ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​មុខ​ផ្សារ​ដើរ​គ និង​មុខ​សា​សា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​នៅ​ពេល​ឆាប់​ៗ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ឯកភាព​ព​ន្លឿ​ន​ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២​កន្លែង​បន្ថែម​ទៀត នៅ​ត្រង់​ផ្សារ​ដើម​គ និង​មុខ​សា​សា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​នៅ​ពេល​ឆាប់​ៗ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ដែល​មិន​ប្រឈម​ទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ ។ អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចុះ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​មុខ​ផ្សារ​ដើម​គ​មុនគេ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ឯកភាព​ព​ន្លឿ​ន​ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២​កន្លែង​បន្ថែម​ទៀត នៅ​ត្រង់​ផ្សារ​ដើម​គ និង​មុខ​សា​សា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​នៅ​ពេល​ឆាប់​ៗ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ដែល​មិន​ប្រឈម​ទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ ។

អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចុះ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​មុខ​ផ្សារ​ដើម​គ​មុនគេ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ខណៈ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​មុខ​សាលា​ឋ​ម​សិក្សា​សន្ធរ​ម៉ុ​ក​ត្រូវ​សិក្សា​បន្ត​ទៀត ដោយសារ​តែ​ចង់​ពង្រីក​គម្រោង​ស្ថាបនា​នេះ នៅ​លើ​ចំនុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​ត្រង់​ភ្លើងស្តុប​សន្ធរ​ម៉ុ​ក​តែ​ម្តង ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ការ​ព​ន្លឿ​ន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ត្រង់​មុខ​ផ្សារ​ដើម​គ​នេះ​ដោយសារ​តែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ចង​ឲ្យ​មានការ​ស្ថាបនា​ឲ្យ​បាន​ឆាប់ ខណៈ ដែល​ក្រុម​អ្នកជំនាញ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​រួចរាល់​ហើយ ។

លោក​បន្ត​ថា ចំពោះ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ត្រង់​មុខ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​វិញ​ត្រូវការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​បន្ថែម​ទៀត​ដោយសារ​តែ​អាជ្ញាធរ​ចង់​ធ្វើ​ស្ពាន​អាកាស​នេះ នៅ​លើ​ចំនុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​តែ​ម្តង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ​ដោយ​សុវត្ថិភាព ទោះ​ពួក​គេ​មក​ពី​ទិស​ខាង​ណា​ក៏​ដោយ ។

តំណាង​ក្រុមហ៊ុន​ស្ពេ​ក មេ​ឌៀ ដែល​ទទួល​សិទ្ធិ​ក្នុង​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង​នេះ​បាន​ឲ្យ​ដឹង​ថា ជា​គម្រោង​បច្ចេកទេស​ស្ពាន​អាកាស​ថ្មើរជើង​មុខ​ផ្សារ​ដើម​គ គឺ​សាងសង់ ដោយ​ឆ្លងកាត់​មហាវិថី​ម៉ៅ​សេ​ទុង ដែល​ប៉ះពាល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៨​ផ្ទះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​ចេញចូល និង​ចត​រថយន្ត​បាន​ដោយសារ​នៅ​សល់​គម្លាត​រហូត​ដល់​៥​ម៉ែត្រ​ពី​គម្រោង ។ ដោយឡែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​មុខ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក ក្រុមហ៊ុន និង​បន្ត​សិក្សា​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​ហើយ ដោយនៅ​តំបន់​ជម្ពូ​វ័​ន្ត​ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង​មាន​ចំនួន​១​កន្លែង ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឲ្យ​បាន​ច្រើន​កន្លែង​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ និង​ទីក្រុង​មាន​ភាព​ស៊ី​វិ​ល័យ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ