ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់មានប្រពន្ធនិងកូនទៅដល់២នាក់ និងធ្លាប់ជាប់គុកចំនួន២លើកមកហើយ នៅតែមិនរាងចាលទៀតបានប្រព្រឹត្តអំពើស្មោកគ្រោកចាប់់ក្មេងស្រីម្នាក់រំលោភរហូតបានសម្រេចតាមរន្ធគូទ ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយត្រូវសមត្ថកិច្ចស្រុកអន្លង់វែងធ្វើការចាប់់ខ្លួនបាន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់ថ្ងៃទី១៥ មេសា ២០១៤ កន្លងទៅនេះ ស្ថិតក្នុងភូមិទួលកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ប្រភពបានឱ្យដឹងថា បុរសដែលត្រូវចាប់ខ្លួនឈ្មោះចាន់ សុដា មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ ។ ការចាប់ខ្លួននេះ បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងប្រិយ៍ដើម្បីធ្វើការឃាត់
ខ្លួន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ