ស្ងាត់ៗ Arsene Wenger ត្រូវក្លិបយក្ស១នៅបារាំងចង់បានធ្វើជាគ្រូបង្វឹក
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងត្រូវបានក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងត្រូវបានក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងត្រូវបានក្លិប Lyon ប្រទេសបារាំងប្រាថ្នាចង់បានទៅដឹកនាំក្លិបវិញម្តង ក្រោយពីបណ្តេញគ្រូបង្វឹកលោក Sylvinho ចេញ ។
អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំរូបនេះ បានដើរចេញពីតំណែងជាគ្រូបង្វឹកតាំងពី១៨ខែមុន ក្រោយពីកាន់តំណែងនេះអស់រយៈពេលជាង២០ឆ្នាំ។ លោកបានច្រានចោលការផ្តល់ជូនកន្លែងការងារជាច្រើនដងមកហើយ ពីសំណាក់ក្លិបបាល់ទាត់មួយចំនួន។ នេះអាចថា លោកមិនទាន់ចង់ចូលប្រឡូកវិញ។
តាមព័ត៌មាន Le Parisien បានឱ្យដឹងថា ក្លិប Lyon ចង់បានលោក Wenger មកធ្វើជាគ្រូបង្វឹកនៅរដូវកាលនេះ ក្រោយពីបណ្តេញលោក Sylvinho ចេញ។ មូលហេតុដែលបណ្តេញគ្រូបង្វឹករបស់ខ្លួនចោល គឺមកពីដឹកនាំមកបានល្អតាំងពីចូលរដូវកាលថ្មីមក ជាមួយនឹងលទ្ធផលមិនល្អទាល់តែសោះ។
គេក៏បានដឹងថែមទៀតថា ក្លិប Lyon ចង់បានអតីតកីឡាកររបស់ក្លិបបិសាចក្រហម Laurent Blanc ដែលជាខ្សែប្រយុទ្ធចូលមកធ្វើឱ្យក្លិបមានភាពប្រសើរជាងនេះ។ នាយកក្លិប Lyon លោក Jean-Michel Aulas បានសម្រេចចិត្តមិនងាកក្រោយ បណ្តេញគ្រូបង្វឹកលោក Sylvinho ក្រោយពីចាញ់ការប្រកួតយ៉ាងអាម៉ាស់មុខ 1-0 ជាមួយនឹង Saint-Etienne កាលពីចុងសប្តាហ៍។
គួរបញ្ជាក់ផងដែរថា គេនៅមិនទាន់ដឹងច្បាស់នៅឡើយថា លោក Wenger នឹងទទួលយកការផ្តល់ឱ្យរបស់ Lyon ដែរឬអត់នោះទេ។ តែគេអាចទាយបានថា លោកនឹងមកកាន់តំណែងនេះ ព្រោះតែលោកពេលនេះក៏ចង់ប្រឡូកក្នុងវិស័យបាល់ទាត់វិញដែរ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ