ខេត្តរតនគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប្រជាពលរដ្ឋឲ្យដឹងថា ឈ្មួញរកស៊ីឈើប្រណីតនំាចេញទៅប្រទេសវៀតណាមម្នាក់ បានដឹកឈើប្រភេទគ្រញូង ធ្នង់ និង នាងនួន នាំចេញទៅកាន់ប្រទេសវៀតណាមរៀងរាល់យប់ ដោយពុំមានសមត្ថកិច្ចជំនាញណាមួយឃាត់ចាប់នោះឡើយ ។
សេចក្តីរាយការណ៏បានបន្តថា ឈ្មួញជនជាតិវៀតណាមនេះ ត្រូវបានគេស្គាល់ឈ្មោះ ភៀន រស់នៅក្នុងភូមិអូរកន្តិល សង្កាត់នឹងកន្សែង ក្រុងបានលុង បានដឹកឈើក្នុងមួយយប់ៗចំនួន៤រថយន្ត នាំចេញតាមផ្លូវជាតិលេខ ៧៨A កាត់តាមមុខទីបញ្ជាការវរៈការពារព្រំដែន ឆ្ពោះទៅតាមច្រករបៀងភូមិភិ ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ឆ្លងទៅប្រទេសវៀតណាម ។
ប្រភពបានបញ្ជាក់ទៀតថា ឈ្មោះ ភៀន នេះបានប្រើពាក្យសម្តីអួតអាងចំពោះមុខអ្នកកាសែតថា ខ្លួនមិនខ្លាចញញើតជំនាញណាទំាងអស់ ព្រោះបានបង់បា្រក់ជូនមន្រ្តីជំនាញចំនួន៤២ស្ថាប័ន ទើបអាចនំាឈើចេញបាន ។
យ៉ាងណាក៏ដោយកោះសន្តិភាពមិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបាននៅឡើយទេពីមន្រ្តីជំនាញពាក់ព័ន្ឋនានា នៅព្រឹកថ្ងៃទី១១ មេសា ២០១៤នេះ ៕
ចែករំលែកព័តមាននេះ