ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទិញប៉ះចំដីកេរមរតមាន​ជម្លោះ អាជ្ញា​ធរ​រួម​​ព្រះរាជអាជ្ញារង​​ ចុះ​ជួយបោះបង្គោល​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ អាជ្ញាធរ​ខេត្ត​កែប​មាន​លោក​អភិបាលរង​ក្រុងកែប ​រួម​ទាំង​លោក​វិញ ​ថុ​ល​ ប្រធាន​ការិ​យា​ល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ក្រុង​ រួ​ួ​ម​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​និង​ខេត្ត​-​នគរ​បាល​ក្រុង ​និង​នគរបាល​ប៉ុ​ស្តិ៍ ដឹកនាំ​ដោយ​លោក​មុត…

ខេត្តកំពត ៖​ អាជ្ញាធរ​ខេត្ត​កែប​មាន​លោក​អភិបាលរង​ក្រុងកែប ​រួម​ទាំង​លោក​វិញ ​ថុ​ល​ ប្រធាន​ការិ​យា​ល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ក្រុង​ រួ​ួ​ម​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​និង​ខេត្ត​-​នគរ​បាល​ក្រុង ​និង​នគរបាល​ប៉ុ​ស្តិ៍ ដឹកនាំ​ដោយ​លោក​មុត ​តារា ​ព្រះរាជអាជ្ញា​រង​អ​ម្យ​សាលាដំបូង​ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី០៨ តុលា​ បាន​ចុះ​មក​កាន់​ដី​មាន​ទំនាស់​មួយ​កន្លែង​ ស្ថិត​នៅ​កៀក​​លើ​ផ្លូវ​រថភ្លើង​ ក្នុងភូមិ​ដំណាក់​ចង្អើរ ​សង្កាត់​ព្រៃធំ​ក្រុង កែប​ខេត្ត​កែប​។

ប្រភពបានឱ្យដឹងថា ​គេក៏​បានដឹង​ថា ​ដី​នេះកើត​មាន​ជម្លោះ​និង​គ្នា​នោះ​ គឺ​ឈ្មោះ​កាន់​ ធី ​ភេទ​ប្រុស ​អាយុ​៤៧​ឆាំ្ន ​និង​ភាគី​ម្នាក់​ទៀត​ឈ្មោះ​កាន់​ ធឿ​ន ​ភេទ​ប្រុស ​អាយុ៣៦​ឆាំ្ន​ ត្រូវជា​បងប្អូន​បង្កើត​នឹងគ្នា​ ហើយផ្ដើម​ចេញពី​ដណ្ដើម​កេរមរតក​។

ទាំង​ពីរ​នាក់​បងប្អូន​នេះ​ បាន​ប្ដឹង​គ្នា​ចាប់តាំងពី​ឆាំ្ន​២០០៨ ​នៅ​តុលាការ​ខេត្តកំពត ​រហូត​ដល់​តុលាការ​កំពូល​ ទើប​មានការ​បែងចែក​ដី​កេរមរតកពី​ឪពុក​ម្ដាយ​នេះ​ ជា​ពីរ​ចំណែក​ឱ្យទៅ​ឈ្មោះ​កាន់​ ធី​ (ជា​បង) ​និង​ឈ្មោះ​កាន់​ ធឿ​ន​ (ត្រូវជា​ប្អូន​) ហើយ​ថែម​ទាំង​មាន​ប្លង់​កម្ម​សិទ្ធ​ិរៀង​ៗ​ខ្លួន​ទៀត ​។

​ប៉ុន្តែ​ឈ្មោះ​កាន់​ ធឿ​ន​ ត្រូវជា​ប្អូន​បាន​លក់​ដី​ដែល​មាន​ប្លង់​កម្ម​សិទ្ធ​ិកាន់កាប់​នោះ​ទៅ​ឱ្យឈ្មោះ​តាក់ ​មុនី​កោសល្យ ​រស់នៅ​រាជធានី​ភ្នំពេញ​វិញ ​។​ ដោយសា​តែ​មានការចម្រូង​​ចម្រាស​ ក្នុង​ការ​បោះ​បង្គោលព្រំ​ដី​នេះ​មាន​ក្រុម​គ្រួសារ​ឈ្មោះ​កាន់​ ធី​ មក​រារាំង​ក្នុង​ការ​បោះ​បង្គោលព្រំ​ដី​នេះ​ផង​ដែរ ​។​

លោក​វិញ​ ថុ​ល​ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ក្រុង​និយាយ​ថា ​ដី​ចំណុច​ដែល​មាន​ទំនាស់​គ្នា​នេះ​សុទ្ធតែ​មាន​ប្លង់​កម្ម​សិទ្ធ​ិរៀង​ៗ​ខ្លួន​អស់ហើយ​ ។ ​ហើយ​ភាគី​ទាំង​សងខាង​ត្រូវជា​បងប្អូន​និង​គ្នា​នោះ​សុទ្ធតែ​ទទួល​ស្គាល់​យល់ព្រម​ដែរ​ ហើយ​ទោះជា​អ្នក​ថ្មី​ទិញ​ពី​អ្នក​ណា​ផ្សេងក៏ដោយ​ ក៏គេ​បាន​ផ្អែក​ទៅ​លើ​ប្លង់​និង​ច្បាប់​ដែរ​។​

លោក​មុត ​តារា​ ព្រះរាជអាជ្ញា​រង​អ​ម្យ​សាលាដំបូង​ខេត្តកំពត ​កាលពី​ម្សិលមិញ​បាន​​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​លោក​ចុះ​មក​ដី​ដែល​មាន​ទំនាស់​នេះ​ មិន​មាន​អនុវត្ត​សាលក្រម​ទេ គ្រាន់​តែ​បោះបង្គោល​ព្រំ​ដី​របស់​លោក​តាក់ ​មុនី​កោសល្យ​ បាន​ទិញ​ដី​ពី​ឈ្មោះ​កាន់ ​ធឿ​ន ​មាន​ប្លង់​កម្ម​សិទ្ធ​ិកាន់កាប់​អ​ច​ន​វត្ថុ​ស្របច្បាប់ ​។

​លោក​មុត ​តារា ​ព្រះរាជអាជ្ញា​រង​ខេត្ត​និយាយ​ថា​ ការ​បោះ​បង្គោលព្រំ​ដី​ថ្ងៃនេះ ​លោក​សំអាង​ទៅ​តាម​ប្លង់​ព្រំ​ដី​ដែល​មាន​ជា​ស្រេច ​តែបើ​លោក​កាន់​ ធី​ គាត់​មិន​យល់ព្រម​ គាត់​មាន​សិទ្ធ​ិប្ដឹង​បន្ត​ទៀត​ ​លោក​ព្រះ​អាជ្ញា​រង​រូប​នេះ​និយាយ​ថា ​រឿង​នេះ​មិន​ទាន់​ចប់​ទេ​ ។ ​

លោក​តាក់​ មុនី​កោសល្យ​ បាន​និយាយ​​​ថា​ ដី​ដែល​គាត់​ទិញ​ពី​ឈ្មោះ​កាន់​ ធឿ​ន ​នេះ ​មាន​ប្លង់​កម្ម​សិទ្ធ​ិ​ស្រប​ច្បាប់​ ។​ ហើយ​ពាក់​ព​ន្ធ័​ក្រុម​គ្រួសារ​ លោក​កាន់​ ធី​ សាសង់​លំនៅឋាន ​ដែល​ត្រូវ​អាជ្ញាធរ​អោយ​ផ្អាក​នោះ​ មក​ពី​គាត់​សង់​លំនៅ​ឋានចូល​ដី​ក្នុង​ប្លង់​គាត់​ ។​ លោក​កាន់​ ធី ​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ការ​កើត​ជម្លោះ​រឿង​ដីធ្លី​ជាមួយ​ប្អូនប្រុស​គាត់​នេះ​ រយៈ​ពេល​ជាង​១០​ឆាំ្ន​ហើយ​ រឿង​ដណ្ដើមកេរ​មរតក​ ។

ទោះជា​ប្អូនប្រុស​ខ្ញុំ​លក់​ដី​ទៅ​អោយ​អ្នកណាក៏ដោយ​ ក៏​ខ្ញុំ​មិន​សុខចិត្ត​ដែរ​ ។​ លោក​កាន់​ ធី​ បាន​ចោទ​លោក​តាក់ មុនី​កោសល្យ ​ថា​ បាន​លួច​ថត​ដី​គាត់ ​ហើយ​អោយ​ជំនាញ​ធ្វើ​ប្លង់​ ។​ លោក​កាន់ ​ធី ​និយាយ​ថា​ លោក​សុំ​ជំទាស់​រឿង​នេះ​សា​ជា​ថ្មី​ ​ព្រោះ​ជា​រឿង​អ​យុ​ត្តិធម៌ សម្រាប់​គ្រួសារ​គាត់ ។

អត្ថបទសរសេរ ដោយ