ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​​ជាប់​​ចោទ​ពង្រត់​​កូនក្រមុំ​គេ នគរបាល​ឃាត់ខ្លួន​​

11 ឆ្នាំ មុន

ខេត្តកំពត ៖ យុវជន​ម្នាក់​​ត្រូវ​នគរបាលស្រុក​​​​កំពង់​​ត្រា​ច​​​ឃាត់ខ្លួន នៅ​​វេលា​រសៀល​ថ្ងៃទី​​១៧ មេសា បន្ទាប់​ពី​​ឪពុក​ម្តាយ​ខាង​ស្រី​​ប្តឹង​​រឿង​ចាប់​ពង្រត់​​កូនស្រី​គាត់​​ កាល​ពីថ្ងៃទី​​២៨ មីនា ។

ខេត្តកំពត ៖ យុវជន​ម្នាក់​​ត្រូវ​នគរបាលស្រុក​​​​កំពង់​​ត្រា​ច​​​ឃាត់ខ្លួន នៅ​​វេលា​រសៀល​ថ្ងៃទី​​១៧ មេសា បន្ទាប់​ពី​​ឪពុក​ម្តាយ​ខាង​ស្រី​​ប្តឹង​​រឿង​ចាប់​ពង្រត់​​កូនស្រី​គាត់​​ កាល​ពីថ្ងៃទី​​២៨ មីនា ។

យុវជន​ជាប់​​ចោទលួច​ពង្រត់​កូនក្រមុំ​គេ​​​ឈ្មោះ​​ ម៉ែន ហៀង​​​ អាយុ​​២០​ឆ្នាំ ស្នាក់​​នៅ​ភូមិ​​៣ សង្កាត់​​៣ ក្រុង​​​​ព្រះសី​ហនុ​​ រី​​ឯនារី​​រងគ្រោះ​អាយុ​​១៤​​ឆ្នាំ ជា​សិស្ស​ ស្នាក់​នៅ​​ភូមិ១ សង្កាត់​​៣ ក្រុង​ព្រះសីហនុ​​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​អង្គរ​ជ័យទី​​១ ឃុំ​ដំណាក់​កន្ទួតខាងត្បូង​​ ស្រុក​​កំពង់​ត្រាច​​។

បើតាម​ឪពុក​នារី​​រងគ្រោះ​​ឱ្យដឹង​ថា កូនស្រី​​របស់​គាត់​​បានមកស្នាក់​នៅ​​​​ផ្ទះ​​​បង​ប្រុសរ​បស់គេ​​​​​នៅ​ក្រុង​​ព្រះ​សីហនុ ដើម្បី​​សិក្សា​បន្ត ​ហើយ​​​​បាន​ស្គាល់​ទាក់​​​ទង​​​គ្នា​​ជា​មួយ​​​​​យុវ​ជន​​ឈ្មោះ ​​ម៉ែន ហៀង ។ ដោយ​សារ​​តែ​​​​​អាកប្បកិរិ​​យា​មិន​​ល្អ​ជាមួយ​​កូនស្រី​​គាត់​​ដែល​​កំពុង​សិក្សា​​ គាត់​ក៏បាន​ដា​ក់​ពាក្យ​​បណ្តឹង​​​ទៅ​អាជ្ញា​ធរមូល​​ដ្ឋា​ន​​​ម្តង​ដែរ តែ​​​យុវជ​ន​នោះ​​​នៅ​តែ​​ប្រព្រឹត្ត​​ រហូត​​នាំកូនស្រី​ពង្រត់​ទៅ​បាត់​​ ។

ព័ត៌មានលម្អិតនឹងមាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​ ។