ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ពិសេស​ដែល​អ្នកដឹកនាំ​អាជីវកម្ម ឬ​ក្រុមហ៊ុន​ថ្មី​ៗ​គួរតែ​ដឹង

4 ឆ្នាំ មុន

អ្នកដឹកនាំ​ទាំង​ក្នុង​អាជីវកម្ម និង​ក្រុមហ៊ុន​តែងតែ​ចង់​មាន​ផែនទី​ដែល​អាច​ណែនាំ​ខ្លួន​ច្បាស់លាស់​ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ល្អ​មួយ​រូប ។ ប៉ុន្តែ​មិន​មាន​ផែនទី ឬ​រូបមន្ត​អ្វី​ដែល​ល្អ​ជាង​បទ​ពិសោធន៍​ផ្ទាល់ខ្លួន និង​ការ​រៀន​ពី​កំហុសឆ្គង​ខ្លួន និង​អ្នកដឹកនាំ​ដទៃ​ទេ ។ ដោយហេតុ​ដូចនេះ​អ្នកដឹកនាំ​ថ្មី​ៗ​ជា​ច្រើន​រូប​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់​លទ្ធផល និង​អាជីវកម្ម…

អ្នកដឹកនាំ​ទាំង​ក្នុង​អាជីវកម្ម និង​ក្រុមហ៊ុន​តែងតែ​ចង់​មាន​ផែនទី​ដែល​អាច​ណែនាំ​ខ្លួន​ច្បាស់លាស់​ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ល្អ​មួយ​រូប ។ ប៉ុន្តែ​មិន​មាន​ផែនទី ឬ​រូបមន្ត​អ្វី​ដែល​ល្អ​ជាង​បទ​ពិសោធន៍​ផ្ទាល់ខ្លួន និង​ការ​រៀន​ពី​កំហុសឆ្គង​ខ្លួន និង​អ្នកដឹកនាំ​ដទៃ​ទេ ។ ដោយហេតុ​ដូចនេះ​អ្នកដឹកនាំ​ថ្មី​ៗ​ជា​ច្រើន​រូប​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់​លទ្ធផល និង​អាជីវកម្ម ឬ​ក្រុមហ៊ុន ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម ឬ​ក្រុមហ៊ុន​ណាមួយ អ្នក​គួរ​រៀនសូត្រ​ពី​កំហុសឆ្គង​ខាងក្រោម​នេះ​៖

១. សុំ​ការ​ណែនាំ​៖
អ្នកដឹកនាំ​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​សមត្ថភាព និង​ទស្សនៈ​របស់​ខ្លួន ប៉ុន្តែ​អ្នក​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​សុំ​ការ​ណែនាំ​ពី​អ្នក​ដទៃ​ទេ ព្រោះ​វា​មិន​ដែល​អាក្រក់​ឡើយ​ពេល​ដែល​អ្នក​ទទួល​បាន​ព័ត៌មាន​ច្រើន​មុន​ពេលធ្វើការ​សម្រេចចិត្ត​ណាមួយ ។ ការ​ទទួល​ទស្សនៈ​ខុស​ៗ​គ្នា​ពី​អ្នក​ដទៃ​មិន​ត្រឹមតែ​ជួយ​អ្នក​ក្នុង​ការ​គិត​រក​ដំណោះស្រាយ​ដែល​ត្រឹមត្រូវ​ទេ តែ​អាច​ឲ្យ​អ្នក​បែកគំនិត​គិត​ឃើញ​អ្វី​ថ្មី​ៗ​ផង​ដែរ ។

២. ការ​បរាជ័យ​ប្រៀប​បានជា​ការ​ទទួល​មតិយោបល់​៖
អ្នកដឹកនាំ​ថ្មី​ៗ​តែង​មានការ​ភ័យ​ខ្លាច​ក្នុង​ការ​បរាជ័យ ។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នកដឹកនាំ​អ្នក​ត្រូវ​ដឹង​ថា​មិន​មាន​នរណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​មនុស្ស​គ្រប់​រូប​តែងតែមាន​កំហុសឆ្គង ប៉ុន្តែ​កត្តា​ដែល​សំខាន់​គឺ​ការ​ឆ្លើយ​តប​របស់​អ្នក​ទៅ​នឹង​កំហុសឆ្គង​ទាំងនោះ ។ ដូច្នេះ​ពេល​ដែល​ជួបនឹង​ការ​បរាជ័យ អ្នកដឹកនាំ​គួរតែ​ធ្វើការ​ផ្លាស់​ប្តូរ​ដើម្បី​ធានា​ថា​កំហុសឆ្គង​ទាំងនោះ​នឹង​មិនកើត​ឡើង​ម្តងទៀត​នៅ​ថ្ងៃ​អនាគត ។

៣. កុំ​សន្យា​ច្រើន​ពេក​៖
មនុស្ស​ដែល​ទើបតែ​ក្លាយជា​អ្នកដឹកនាំ​ថ្មី​ៗ​តែងតែមាន​ទម្លាប់​ចង់​ឲ្យ​អ្នក​ដទៃ​ទទួលស្គាល់​ខ្លួន​ដោយ​កំណត់​គោលដៅ​ដែល​មាន​ម​ហិ​ច្ច​តា​ពេក​រហូត​ដល់​មិន​អាច​សម្រេច​បាន​ទាំងស្រុង ។ ប៉ុន្តែ​ភាព​ជា​អ្នកដឹកនាំ​ត្រូវការ​មនុស្ស​ដែល​យល់​ច្បាស់​ពី​តថភាព​ជាក់ស្តែង និង​ផ្តល់​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប៉ុន្តែ​រាល់​កិច្ចការ​ដែល​អ្នក​សន្យា​ថា​នឹង​បំពេញ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​វា​ជា​ដាច់ខាត​ព្រោះ​អ្នក​ដទៃ​មើលឃើញ​តែ​លទ្ធផល​ពី​អ្នក​ប៉ុណ្ណោះ​មិន​ថា​វា​តូច ឬ​ធំ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ