ស៊ុត Free-Kick មួយគ្រាប់យ៉ាងឡូយ Messi បំបែកកំណត់ត្រាវ៉ាដាច់ Ronaldo
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រោយពីបានរកគ្រាប់បាល់ Free-Kick មួយគ្រាប់នៅ La Liga កាលពីថ្ងៃអាទិត្យសប្តាហ៍មុន…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រោយពីបានរកគ្រាប់បាល់ Free-Kick មួយគ្រាប់នៅ La Liga កាលពីថ្ងៃអាទិត្យសប្តាហ៍មុន…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រោយពីបានរកគ្រាប់បាល់ Free-Kick មួយគ្រាប់នៅ La Liga កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi បានជែងផុតគ្រាប់បាល់របស់ជើងខ្លាំងក្លិបសេះបង្កង់ Cristiano Ronaldo ។
Messi បានក្លាយទៅជាកីឡាករដំបូងគេបំផុតនៅក្នុងសតវត្សទី២១ ដែលរកបានគ្រាប់១៦គ្រាប់ជាប់ៗគ្នាសម្រាប់ក្របខណ្ឌ La Liga ជាមួយគ្នានេះដែរ Messi បានស៊ុតបញ្ចូលទីបានយ៉ាងឡូយពេលដែលទាត់ Free-Kick ក្នុងការប្រកួតជាមួយនឹង Sevilla ដែលធ្វើឱ្យគ្រាប់បាល់របស់គេនាពេលនេះលើសចំនួនគ្រាប់បាល់របស់ Ronaldo ។
សារព័ត៌មាន CNN បានផ្សាយថា Messi នៅពេលនេះបានរកគ្រាប់បាល់ចំនួន៤២០គ្រាប់ហើយ ក្នុងលីគកំពូលទាំងប្រាំ បើទោះបីជាគ្រាប់បាល់ទាំងអស់នោះមិនស្ថិតនៅក្នុងការប្រកួត La Liga តែមួយក៏ដោយ ។ ចំណែកឯ Ronaldo បាន៤១៩គ្រាប់ ក្នុងការប្រកួតឱ្យក្លិបល្បីៗនៅអឹរ៉ុបទាំង៥ ។ គេមិនបានរាប់បញ្ចូលនូវគ្រាប់បាល់ដែលរកបាននៅ Sporting Lisbon នោះទេ ព្រោះតែវាមិនមែនជាក្លិបធំៗទាំង៥នៅអឺរ៉ុប ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ