ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​ល្អ​អាច​រក​ដំណោះស្រាយ​ងាយ​ៗ​ពេល​ជួប​បញ្ហា​ស្មុគស្មាញ

4 ឆ្នាំ មុន

សហគ្រិន​ដែល​ជោគជ័យ​ភាគច្រើន​មាន​ជំនាញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រើប្រាស់​ដំណោះស្រាយ​ប្លែក​ៗ ។ ឧ​ទា​ហរ​កណ៍​ដូច​ជា Uber និង Airbnb ជាដើម​ដែល​បង្កើត​ចេញ​សេវា​ដឹក​ជញ្ជូន និង​ជួល​ផ្ទះ​សម្រាប់​ភ្ញៀវ​ទេសចរ​ប្រភេទ​ថ្មី ។ អ្វី​ដែល​មនុស្ស​ទូទៅ​មិន​ចាប់អារម្មណ៍…

សហគ្រិន​ដែល​ជោគជ័យ​ភាគច្រើន​មាន​ជំនាញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រើប្រាស់​ដំណោះស្រាយ​ប្លែក​ៗ ។ ឧ​ទា​ហរ​កណ៍​ដូច​ជា Uber និង Airbnb ជាដើម​ដែល​បង្កើត​ចេញ​សេវា​ដឹក​ជញ្ជូន និង​ជួល​ផ្ទះ​សម្រាប់​ភ្ញៀវ​ទេសចរ​ប្រភេទ​ថ្មី ។

អ្វី​ដែល​មនុស្ស​ទូទៅ​មិន​ចាប់អារម្មណ៍ គឺ​សហគ្រិន​ទាំងនេះ​តែងតែ​ប្រើ​ដំណោះស្រាយ​សាមញ្ញ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មនុស្ស​គិត​ថា​ស្មុគស្មាញ ។ ដូច​ជា​ក្រុមហ៊ុន Uber និង Grab ដែល​ដោះស្រាយ​បញ្ហា​ដឹក​ជញ្ជូន​ដែល​ហួស​សម័យ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​រូប​ដែល​មាន​យាន្ត​ជំនិះ​ផ្ទាល់ខ្លួន​ចែករំលែក​មធ្យោបាយ​ដឹក​ជញ្ជូន​ជាមួយ​អ្នក​ដទៃ​ដើម្បី​រក​ប្រាក់​ចំណូល ។

ជា​ទូទៅ​មនុស្ស​តែងតែ​ចង់​ស្វែងរក​ដំណោះស្រាយ​ងាយ​ៗ​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ផ្នត់គំនិត​របស់​យើង​អាច​បោក​បញ្ឆោត​ឲ្យ​យើង​គិត​ថា​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ​មិន​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ដំណោះស្រាយ​សាមញ្ញ​ទាំងនេះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត មិន​ថា​ដំណោះស្រាយ​មាន​ភាព​សាមញ្ញ​ប៉ុណ្ណា​ឡើយ ការ​អនុវត្ត​វា​មិន​តែងតែមាន​ភាព​ងាយស្រួល​ទេ ។ សហគ្រិន​ដែល​ជោគជ័យ​យល់​ច្បាស់​ថា​ពួក​គេ​ត្រូវ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា ផលិតផល ឬ​សេវា​ផ្គត់ផ្គង់​របស់​ពួក​គេ​ពិតជា​អាច​ដោះស្រាយ​បញ្ហា​ដែល​អតិថិជន​កំពុង​ជួប​ប្រទះ​ពិតមែន ។

កត្តា​សំខាន់​គឺ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ដែល​អតិថិជន​កំពុង​តែ​ជួប​ប្រទះ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ ឧទាហរណ៍​ដូច​ជា Facebook កាត់​បន្ថយ​ភាព​ស្មុគស្មាញ​របស់​អ្នកលក់​អន​ឡាញ​ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើការ Live ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ចូល​ចិត្តការ​មើលឃើញ​មុខ​អ្នកលក់ និង​មើលឃើញ​ផលិតផល​ផ្ទាល់​មុន​ពេល​សម្រេចចិត្ត​ទិញ​ជាដើម ។

ដំណោះស្រាយ​ដែល​មើលទៅ​សាមញ្ញ​ទាំងនេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ជោគជ័យ ប៉ុន្តែ​វា​ត្រូវ​ឆ្លងកាត់​ការ​រៀបចំ និង​ស្រាវជ្រាវ​ជា​យូរ​មុន​និង​អាច​បង្កើត និង​សាកល្បង​ប្រើ​បាន ។ ប៉ុន្តែ​ការ​បង្កើត​ផលិតផល ឬ​សេវា​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ទាំងនេះ អាច​ផ្តល់​ដំណោះស្រាយ​មួយ​ដែល​មាន​ឥទ្ធិពល​យូរ ។ ជា​លទ្ធផល អតិថិជន​របស់​អ្នក​នឹង​បន្តម​ករក​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ