ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Mark Zuckerberg ថា​ការ​មានទ្រព្យ​សម្បត្តិ​ច្រើន​គឺ ល្អ​សម្រាប់​សង្គម

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី Mark Zuckerberg ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook បាន​ប្រាប់​មក​ថា ការ​មានទ្រព្យ​សម្បត្តិ​ច្រើន​អាច​នឹង​មិន​សម​ហេតុ​សម​ផល ប៉ុន្តែ​វា​អាច​ល្អ​សម្រាប់​សង្គម​ទាំងមូល ។…

លោក​មហាសេដ្ឋី Mark Zuckerberg ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook បាន​ប្រាប់​មក​ថា ការ​មានទ្រព្យ​សម្បត្តិ​ច្រើន​អាច​នឹង​មិន​សម​ហេតុ​សម​ផល ប៉ុន្តែ​វា​អាច​ល្អ​សម្រាប់​សង្គម​ទាំងមូល ។ ប្រសាសន៍​នេះ​ត្រូវ​បាន​លើក​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ទស្សនៈ​មួយ​របស់​លោក Bernie Sanders ដែល​អះអាង​មក​ថា​ពិភពលោក​មិន​គួរ​មាន​មហាសេដ្ឋី​ទេ ។

លោក Zuckerberg ដែល​មានទ្រព្យ​សម្បត្តិ​រូ​ម​ប្រមាណ ៦៩.៦ ប៊ី​លាន​ដុល្លារ​បើ​យោង​តាម Billionnaire Index របស់ Bloomberg បាន​បកស្រាយ​ថា នៅ​កម្រិត​មួយ​មិន​មាន​មនុស្ស​ណា​ម្នាក់​ដែល​គួរ​មានទ្រព្យ​សម្បត្តិ​ច្រើន​ពេក​ទេ ។ ប៉ុន្តែ​ប្រសិនបើ​មនុស្ស​បាន​ធ្វើ​អ្វី​ដែល​ល្អ ពួក​គេ​គួរតែ​ទទួល​បាន​រង្វាន់ ។

លោក Zuckerberg និង​ភរិយា​គឺ​អ្នកស្រី Priscilla Chan បាន​សន្យា​ថា​នឹង​បរិច្ចាគ ៩៩% នៃ​ភាគហ៊ុន Facebook ដែល​ពួក​គេ​មាន​តាម​រយៈ​ការ​ផ្តួចផ្តើម Chan Zuckerberg Initiative ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​ដែល​រិះគន់​ការ​សម្រេចចិត្ត​នេះ​ដដែល ។

អ្នកជំនាញ​មួយ​ចំនួន​បាន​អះអាង​ថា អំពើ​សប្បុរសធម៌​ដែល​ចូលរួម​ដោយ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​វិសមភាព​កាន់តែ​ធ្ងន់ធ្ងរ ឬ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​ថែម​ទៀត ។ លោក Zuckerbeg បាន​បន្ត​ថា​ការ​មានទ្រព្យ​សម្បត្តិ​ច្រើន​ក្នុង​ករណី​ខ្លះ​អាច​នឹង​មិន​យុត្តិធម៌ ប៉ុន្តែ​វា​អាច​ល្អ​សម្រាប់​សង្គម ជា​ពិសេស​គឺ​វា​ល្អ​ជាង​រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ ។

លោក​បាន​បកស្រាយ​ទៀត​ថា ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ចែក​ថវិកា​សម្រាប់​គម្រោង​ផ្សេង​ៗ​ដើម្បី​សិក្សា​បញ្ហា ឬ​ស្វែងរក​ដំណោះស្រាយ​តែងតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​ថវិកា​ដែល​បាន​ពី​វិស័យ​ឯកជន​អាច​ត្រូវ​បាន​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទោះជា​គម្រោង​នោះ​មាន​ហានិភ័យ​ខ្ពស់​ក៏​ដោយ ។ អ្វី​ដែល​លោក​ជឿជាក់​លើ​គឺ​ការ​ដើរទៅ​មុខ​អាច​កើត​មានបាន​ប្រសិនបើ​មនុស្ស​ជ្រើសរើស​ផ្លូវ​ដើរ​ខុស​ៗ​គ្នា​ជា​ពិសេស​ប្រសិនបើ​ផ្លូវ​ទាំងនោះ​ត្រូវការ​ធនធាន​ច្រើន និង​មាន​ហានិភ័យ​ខ្ពស់ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ