ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជួយ Juventus ឈ្នះ Inter Milan តារា​ឆ្នើម Ronaldo ចាប់​ថើប Dybala

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន RT បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ថើប​មិត្ត​រួម​ក្រុម Paulo Dybala ក្រោយ​ពី​ឈ្នះ​ក្លិប​ពិបាក​បំបាក់…

តាម​ប្រភព​ព័ត៌មាន RT បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ថើប​មិត្ត​រួម​ក្រុម Paulo Dybala ក្រោយ​ពី​ឈ្នះ​ក្លិប​ពិបាក​បំបាក់ Inter Milan កាលពី​ថ្ងៃអាទិត្យ ក្នុង​លទ្ធផល 2-1​ ។

Inter បាន​ទៅ​ជាន់​តារាង​នៅ San Siro ជាមួយនឹង​កំណត់​ត្រា​ឈរ​នៅ​លើ​លំដាប់​កំពូល​ក្នុង​ប្រទេស​អ៊ី​តា​លី តែ​កំណត់​ត្រា​នេះ​ត្រូវ​បាន​បំបែក​ដោយ​ក្រុម Juventus ដោយសារ​តែ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​ពីរ​នាក់​ស៊ុត​បញ្ចូល​ទី​។

Dybala បាន​រក​គ្រាប់​បាល់​ដំបូង​គេ​នៅ​ក្នុង​ការ​ប្រកួត​ត្រឹម​នាទី​ទី​៤ តែ​ក្រោយមក​ត្រូវ​បាន​តាម​ស្មើដោយ Lautoro Martinez នៅ​នាទី​ទី​១៨​។ ដល់​ពេល​នាទី​ទី​៨០ កីឡាករ​របស់​ក្លិប​សេះបង្កង់ Gonzalo Higuain បាន​រក​គ្រាប់​បាល់​ចុង​ក្រោយ ដែល​ធ្វើ​ឱ្យ Juventus ឈ្នះ​ការ​ប្រកួត​ជា​ផ្លូវការ​។

ជ័យ​ជំនះ​នេះ​បាន​ធ្វើ​ឱ្យ Juventus ផ្លាស់​ទី​លេខ​រៀង​ទី​មួយ​នៅ​ក្នុង Serie A ដែល​ធ្វើ​ឱ្យ Ronaldo ទប់ចិត្ត​មិន​បាន ក៏​ទៅ​ថើប Dybala នៅ​ពេល​ធ្វើ​បទ​សម្ភាសន៍​ក្រោយ​ការ​ប្រកួត​។ វា​មិន​ធ្វើ​ឱ្យ Ronaldo មើលទៅ​ដូច​ចេក​នោះ​ទេ ព្រោះតែ​នរណា​ៗ​ក៏​ដឹង​ថា Ronaldo គឺជា​បុរស​ពិត​ដែរ​។

លោក Antonio Conte ដែល​ជា​បច្ចុប្បន្ន​គ្រូបង្វឹក​ក្លិប Inter Milan បាន​ប្រាប់​សារព័ត៌មាន​ថា​៖« Juventus គឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​មួយ​ផ្សេង​ទៀត ដែល​យើង​មិន​អាច​យក​គេ​មក​ប្រៀបធៀប​បាន​។ វា​មាន​គម្លាត​ពី​គ្នា ហើយ​វា​ពិតជា​សំខាន់​ណាស់​។ យើង​បាន​ឈ្នះ​ការ​ប្រកួត​៦​ដង និង គ្រោង​នឹង​ព្យាយាម​ឱ្យ​បាន​ដូច​អ៊ីចឹង​ទៀត​»៕

ប្រភព ៖ rt , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ