ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡុង ឌីម៉ង់​ ៖ ដាវបំពាក់នៅក្រោយខ្នង​រូបសំណាក​តេជោយ៉តអត់បាត់ទេ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ អ្នកនំាពាក្យ​សាលារាជធានី​ភ្នំពេញ​ លោក ឡុង ឌីម៉ង់​ បានឲ្យដឹង​នៅព្រឹកថ្ងៃទី១៨​ មេសា​ ២០១៤នេះថា ​ដាវបំពាក់នៅក្រោយខ្នង​រូបសំណាក​តេជោយ៉ត​ ស្ថិតនៅមាត់ទន្លេ​មុខវត្តឧណ្ណាឡោម ​ក្នុងខណ្ឌ​ដូនពេញនោះ​ មិនមានបាត់បង់នោះទេ​ គ្រាន់តែជ្រុះ ​ហើយនៅពេលនេះ​អាជ្ញាធរ​បានលើកដាក់​ឡើងវិញហើយ ។

រាជធានីភ្នំពេញ ​៖ អ្នកនំាពាក្យ​សាលារាជធានី​ភ្នំពេញ​ លោក ឡុង ឌីម៉ង់​ បានឲ្យដឹង​នៅព្រឹកថ្ងៃទី១៨​ មេសា​ ២០១៤នេះថា ​ដាវបំពាក់នៅក្រោយខ្នង​រូបសំណាក​តេជោយ៉ត​ ស្ថិតនៅមាត់ទន្លេ​មុខវត្ត​ឧណ្ណាឡោម ​ក្នុងខណ្ឌ​ដូនពេញនោះ​ មិនមានបាត់បង់នោះទេ​ គ្រាន់តែជ្រុះ ​ហើយនៅពេលនេះ​អាជ្ញាធរ​បានលើកដាក់​ឡើងវិញហើយ ។

ការលើកឡើង​របស់អ្នកនំាពាក្យ​សាលារាជធានី​ភ្នំពេញ​នាពេលនេះ​ បានធ្វើឡើង​បន្ទាប់ពីប្រជាពលរដ្ឋ​ដែលធ្វើដំណើរ​តាមដងផ្លូវ ​បាននំាគ្នាឈប់មើល​ដោយងឿងឆ្ងល់​នូវរូបសំណាក​តេជោយ៉ត ​តេជោមាស ដោយសារថា ​ដាវនៅដៃរូប​សំណាកតេជោយ៉ត ​បានបាត់ ។

បើតាមលោក​ ឡុង ឌីម៉ង់​ ដាវនោះបាន​ជ្រុះកាលពីថ្ងៃទី១៦​ មេសា​ ២០១៤ ​ហើយនៅថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ​អាជ្ញាធរបានលើកដាក់ឡើងវិញហើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕