ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ប្រជែង Real Madrid យក​កីឡាករ​ឆ្នើម​វ័យក្មេង​១​រូប​មក​ស្នង Messi

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា Barcelona បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ផ្ចាញ់ Real Madrid ក្នុង​ការ​ដណ្តើម​យក​កីឡាករ…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា Barcelona បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ផ្ចាញ់ Real Madrid ក្នុង​ការ​ដណ្តើម​យក​កីឡាករ Jadon Sancho របស់​ក្លិប Borussia Dortmund ចេញពី​ការ​តាម​ប្រមាញ់​របស់​ក្លិប​អធិរាជ​ស Real Madrid ។

សារព័ត៌មាន Don Balon បាន​ផ្សាយ​ថា Borussia Dortmund បាន​ដាក់​តម្លៃ ១២០​លាន​អឺ​រ៉ូ សម្រាប់​កីឡាករ​អាយុ​១៩​ឆ្នាំ ដែល​ជា​គោលដៅ​ចម្បង​របស់​ក្លិប​បិសាច​ក្រហម Manchester United និង​មេឃ​ខៀវ Manchester City ។

កាលពី​ស​ប្តា​ហ៍​មុន នាយក​ផ្នែក​កីឡាករ​របស់ Borussia Dortmund លោក Michael Zorc បាន​អះអាង​ថា គ្មាន​ការ​សម្រេចចិត្ត​ណាមួយ​ទេ​សម្រាប់​អនាគត​របស់ Sancho បើ​ទោះបីជា​មាន​ក្លិប​ជា​ច្រើន​នៅ​អឺរ៉ុប​ចាប់អារម្មណ៍​មក​លើ​កីឡាករ​រូប​នេះ​ក៏​ដោយនៅ​រដូវ​កាល​ក្រោយ ។

លោក Zorc បាន​ប្រាប់​ថា ៖«​គេ​ត្រូវ​បាន​ក្លិប​យើង​ទទួលយក​ហើយ​បាន​ទទួល​ការ​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ល្អ​នៅ Dortmund ។ ខ្ញុំ​គិត​ថា គេ​អាច​នឹង​ទៅ​លេង​ឱ្យ​ក្លិប​កំពូល​នៅ​អឺរ៉ុប ។ ពួក​យើង​ជឿជាក់​ទៅ​លើ​កីឡាករ​របស់​យើង​ហើយ​យើង​មិន​ខ្លាច​នឹង​ឱ្យ​ពួក​គេ​លេង​នោះ​ទេ​»​។

សារព័ត៌មាន Don Balon បាន​អះអាង​ទៀត​ថា Barcelona នៅ​ពេល​នេះ​ប្រជែង​ជាមួយនឹង Real Madrid ដើម្បី​ទទួល​បាន​កីឡាករ Sancho ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ ។

គោលបំណង​ក្នុង​ការ​ទិញ​នេះ​គឺ​ដើម្បី​ពង្រឹង​ខាង​ផ្នែក​ប្រយុទ្ធ​នៅ​ក្នុង​ក្លិប ។ ម្យ៉ាងទៀត គេ​ចង់​យក​កីឡាករ​នេះ​ទៅ ព្រោះតែ​ត្រៀម​ដាក់​ជំនួស​កីឡាករ Messi ពេល​ដែល Messi ចូល​និវត្តន៍​ទៅ ៕

ប្រភព ៖ foxsportsasia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ