ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឆ្ងល់​! ឃើញ​កូនស្រី​ហើម ដើរ​មិន​ចង់​រួច​ក៏​ជជីក​សួរ បែកធ្លាយ​១​យប់​៣​ដង (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់​ត្រូវ​ជាប់ចោទ​ថា រួមមេត្រី​ជាមួយ​អនីតិជន ហើយ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ព្រិច និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ធ្វើការ​ចាប់ខ្លួន​មក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​យុវជន​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់​ត្រូវ​ជាប់ចោទ​ថា រួមមេត្រី​ជាមួយ​អនីតិជន ហើយ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ព្រិច និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ធ្វើការ​ចាប់ខ្លួន​មក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​យុវជន​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ តាម​ឆាត​រហូត​ឈាន​ដល់​ការ​រួមមេត្រី​ជាមួយ​គ្នា​បាន​សម្រេច​ជា​បន្តបន្ទាប់​១​យប់​៣​ដង​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយមក​រឿងរ៉ាវ​ទាំង​អស់នោះ​ក៏​បាន​បែកធ្លាយ ព្រោះតែ​នាង​ហើម​ប្រដាប់​ភេទ​ដើរ​អត់​រួច ទើប​ឪពុក​ម្ដាយ​ដឹង ហើយ​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ធ្នុង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា យុវជន​ជាប់ចោទ​រូប​នេះ​ឈ្មោះ សុខ សុ​វ​ណ្ណះ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ មាន​ទីលំនៅ​ក្នុងភូមិ​ជោ​ទ្រា​ច ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ក្រោយ​ពី​ពិនិត្យ​ទឹកនោម​រក​ឃើញ​ថា យុវជន​រូប​នេះ​ក៏​មាន​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ​។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​វ័យក្មេង​នេះ​បាន​ទាក់ទង​ស្រឡាញ់​គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ហើយ​មុន​ពេល​កើតហេតុ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ ខែតុលា ពួក​គេ​ទាំង​២​នាក់​ក៏​បាន​ទំនាក់​ទំនង​គ្នា​តាម​ឆាត និង​តាម​ទូរស័ព្ទ លុះដល់​ថ្ងៃ​ទី​៦ តុលា ម៉ោង​៧​យប់ យុវជន​សង្ស័យ និង​ក្មេង​ស្រី​រង​គ្រោះ​ក៏​ណាត់​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ដោយ​សម្រេច​ជួប​គ្នា​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព ឃុំ​ទួល​ព្រិច​។ បន្ទាប់​មក​យុវជន​ជាប់ចោទ​ក៏​ជិះ​ម៉ូតូ​ទៅ​ដឹក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដើរ​លេង និង​ហូប​អី​បន្តិចបន្តួច រួច​ទើប​ឌុ​ប​គ្នា​ត្រឡប់​មក​ដេក​ផ្ទះ​បងប្អូន​ជីដូន​១​របស់​យុវជន​សង្ស័យ ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែតុលា អ្នក​ទាំង​២​ក៏​បាន​ចាប់ផ្ដើម​រួមមេត្រី​ជាមួយ​គ្នា​រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៣​ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ឡើង ទើប​យុវ​ជ​រូប​នេះ​ឌុ​ប​នាង​ជា​សង្សារ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយដោយ​សារ​តែ​ច្រើន​ដង ទើប​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​នាង​ហើម និង​ឈឺ​ដើរ​ស្ទើរ​ពុំ​ចង់​រួច​នោះ​ទេ ទើបត្រូវ​បាន​ឪពុក​ម្ដាយ​នាង​សង្ស័យ​ធ្វើការ​ជជីក​សួរ រហូត​បែកធ្លាយ​ដឹង​រឿង​តែ​ម្តង​។

ក្រោយ​ពី​ដឹង​រឿងរ៉ាវ​ទាំង​អស់នោះ​ហើយ ឪពុក​ម្ដាយ​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​នគរ​បាល​ប៉ុស្តិ៍​ម្កាក់ ហើយ​ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រួម​នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ឃាត់ខ្លួន​យុវជន​សង្ស័យ​រូប​នោះ​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ