិតផល​នេះ ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ទូ​ទាំង​ប្រទេស​។

សំរាប់​អ្នក​ដំបូង ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់​ថ្មី​នេះ ផ្ដល់​ជូន​នូវ​គុណភាព​ដ៏​ល្អ​ប្រណីត សម្រាប់​អតិថិជន​ដែល​មិន​ទាន់​បានដឹង​អំពី​ប្រវត្តិ​ស្រា​បៀរ​នេះ ក៏​សូម​ជម្រាប​ជូន​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ មាន​ដើម​កំណើត​ពី​រោងចក្រ​ផលិត​ស្រា​បៀរ​នៅ​តាម​ដងផ្លូវ​មួយ​នៅ​ក្នុង​ដែនដី​នៃ​ទីក្រុង​សិង្ហ​បុរី​។ ចាប់តាំងពី​ពេល​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣២ មក ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ចាប់ផ្ដើម​មានឈ្មោះ​បោះ​សម្លេង​ដ៏​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​ជាង​៥០​ប្រទេស​នៅ​ក្នុង​ពិភពលោក ព្រមទាំង​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាង ៤០ ពានរង្វាន់​ថែម​ទៀត​ផង​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ ត្រូវ​បាន​ផលិត​តាម​វិធីសាស្ត្រ​គួរ​ជាទី​មោ​ទ​នៈ និង​ល្អ​បំផុត​។ ស្រា​បៀរ​នេះ ផលិត​ឡើង​ដោយ​ការ​លាយ​ផ្សំគ្នា​ទាំង​ពេលវេលា និង​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​អាច​ធានា​បាន​ថា ស្រា​បៀរ​នេះ អាច​មាន​លទ្ធភាព​ចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​ស្រា​បៀរ​ដទៃ​ទៀត​នៅ​ក្នុង​កម្រិត​ពិភពលោក នៅ​គ្រប់ពេលវេលា ឬ​គ្រប់​ទីកន្លែង​ទាំងអស់​។ ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ បាន​កសាង ចំណង​សម្ព័ន្ធភាព ពិសេស​ជាមួយនឹង​អ្នក​និយម​ពិសារ​ស្រា​បៀរ​នៅ​ក្នុងស្រុក ដើម្បី​ចូលរួម​នៅ​ក្នុង​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​ផ្សេង​ទៀត​ៗ​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ បាន​នាំ​អ្នកចូលរួម​កម្មវិធី​ជប់លៀង​ទាំងអស់​ទៅ​កាន់​ពិភព​ត្រជាក់​ព្រិល​ទឹកកក​មួយ​កន្លែង​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​សោ​ន Sound នៅ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ចំណងជើង​ថា «Own The Place» កាលពី​ថ្ងៃ​សុក្រ ទី​០៤ ខែតុលា ឆ្នាំ​២០១៩ កន្លង​ទៅ សម្រាប់​ជា​កម្មវិធី​បង្ហាញ​ផលិតផល​ថ្មី​នៅ​ទីនោះ ពោល​គឺ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ដែល​ពេញ​និយម​ជាងគេ​សម្រាប់​អតិថិ​ជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​ចូលរួម​ដោយ​ពិធីករ វី យ៉ា​រ៉ូ ធ្វើ​ឱ្យ​ទស្សនិកជន​រំភើប​ជា​មួយនឹង​ការ​សម្តែង​វី​យូ​ឡុ​ង​ដ៍ ពិសេស​ពី Grace Tan ពេញ​មួយ​យប់​។

សកម្មភាព​ចូលរួម​នៅ​ក្នុង​ពិភព​ត្រជាក់​ព្រិល​ទឹកកក​នេះ ចាប់ផ្ដើម​ឡើង​ដោយ​មានការ​សម្ដែង​ក្រឡុក​ស្រា ដែល​អ្នក​ក្រឡុក​ស្រា​ត្រូវ​បង្ហាញ​អំពី​ជំនាញ​របស់​ខ្លួន​ក្នុង​យប់​នោះ ហើយ​អ្នក​លាយ​ស្រា អញ្ជើញ​អ្នកចូលរួម​ទាំងអស់​មក​លាយ​ស្រា ខក​ថេ​ល ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន។

បន្ទាប់​ពី​ការ​សម្ដែង​របស់​បុគ្គលិក​ផ្នែក​ក្រឡុក​ស្រា​រួច គឺ​កម្មវិធី​បង្ហាញ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់​ដែល​ភ្ញៀវ​កិត្តិយស​ទាំងអស់​ត្រូវ​បំបែក​ទឹកកក​ត្រជាក់​ខ្លាំង​កម្រិត -១ អង្សារ ទៅ​យក​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់​ដប​/​កំប៉ុង ដែល​ក្លា​ស្សេ​នៅ​ក្នុង​ធុង​។ បន្ទាប់​មក​កម្មវិធី​ក្បួន​ដង្ហែ​ស្រា​ខក​ថេ​ល ដែល​បុគ្គលិក​ដែល​ពាក់អាវ​រងា​ពណ៌​សបាន​រៀបចំ និង​ចែក​ជូន​ភ្ញៀវ​កិត្តិយស​នូវ​កាត​ស្រា​ខក​ថេ​ល​ក្នុង​ទឹកកក​ស្ងួត​។ អ្នក​ពិសា​ម្នាក់​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​នោះ​ថា «​ពេល​នេះ យើង​បាន​ស្គាល់​រសជាតិ​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់​ដ៏​ត្រជាក់​ដូច​ទឹកកក​នេះ​ហើយ​»​។

នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​សោ​ន ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ ចាប់ផ្ដើម​បង្ហាញ​នូវ​គុណភាព​ដ៏​ល្អ​ប្រណីត​របស់​ខ្លួន និង​ចាប់ផ្ដើម​បង្ហាញ​វត្តមាន​របស់​ខ្លួន​សារ​ជា​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​ម៉ាក​ស្រា​បៀរ​ល្បី​ៗ​នៅ​ក្នុង​ទីផ្សារ​។ កម្មវិធី​ណែនាំ​នូវ​ផលិតផល​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នក​និយម​ពិសារ​ស្រា​បៀរ និង​យុវវ័យ​ជា​ច្រើន​រូប​ដែល​មក​ពី​តំបន់​ផ្សេង​ៗ​នៃ​ទីក្រុង ដែល​នឹង​នាំ​យក​ផលិតផល​ដ៏​ត្រជាក់​ដូច​ព្រិល​ទឹកកក​នេះ​ទៅ​ពិសារ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង ហើយ​ផលិតផល​នេះ នឹង​មិន​ធ្វើ​ឱ្យ​លោក​អ្នក​ខុស​បំណង​ឡើយ​។

កំណត់​ប្រតិទិន​ចំនាំ​ថ្ងៃ​ពិសេស​នេះ​! យប់​នេះ​មិន​បញ្ចប់​ទៅ​ឆាប់​នោះ​ទេ​! នៅ​តែ​នាំ​មក​នូវ​អ្វី​ដែល​ថ្មី កាន់តែ​ត្រជាក់​ដើម្បី​បំពេញ​ភាព​ស្រស់ស្រាយ​របស់​អ្នក នៅ​ភោជនីយដ្ឋាន The Storm ពី​ថ្ងៃ​ទី ១០ – ១២ ខែតុលា ឆ្នាំ ២០១៩ ម៉ោង ៧ ដល់ ១២​យប់​។ ភោជនីយដ្ឋាន The Storm នឹង​ក្លាយទៅជា​តំបន់​ទឹកកក​ដ៏​ត្រជាក់​ជាមួយនឹង​ការ​សម្តែង​ភ្លែ​ក​ៗ​ពី អ្នក Beat Box, ប្រុស​ឡា​, ក្មេង​ខ្មែរ​, អ្នក​ក្រឡុក​ស្រា និង​ក្រុម​ជំនាញ​ជា​ច្រើន​ដែល​កំពុង​រង់ចាំ​អ្នក​។

មក​ចូលរួម​ទាំងអស់​គ្នា ហើយ​កុំ​ភ្លេច​នាំ​មិត្តភក្តិ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​មក​ចូលរួម​លេង​កំសាន្ត​សកម្មភាព​សប្បាយ និង​ទទួល​បាន​ភាព​ស្រស់ស្រាយ​ដែល​មិន​នឹក​ស្មាន​ដល់​នៅ​ពេល​យប់​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​តំបន់​ត្រជាក់​ជាមួយ​Tiger Crystal​ទាំងអស់​គ្នា​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ