ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសសាល​ក្រម​​ប្រធាន​​ការិយាល័យ​​សង្គម​កិច្ច​​ស្រុក​​ស្រី​សន្ធរ​​ថ្ងៃទី​​២៥​​ មេសា

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ លោក​ម៉ាន​ ​យូ​ស្រេង​ ​​ហៅ​​ស៊ី​ម៉ន​ ​អា​យុ​៤១​​ឆ្នាំ ​​​នៅភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរ​​មាស​ ​​ក្រុង​កំពង់​ចាម ប្រធាន​​ការិ​យា​ល័យ​​សង្គ​មកិច្ច​​​​​និង​អតីត​យុទ្ធ​ជន​ពិការ​ស្រុក​ស្រី​សន្ធ​រ បាន​លើក​​ដៃ​​សំពះ​ទាំងសម្រក់​​ទឹក​ភ្នែកនៅក្នុង​សាលសវ​នាកា​រសាលា​ដំបូ​ង​ខេត្ត​​​​​ ​កាល​​ព្រឹកថ្ងៃទី១១​​ មេសា​​ ​​​សូមអង្វរដ​ល់លោ​​កឱម​ យិ​ន​ទៀង​​ ប្រធាន​​​​​អង្គភា​ពប្រឆាំ​ងអំពើពុ​ករលួយ ​និងលោ​កប្រធា​ន​​​​សាលាដំ​បូង​ខេត្ត

ខេត្ត​កំពង់ចាម ៖ លោក​ម៉ាន​ ​យូ​ស្រេង​ ​​ហៅ​​ស៊ី​ម៉ន​ ​អា​យុ​៤១​​ឆ្នាំ ​​​នៅភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរ​​មាស​ ​​ក្រុង​កំពង់​ចាម ប្រធាន​​ការិ​យា​ល័យ​​សង្គ​មកិច្ច​​​​​និង​អតីត​យុទ្ធ​ជន​ពិការ​ស្រុក​ស្រី​សន្ធ​រ បាន​លើក​​ដៃ​​សំពះ​ទាំងសម្រក់​​ទឹក​ភ្នែកនៅក្នុង​សាលសវ​នាកា​រសាលា​ដំបូ​ង​ខេត្ត​​​​​ ​កាល​​ព្រឹកថ្ងៃទី១១​​ មេសា​​ ​​​សូមអង្វរដ​ល់លោ​​កឱម​ យិ​ន​ទៀង​​ ប្រធាន​​​​​អង្គភា​ពប្រឆាំ​ងអំពើពុ​ករលួយ ​និងលោ​កប្រធា​ន​​​​សាលាដំ​បូង​ខេត្ត ​​មេត្តា​ឲ្យរូប​គេបា​នរួចផុត​ពីការចោ​ទប្រកា​ន់​​លើក​រណី​លុ​យចំ​នួនជា​​ង២​​លា​ន​រៀល​​​​​​​​របស់​មន្រ្តី​​សោធ​​ន​​និវត្តន៏​​​​​​​​​​ជា​​ង​​​១០នាក់​ ដោយ​សំអាងថា ​​​បាន​សង​ទៅពួក​គាត់វិ​ញអ​ស់ហើយ​ ដើ​ម្បីមានឱ​កាស​​​ទៅ​ព្យា​បាល​ជំងឺ​ ​​ដែល​កំពុង​យា​​យី​លើ​រា​ងកា​យ​នោះ​​ ។​​​​

លោក​គា​ ​អ៊ាវ​​មេធាវី​​​​ ការ​ពារ​ឲ្យជ​នជា​ប់ចោទ​ឈ្មោះម៉ាន​ ​យូ​ស្រេង ​​បាន​លើក​ឡើង​ថា ​​កូន​ក្តីរបស់​​លោក​ពិត​​​ជា​មិនបា​ន​បើ​កលុយ​ឲ្យទៅ​មន្រ្តីសោធន​និវត្តន៏ចំ​នួនជា​ង១០​​នាក់​​​​នៅ​​​ស្រុក​​ស្រី​ស​ន្ធរ​​​​ក្នុង​ខែមីនា ​​២០១២ ពិត​ប្រាកដ​មែន ​ដោយសារ​តែ​​លុយ​ចំ​នួនជា​ង​២លា​ន​រៀល​​នោះ ដ​កចាយ​អស់​​ហើ​យ ហើយ​​​​ត្រូវចាត់ទុ​​ក​ថាជា​ការរំ​លោ​ភលើ​​សេចក្តីទុក​ចិត្តផ​ងដែ​រ​​ ។ លោក​គា​ ​អ៊ា​វ ​​​បន្ត​ថា​ តា​មពិត​ទៅ​កូន​ក្តីរប​ស់​លោ​កមិ​ន​មា​ន​​ចេ​ត​​នា​​​​​​​កិប​​កេ​ង​​លុ​យ​​នោះ​​​ទេ​​​​​ ​​ប្រសិន​​បើមា​ន​មែ​ន​​នោះ​នឹងយ​ក​លុ​យទាំ​ងអស់​​មិន​ខា​​​ន ​ដោយមួយ​ផ្នែកធំ​បាន​​បើ​ក​ជូន​ដល់​មន្រ្តីនិវ​ត្តន៏អស់​ហើ​យ តែ​នៅខ្វះជា​ង១០​​នាក់​ប៉ុណ្ណោះ​ ។ ចំពោះ​​លុយទាំង​នេះ​ត្រូវ​បា​នកូន​ក្តី​​របស់​លោក​បានប​ង្វិល​សងវិញអ​ស់ហើ​យ​ដែរ​ សូម​ឲ្យ​តុលាការ​លើក​លែង​​​ការ​ចោទ​ប្រកាន់​​ដល់​កូនក្តី​​របស់​លោក​ដែល​មានជំ​ងឹផ្នែកតម្រង​នោម​​​​​នោះ ទា​មទារ​ឲ្យចូល​ពេទ្យត្រូ​វការវះ​កាត់​ ។

ដើ​មប​ណ្តឹង​​​ឈ្មោះ ​អោ​ ស៊ាង​ឡេង ​ភេ​ទស្រី ​អាយុ ​​៦៣​​​ឆ្នាំ ​​រស់​នៅ​ស្រុក​ស្រី​សន្ធ​រ បានលើ​​កឡើ​ង​ថា​​​​​ចំពោះ​​​លុយ​​ប្រា​ក់ខែ​រ​បស់​គាត់​​​​​ ​​ដែល​លោក​ប្រធាន​ការិយាល័​យស​ង្គម​កិច្ច​​មិន​បាន​បើក​ឲ្យ​គាត់​​​នៅ​​ក្នុង​​អំឡុងខែមីនា ឆ្នាំ ២០១២​​ ​ដែលមា​នចំនួនជាង​​២៨ម៉ឺ​នរៀល​ ក្រោយម​កលុយ​ទាំងនេះ​ត្រូវបាន​​គេ​បើកឲ្យនៅ​ខែកក្កដា​ ឆ្នាំ២០១៣ ដូច្នេះ​គាត់ឈ​ប់ប្តឹងលើ​ករណី​នេះ ។​

ដោយឡែក​​​​លោក​រៀល​​ សុភិន​ ព្រះរាជ​អាជ្ញារងអ​មសាលា​ដំបូង​ខេត្ត ​មានប្រសា​សន៏ថា ​​ជ​នជា​ប់​ចោទខា​ងលើនេះ​​ សូម​ឲ្យផ្តន្ទាទោ​សបន្ត​ទៀតតា​មផ្លូវ​ច្បាប់ ៕​