ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ហេតុ​អ្វី​​បេះដូង​កូន​ឈប់​លោត​ក្នុង​ពោះ​អ្នក​ម្តាយ​ចឹ​ង?

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​កូន​ឈប់​លោត​ក្នុង​ពោះ​អ្នក​ម្តាយ​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ដំណាក់​កាលដែល​អ្នក​ម្តាយ​ពរ​ពោះ អាច​កើត​មាន​បញ្ហា​ច្រើន ហើយ​ក្នុង​នោះ​ក៏​អាច​កើត​មាន​បញ្ហា​បេះដូង​កូន​ឈប់​លោត​ដែរ​។ មាន​បញ្ហា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​កូន​ស្រាប់តែ​ឈប់​លោត មាន​ដូច​ជា បញ្ហា​ប្រព័ន្ធ​ការពារ​រាង​កាយ តំណពូជ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​កូន​ឈប់​លោត​ក្នុង​ពោះ​អ្នក​ម្តាយ​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ដំណាក់​កាលដែល​អ្នក​ម្តាយ​ពរ​ពោះ អាច​កើត​មាន​បញ្ហា​ច្រើន ហើយ​ក្នុង​នោះ​ក៏​អាច​កើត​មាន​បញ្ហា​បេះដូង​កូន​ឈប់​លោត​ដែរ​។ មាន​បញ្ហា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​កូន​ស្រាប់តែ​ឈប់​លោត មាន​ដូច​ជា បញ្ហា​ប្រព័ន្ធ​ការពារ​រាង​កាយ តំណពូជ ជំងឺ​ប្រតិកម្ម ព្រមទាំង​បញ្ហា​ជា​ច្រើន​ទៀត​។

ជា​ធម្មតា បើ​អ្នកមាន​ផ្ទៃពោះ​លើក​ដំបូង កើត​មាន​បញ្ហា​បេះដូង​ឈប់​លោត​នេះ ហើយ​បាត់បង់​កូន អ្នក​គួរតែ​ពិគ្រោះ និង​ពិនិត្យ​ឲ្យ​ដឹង​ច្បាស់​ពី​មូលហេតុ ទើប​អ្នក​មិន​បាត់បង់​កូន​ជា​លើក​ទី​២​។

នៅ​ពេល​ដែល​បេះដូង​កូន​ឈប់​លោត អ្នក​ម្តាយ​នឹង​កើត​មាន​អាកា​រៈ​មួយ​ចំនួន​ដូច​ជា ចេញ​ឈាម ឈឺពោះ ឬ​កើត​មាន​អាកា​រៈ​មួយ​ចំនួន​ទៀត​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន ទើប​អាច​ចៀសវាង​ពី​គ្រោះថ្នាក់​ទាំងឡាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ