ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​សង្ស័យ​ធ្វើអត្តឃាត​លោត​ពីលើ​ផ្ទះ​ល្វែងជាន់​ទី៣

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ ខណៈ​​ពេល​ដែល​អ្នក​ភូមិកំ​ពុង​នាំគ្នា​រាំសប្បាយ​រីករាយ​បុណ្យដា​​លា​នភូ​មិ ស្រាប់​តែយុវជន​ម្នាក់​បានធ្លាក់ពី​លើផ្ទះ​ថ្មល្វែង​ជាន់ទី៣​ មិន​ដឹង​មូលហេ​តុ ​បណ្តាល​ឲ្យរង​របួស​​ធ្ងន់​​ត្រូវ​សា​ច់ញាតិប​ញ្ជូនទៅ​មន្ទីរ​ពេទ្យកា​ល់ម៉ែ​ត​ដើម្បី​សង្រ្គោះ​ជីវិត​។ ​​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​​យប់​​​​​​ថ្ងៃទី១០​ មេសា ​​នៅ​ច្រក​ឌឿង​ហែម​ផ្លូវលេ​ខ៥៣​ ស្ថិត​ក្នុងក្រុមទី​២០ ភូ​មិ៤ ​សង្កា​ត់ផ្សារ​ថ្មី៣ ​ខណ្ឌ​ដូន​ពេញ​ ​​។

​​សមត្ថ​កិច្ច​បាន​ឲ្យដឹ​ងថា​​ នៅ​វេលា​​យប់​​ថ្ងៃទី១០ មេសា ​​​អ្នក​ភូមិទី៤ ​​​សង្កាត់​ផ្សារថ្មី​៣ ​​ខណ្ឌ​ដូន​ពេញ​​ ​​នាំគ្នា​​ធ្វើបុណ្យ​ដាលាន​​​​​ភូមិ​​​ ក៏ដូច​ជាអបអរ​សាទរ​​ក្នុ​ងឱ​កាស​​​បុណ្យ​ចូលឆ្នាំ​​​ខ្មែរ​ប្រពៃណី​ជាតិ​នាពេល​ខាងមុខ​​ថ ​ហើយជា​ទម្លាប់​សំរា​ប់អ្នកភូមិខា​ង​លើរៀប​ចំ​​ជារៀង​រាល់ឆ្នាំ​ ។ ​​ដំណើ​រ​ការរាំរែ​​កស​ប្បាយរប​ស់អ្នក​ភូមិទី៤​ទៅមុខ​ជាបន្ត​បន្ទាប់​ លុះ​ដល់ម៉ោ​ង១០និង៣០នាទី​​​ មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ ខណៈពេល​យុវជន​ម្នាក់​ដែល​ចូលរួ​មបុណ្យនោះ​​ដែរ​ បានធ្លាក់​ពីលើផ្ទះ​លេខ១២០​អឺ៣​ហ្សិត​​(ជាន់ទី៣) ចុះមកទើ​រ​​លើអាង​ទឹកជាន់​ទី២​ បណ្តាល​ឲ្យរងរបួសធ្ងន់ ហើយ​​ភ្លាមៗ​នោះ​ក្រុម​គ្រួសា​រនិង​មិត្តភក្តិ​​​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យកា​ល់ម៉ែតដើម្បី​សង្រ្គោះ​ជីវិត។​​

សមត្ថ​កិច្ចមូល​ដ្ឋាន​បានបញ្ជាក់​ថា ​យុវជន​​​ដែល​ធ្លាក់​ពីលើ​ផ្ទះ​​​ថ្ម​ល្វែង​ជាន់ទី​៣ ​​មិន​ទាន់ដឹងមូល​ហេតុមា​នឈ្មោះ​អិុន តុ​លា ភេ​ទប្រុស ​អាយុ១​៩ឆ្នាំ ​​ស្នាក់នៅ​ផ្ទះលេខ​៣អឺ៣ហ្សិត ក្រុមទី២​០ ភូមិ៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។