៦-ប្រទេសឥណ្ឌាចាកចេញផុតពីភាពក្រីក្រ តាមរយៈការបើកចំហរទីផ្សារ និងវិនិយោគលើវិស័យអប់រំ
ប្រទេសចិនបង្កើតផ្លូវដើម្បីចេញពីអន្ទាក់ភាពក្រីក្រ តែភាពជោគជ័យមិនមែនមានតែឧទាហរណ៍ នៅប្រទេសចិននេះតែមួយទេ ។
ឥណ្ឌាជាឩទាហរណ៍មួយទៀតដែលប្រើយុទ្ធសាស្ត្របានត្រឹមត្រូវវានឹងឲ្យផលយ៉ាងសំបើម។ ឥណ្ឌាបានបើកចំហទីផ្សារហើយផ្តល់នូវការអប់រំ ។ មុនឈានមកដល់ចំនុចនេះ យើងគួរតែដឹងពីប្រវត្តិខ្លះៗជាមុនសិន ។
នៅអំលុងពេលអាណានិគមអង់គ្លេស ពួកអាណានិគមបានប្លន់យកធនធានរបស់ឥណ្ឌា និងបន្សល់ទុកនូវប្រជាជនក្រីក្រយ៉ាងច្រើន ។ តែបន្ទាប់ពីប្រទេសនេះបាននូវឯករាជ្យជាតិក្នុងឆ្នាំ១៩៤៧មក អ្វីៗក៏ពិបាកក្នុងការស្តារឡើងវិញណាស់ ព្រោះតែនាយករដ្ឋមន្ត្រី Nehru យកចិត្តទុកដាក់ទៅលើតែរឿងនយោបាយជាជាងរឿង សេដ្ឋកិច្ចនៅពេលដែលគាត់ប្រកាសដាក់ប្រទេសជា «ប្រជាធិបតេយ្យសង្គមនិយម» ។
អ្វីដែលគាត់ចង់បានគឺឯករាជ្យហិរញ្ញវត្ថុពីរដ្ឋាភិបាល និងក្រុមហ៊ុនបរទេស ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់គាត់។ រដ្ឋចាប់ផ្តើមគ្រប់គ្រងរាល់សកម្មភាពសេដ្ឋកិច្ច។ ឩទាហរណ៍ដូចជាការបើកគណនីធនាគារមួយទាមទារឲ្យមានប័ណ្ណបញ្ជាក់ ! ជាលទ្ធផលរហូតមកដល់ឆ្នាំ១៩៧០សេដ្ឋកិច្ចប្រទេសនេះកើនត្រឹមតែ១,៩%ប៉ុណ្ណោះក្នុងមួយឆ្នាំ។ តែវាបានប្រែប្រួលពេលដែលមានបដិវត្តន៍បៃតង និងទីផ្សារសេរីចាប់ផ្តើមនៅក្នុងទសវត្សន៍ឆ្នាំ១៩៦០ ។
ខាងក្រោមនេះជាអ្វីដែលបានកើតឡើង៖
ដំបូងឡើយ គ្រាប់ពូជថ្មីត្រូវបាននាំមកធ្វើឲ្យទិន្នផលកសិកម្មកើនឡើង ហើយជាលើកដំបូងបំផុតដែលឥណ្ឌាមានអារហារច្រើន ។ នៅពេលនោះរដ្ឋបានបន្ធូរនូវការគ្រប់គ្រងទៅលើសេដ្ឋកិច្ច។ ទីផ្សារបានបើកចំហរមួយផ្នែកធំ។
នៅក្នុងឆ្នាំ១៩៩០ ឥណ្ឌាចាប់ផ្តើមលូតលាស់ខ្លាំងដែលមិនធ្លាប់មានពីមុនមក វិស័យសេវាកម្មលូតយ៉ាងសំបើមក្រុមហ៊ុនដូចជា Microsoft បានបង្កើតមជ្ឈមណ្ឌលនៅឥណ្ឌាដើម្បីទិញកំលាំងពលកម្មថោក និងមានគុណភាព។ ការរីកចំរើនកាន់តែទៅមុខដោយសារសកលវិទ្យាល័យបច្ចេកវិទ្យាបានបើក។ សិស្សដែលបានបញ្ចប់ការសិក្សាពីសាលាទទួលបានជោគជ័យក្នុងវិស័យបច្ចេកវិទ្យាទូទាំងពិភពលោកដូចជាក្រុមហ៊ុន Infosys និង Tata ដែលជាប់ចំនាត់ថ្នាក់ជាជំនូញជោគជ័យបំផុតក្នុងលោក ។
៧-ភាពក្រីក្ររបស់អាហ្វ្រិកអាចបំបាត់បានអាស្រ័យលើបរិមាណជំនួយអភិវឌ្ឍន៍
អាហ្វ្រិកជាប់អន្ទាក់ក្នុងភាពក្រីក្រជាយូរយាណាស់មកហើយជំនួយអភិវឌ្ឍន៍ត្រូវបាននាំជាប្រចាំទៅកាន់ទ្វីបនេះ តែវាហាក់ដូចជាដាក់បាត់ៗដោយមិនបានផលអ្វីសោះ ។
ហេតុអ្វីយ៉ាងដូច្នេះ ?
ទ្វីបនេះស្ថិតក្នុងភាពក្រីក្រជាលទ្ធផលបន្ទាប់ពីអាណានិគមអឺរ៉ុប និងដោយសារតែទីតាំងភូមិសាស្ត្រមិនអំនោយផល។ ភាពអន់ខ្សោយនៃរដ្ឋបាល និងការដណ្តើមយកធនធានពីសំណាក់ពួកអាណានិគមអឺរ៉ុបបានបន្សល់ទុកឲ្យទ្វីបនេះ គ្មាននូវប្រព័ន្ធអប់រំ គ្មានអ្នកដឹកនាំនយោបាយ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មាននូវសេវាថែទាំងសុខភាព។
ប៉ុន្តែការលំបាកនៃទីតាំងភូមិសាស្ត្ររឹតតែធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរដោយសារតែអាហ្វ្រិកមានប្រព័ន្ធទឹកតិចតួចប៉ុន្តែសំបូរតំបន់រាំងស្ងួតខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។ដូចនេះតើភាពក្រីក្រដោះស្រាយបានដូចម្តេចនៅក្នុងបរិបទនេះ ?ជាក់ស្តែងប្រទេសអ្នកមានគ្រាន់តែរក្សាសន្យាថានឹងវិនិយោគយ៉ាងតិច០,៧%នៃចំនូលជាតិទៅក្នុងការអភិវឌ្ឍន៍។
បញ្ហាត្រង់ថាជំនួយបរទេសតិចតួចប៉ុណ្ណោះដែលទៅដល់ដៃប្រជាជនអាហ្វ្រិកដែលការផ្តល់៣០ដុល្លារក្នុងប្រជាជនម្នាក់ជារៀងរាល់ឆ្នាំ ៥ដុល្លារត្រូវបានចូលទៅអ្នកប្រឹក្សា ៤ដុល្លារចូលសេវាបំណុល និង៥ដុល្លារចូលទៅប្រតិបត្តិការដោះបំណុល។ ទីបំផុតសល់ត្រឹមតែ១២ដុល្លារតែប៉ុណ្ណោះក្នុងប្រជាជនម្នាក់។ ប៉ុន្តែដើម្បីបានការលូតលាស់រយៈពេលវែងទាមទារឲ្យមានការវិនិយោគទៅលើបច្ចេកវិទ្យាដូចជាគ្រឿងម៉ាស៊ីន និងជីរ។
មិនដូច្នេះទេ គ្មានឡើយនូវការកើនឡើងនូវទិន្នផល ហើយភាពក្រីក្រក៏មិនអាចលុបបំបាត់បានដែរ។ ដូច នេះជំហានដំបូងដំណោះស្រាយភាពក្រីក្រគឺ ជំនួយអន្តរជាតិ ។វាទាមទាររហូតដល់៧០ដុល្លារក្នុងម្នាក់ក្នុងមួយឆ្នាំដើម្បីអាចចេញផុតពីភាពក្រីក្រ ដូចនេះប្រទេសដូចជាកេនយ៉ាមួយ ត្រូវការត្រឹម១,៥ពាន់លានដុល្លារដើម្បីចាកចេញពីភាពក្រីក្របាន ។
៨-ការលុបបំបាត់ភាពក្រីក្ររបស់ពិភពលោកគួរតែជាអាទិភាពទីមួយរបស់ប្រទេសអ្នកមាន
អ្នកបានដឹងរួចមកហើយថា ជំនួយអភិវឌ្ឍន៍ អាចប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ តែវាក៏ជាគន្លឹះដើម្បី អន្តរជាតិផងដែរ ។
ដំបូងប្រទេសក្រីក្រត្រូវលុបការខ្ចីបុលព្រោះពួកគេគ្មាន លទ្ធភាពក្នុងការសងបំណុលនោះទេ វាគ្រាន់តែធ្វើឲ្យពួកគេខ្ចី កាន់តែច្រើនឡើងៗដែលពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រស្រាប់ផង ។ប្រទេសក្រីក្រត្រូវបង្កើនការនាំចេញទីផ្សារសេរីគឺចាំបាច់ ដូចនេះជំហានទី២ត្រូវផ្តល់ឱកាសឲ្យប្រទេសកំពុងអភិវឌ្ឍន៍លក់ ផលិតផលទៅកាន់លោកខាងលិច ។ ប៉ុន្តែសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានរឹតបន្តឹងលើការនាំចេញនេះ ដែលធ្វើឲ្យការលុប បំបាត់ភាពក្រីក្រមិនអាចធ្វើបាន ធ្វើបានលុះត្រាណាតែលុបចោលនូវការរឹតបន្តឹងនេះ ។
លើសពីនេះ វិទ្យាសាស្ត្រខាងឱសថ និងកសិកម្មមិនគួរមើលរំលងបញ្ហារបស់ប្រទេសក្រីក្រនោះទេ ជាក់ ស្តែងលុយជាច្រើនពាន់លានដុល្លារត្រូវបានវិនិយោគក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺទឹកនោមផ្អែម ជារៀងរាល់ឆ្នាំ ប៉ុន្តែបែរជាគ្មានការស្រាវជ្រាវទៅលើការព្យាបាលជំងឺនឈាមទៅវិញ ។ វាសំខាន់ណាស់ក្នុងការចាប់ផ្តើមស្វែងយល់ និងធ្វើការលើបញ្ហារបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ។
ជាចុងក្រោយគឺ បញ្ហាអាកាសធាតុប្រែប្រួល ។ ប្រទេសអ្នកមានគួរជួយដល់ប្រទេសក្រីក្រពិសេសនៅតំបន់អាព្រិច ព្រោះអាព្រិចជាប្រទេសដែលបញ្ចេញឩស្ម័នកាបូនឌីអុកស៊ីតតិចបំផុត ហើយប្រើប្រាស់ថាមពលតិច ប៉ុន្តែប្រទេសនេះក៏បានរងផលប៉ះពាល់ពីការផ្លាស់ប្តូរអាកាសធាតុពិភពលោក។ ទ្វីបនេះ រងភាពរាំងស្ងួត និងទឹកជំនន់ដែលបំផ្លាញជិវិតមនុស្សសត្វ ។ នៅក្នុងលក្ខខណ្ឌអាកាសធាតុបែបនេះធ្វើឲ្យដីគ្មានជីជាតិសម្រាប់ការដាំដុះ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងត្រូវការការខិតខំប្រឹងប្រែងយូរអង្វែងដើម្បីស្តារឡើងវិញ ។
ប្រទេសទាំងឡាយនៅ Sub-Saharan ធ្វើឲ្យអាកាសធាតុប្រែប្រួលតិចតួច ប៉ុន្តែបែរជារងនូវឥទ្ធិពលរបស់អាកាសធាតុប្រែប្រួលយ៉ាងស្រួចស្រាវទៅវិញ។វាយុត្តិធម៌បើសិនជាជាតិសាសន៍ដែលបង្កវិបត្តិនេះទទួលខុសត្រូវផ្តល់ជំនួយដល់ប្រទេសរងគ្រោះទាំងនោះ ៕
ចែករំលែកព័តមាននេះ