ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នត់គំនិត ៣​ដែល​អ្នក​ត្រូវ​ប្តូរ​ពេល​ឈប់​ធ្វើការ​ឱ្យ​គេ​ហើយ​ងាក​មក​ធ្វើការ​ឱ្យ​ខ្លួនឯង​វិញ

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​តែង​ចង់​ឈប់​ធ្វើការ​ឲ្យ​អ្នក​ដទៃ និង​ចាក​ចេញពី​ជីវិត​ដែល​ធ្វើការ​តាំ​ងី​ព​ម៉ោង ៩​ព្រឹក​ដល់ ៥​ល្ងាច ។ ប៉ុន្តែ​ការ​ឈប់​ពី​ការងារ និង​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​មិន​គ្រប់គ្រាន់​ទេ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ។ ក្រៅពី​រៀបចំ​គម្រោងការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ហើយ អ្នក​ក៏​ត្រូវ​ត្រៀម​ផ្នត់គំនិត​របស់​ខ្លួន​ជា​មុន​សិន​ដែរ​មុន​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​នេះ…

មនុស្ស​ជា​ច្រើន​តែង​ចង់​ឈប់​ធ្វើការ​ឲ្យ​អ្នក​ដទៃ និង​ចាក​ចេញពី​ជីវិត​ដែល​ធ្វើការ​តាំ​ងី​ព​ម៉ោង ៩​ព្រឹក​ដល់ ៥​ល្ងាច ។ ប៉ុន្តែ​ការ​ឈប់​ពី​ការងារ និង​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​មិន​គ្រប់គ្រាន់​ទេ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ។

ក្រៅពី​រៀបចំ​គម្រោងការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ហើយ អ្នក​ក៏​ត្រូវ​ត្រៀម​ផ្នត់គំនិត​របស់​ខ្លួន​ជា​មុន​សិន​ដែរ​មុន​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​នេះ ។ អ្នក​ត្រូវ​តែ​មាន​ផ្នត់គំនិត​បែប​សហគ្រិន និង​ចាប់ផ្តើម​គិត​ដូច​អ្នកដឹកនាំ​អាជីវកម្ម​ធំ​ៗ ។ ខាងក្រោម​នេះ​គឺ​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​ដើម្បី​ត្រៀមខ្លួន​សម្រាប់​តថភាព​នៃ​ការ​ធ្វើ​ជា​សហគ្រិន​៖

១. គិត​ឲ្យ​ខុស​ពី​អ្នក​ដទៃ​៖
ពេល​ដែល​ចាក​ចេញពី​ការងារ​អ្នក​ហើយ អ្នក​ត្រូវ​ចេះ​រៀន​បើក​គំនិត​ទទួលយក​ឱកាស​ថ្មី​ៗ ។ លោក Warren Buffett ដែល​ជា​មហាសេដ្ឋី និង​នាយក​ប្រតិបត្តិ​របស់ Berkshire Hathaway បាន​ចែករំលែក​ថា អ្នក​ដទៃ​តែងតែ​បញ្ឈប់​អ្នក​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ពី​គេ ។ ប៉ុន្តែ​អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​បញ្ឈប់​អ្នក​ទេ ។ ផ្ទុយ​មក​វិញ​អ្នក​ត្រូវ​តែ​មាន​ភាព​ច្នៃប្រឌិត និង​ផ្តល់​អ្វី​ថ្មី និង​ខុស​ពី​គេ​ទើប​មានឱកាស​ជោគជ័យ​ច្រើន ។

២. កំណត់​ចក្ខុវិស័យ​រយៈពេល​ខ្លី និង​វែង​៖
ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប អ្នក​ត្រូវ​តែ​ចេះ​កំណត់​ចក្ខុវិស័យ​សម្រាប់​ក្រុមហ៊ុន ដែល​ជា​ទិស​ដៅ​ដែល​អ្នក​កំពុង​តែ​ឆ្ពោះទៅ​មុខ និង​វិធី​ក្នុង​ការ​ទៅ​ដល់​ចំណុច​នោះ​ជាដើម ។ អ្នក​គឺជា​អ្នកដឹកនាំ​ក្រុមហ៊ុន​របស់​អ្នក ហើយ​ក្រុមការងារ​របស់​អ្នក​តែងតែ​ងាក​មក​រក​អ្នក​ដើម្បី​សួរ​រក​ផ្លូវ​ដើរ ។ បន្ទាប់​ពី​កំណត់​ចក្ខុវិស័យ​ហើយ អ្នក​ក៏​ត្រូវ​ធាន​ថា​ក្រុមការងារ​របស់​អ្នក​យល់​ច្បាស់​ពី​អ្វី​ដែល​បាន​កំណត់​ដែរ និង​ត្រូវ​ឲ្យ​ពួក​គេ​ដឹង​ពី​តួនាទី​របស់​ពួក​គេ​ក្នុង​គម្រោងការ​ធំ​របស់​អ្នកផង​ដែរ ។

៣. ត្រូវ​រក្សា​ភាព​បត់បែន ការ​យកចិត្តទុកដាក់ និង​សុទិដ្ឋិនិយម​៖
អាកប្បកិរិយា​គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ប្រកប​អាជីវកម្ម ។ អ្នក​មិន​អាច​អនុញ្ញាត​ឲ្យ​បញ្ហា​ក្លាយទៅជា​ឧបសគ្គ​របស់​អ្នក​ទេ ។ សហគ្រិន​ត្រូវ​តែ​សុទិដ្ឋិនិយម និង​យកចិត្តទុកដាក់​លើ​ការ​សម្រេច​គោលដៅ​របស់​ពួក​គេ ។

លើស​ពី​នេះ​ទៅ​ទៀត សហគ្រិន​ត្រូវ​តែ​ស្រលាញ់​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ និង​ចង់​សម្រេច ។ ដូច​លោក Steve Jobs របស់ Apple ធ្លាប់​បាន​លើក​ឡើង​ថា ប្រសិនបើ​អ្នក​មិន​ស្រលាញ់​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ទេ​នោះ អ្នក​នឹង​ងាយ​ចុះចាញ​ណាស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ