ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​មនុស្ស១៣នាក់ ​ដែលបង្កើត​ចលនា​ប្រដាប់អាវុធខុសច្បាប់​ឈ្មោះ​រណសិ្សរំដោះជាតិខ្មែរ​ ដោយម្នាក់ៗ​ជាប់ពន្ឋនាគារពី៥ទៅ៩ឆ្នាំ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅនៅព្រឹកថ្ងៃទី១១​ មេសា​ ២០១៤ ​ចៅក្រមសាលា​រាជធានីភ្នំពេញ ​លោក សេង នាង ​បានប្រកាសសាលក្រម​សម្រេចផ្តន្ទាទោស​មនុស្ស១៣នាក់ ​(ស្រីម្នាក់)​ ក្នុងចលនាប្រដាប់​អាវុធ​ខុសច្បាប់​ដែល​គ្រោងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ​ក្នុងម្នាក់ៗ​ជាប់ពន្ឋនាគារ​ចាប់ពី៥ ទៅ ៩ឆ្នាំ ។

រាជធានីភ្នំពេញ​ ៖  ទីបំផុតទៅនៅព្រឹកថ្ងៃទី១១​ មេសា​ ២០១៤ ​ចៅក្រមសាលា​រាជធានីភ្នំពេញ ​លោក សេង នាង ​បានប្រកាសសាលក្រម​សម្រេចផ្តន្ទាទោស​មនុស្ស១៣នាក់ ​(ស្រីម្នាក់)​ ក្នុងចលនាប្រដាប់​អាវុធ​ខុសច្បាប់​ដែល​គ្រោងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ​ក្នុងម្នាក់ៗ​ជាប់ពន្ឋនាគារ​ចាប់ពី៥ ទៅ ៩ឆ្នាំ ។

គួរបញ្ជាក់ថា ​មនុស្សទំាង១៣នាក់ខាងលើ​ ត្រូវបានលោកសេង នាង ​ចៅក្រម​សាលាដំបូង​​រាជធានីភ្នំពេញ​​ លើកយកមកបើក​សវនាការកាលពីព្រឹក​ថ្ងៃទី២៨​​ មីនា​ ​២០១៤​​ ដោយជំនុំជម្រះ​ចំពោះមុខ០៨នាក់ ​និង ​កំបាំងមុខ​ចំនួន​៥​នាក់​ ។ ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ថា​ ជាប់ពាក់ព័ន្ធនឹង​ករណីបង្កើត​ចលនា​ប្រដាប់​អាវុធខុសច្បាប់​មួយ​ឈ្មោះ​ ​«រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ» ​ដែល​មាន​ឈ្មោះ​សម សេរី​ ជា​ប្រធាន​​ចលនា​ប្រព្រឹត្ត​កាលពី​ចន្លោះឆ្នាំ​២០០៩​ និង ​២០១១ ។

ចៅក្រមជំនុំជម្រះ​​នៃសាលាដំបូងរាជ​ធានី​ភ្នំពេញ​​បានឱ្យ​ដឹងថា​ ជនជាប់ចោទ​ទាំង១៣​នាក់​ រួមមាន​៖ ១-ឈ្មោះថាច់ កុងភួង​ ហៅ​ថាច់ វ៉ាង ​ហៅ​ថាច់ កុសល ​ភេទប្រុស ​អាយុ​២៧ឆ្នាំ​ (ជាខ្មែរ​កម្ពុជា​ក្រោម), ២-ឈ្មោះ​យ៉ន គឹមស៊្រុន ​ហៅយ៉ាន់ ​គឹ​មស៊្រុន​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​ (ខ្មែរ​កម្ពុជាក្រោម)​ ៣-ឈ្មោះ​យិន យ៉ាវ ​ហៅ​ត្រឹង អាន់​យ៉ា​វ ភេទ​បុ្រស ​អាយុ៥៥​ឆ្នាំ ​(ជាខ្មែរ​កម្ពុជាក្រោម)​ ៤-ឈ្មោះយ៉ាន់​យឿប ហៅ​តក់ ភេទ​ប្រុស អាយុ​២៥ឆ្នាំ​​, ៥-ឈ្មោះ​សួន ថុល ​ហៅ​ថាច់ ទឺ ​ហៅ​តាទឺ ​ភេទប្រុស អាយុ៥៦​ឆ្នាំ​ (ជាខ្មែរ​កម្ពុជា​ក្រោម​)​ ៦-​ឈ្មោះ​សួង​ សិទ្ធិគុណ​ ហៅ​ឃឿន ​ភេទប្រុស អាយុ៥៦​ឆ្នាំ ​(ជាខ្មែរកម្ពុជាក្រោម)​, ៧-ឈ្មោះ​ខេម ម៉ា​ ​ហៅ​ខេម​រ៉ា ​ភេទប្រុស ​អាយុ​២៨​ឆ្នាំ​, ៨-ឈ្មោះនេត្រ ណាវី ​ហៅ​ថាច់ ណារី ​ភេទស្រី អាយុ​៤១ឆ្នាំ ​(ស្ថិតនៅក្រៅឃុំ) ​, ៩-ឈ្មោះ​ស សេរី ​ហៅ​សម ​សេរី ​ហៅ​សុខ ស៊ុយ ​ហៅ​យាន យៀប​ ​ហៅ​សំ ភិន ​ហៅ​ស​ ធម្មរង្សី ​ភេទប្រុស ​អាយុ៣៣ឆ្នាំ​​ (ស្ថិតនៅក្រៅឃុំ) ​​ទី​១០-ឈ្មោះ​គៀង ស្មន ​ហៅ​គៀង សាម៉ន​ ​ភេទប្រុស ​អាយុ​៦៥​ឆ្នាំ​ ​(ស្ថិតនៅក្រៅឃុំ) ​​ទី១១-ឈ្មោះ​សុខ ឃាង ​​ហៅដាំ ​ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​ (ស្ថិតនៅ​ក្រៅឃុំ)​,​ ទី​១២-​ឈ្មោះ​ថាច់ បៃ​ ភេទប្រុស អាយុ​២៨ឆ្នាំ​ (ជាខ្មែរកម្ពុជាក្រោម)​ (ស្ថិតនៅក្រៅឃុំ) ​និង​ទី១៣-ឈ្មោះ​សម សារិទ្ធ ​ភេទប្រុស អាយុ ៤០​ឆ្នាំ​ (ស្ថិតនៅក្រៅឃុំ) ៕