រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាលជាតិបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ២៦រូប ត្រូវបានបំពាក់ឋានន្តរស័ក្តិ កាលពីថ្ងៃទី១១ មេសា។ ពិធីប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃតែម្តង។
មន្រ្តីនគរបាលជាតិ២៦រូបបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទងដែលត្រូវបានបំពាក់ឋានន្តរស័ក្តិរួមមាន ថ្នាក់អនុសេនីយ៍ឯកចំនួន០៧រូប ថ្នាក់អនុសេនីយ៍ទោ១៦រូប ថ្នាក់អនុសេនីយ៍ត្រី២រូប និងថ្នាក់ពលបាលឯក០១រូប ។
ក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ មិន សុវណ្ណា បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីដល់នគរបាលជាតិទាំងអស់ឲ្យខិតខំបម្រើការងារតាមភារកិច្ចជូន អង្គភាពឲ្យកាន់តែល្អប្រសើរថែមទៀត ។ លោកប្រធាននាយកដ្ឋានបន្តថា នេះជាសក្ខីភាពមួយដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ដល់មន្ត្រីថ្នាក់ក្រោមដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក ។
ចែករំលែកព័តមាននេះ