ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​តាមទូរស័ព្ទ​លោករង្សុី​ថា បាន​ជោគជ័យ​80%

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​​មាន​ជំនួប​តាម​ទូរ​ស័ព្ទ​​ជាមួយ​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ កាល​ពី​ពេល​ថ្មីៗ​​នេះ ស្រប​ពេល​​ដែល​សម្តេច​តេជោ​​ ហ៊ុន សែន បាន​ទម្លាយ​ឱ្យ​ដឹង​​ពី​​ការ​សន្ទនា​គ្នា​ដ៏​កម្រ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១០ មេសា លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ បាន​ធ្វើ​សន្និសីទ​​សារ​ព័ត៌​មាន​​​មួយ​នៅ​ទី​ស្នាក់​ការ​​​គណ​បក្ស​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​​​

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​​មាន​ជំនួប​តាម​ទូរ​ស័ព្ទ​​ជាមួយ​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ កាល​ពី​ពេល​ថ្មីៗ​​នេះ ស្រប​ពេល​​ដែល​សម្តេច​តេជោ​​ ហ៊ុន សែន បាន​ទម្លាយ​ឱ្យ​ដឹង​​ពី​​ការ​សន្ទនា​គ្នា​ដ៏​កម្រ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១០ មេសា លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ បាន​ធ្វើ​សន្និសីទ​​សារ​ព័ត៌​មាន​​​មួយ​នៅ​ទី​ស្នាក់​ការ​​​គណ​បក្ស​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​ទទួល​ជោគ​ជ័យ​​៨០%​​​​ហើយ នៅ​សល់​តែ​​បញ្ហា​​ជាប់​គាំង​បន្តិច​​ប៉ុណ្ណោះ គឺ​គណបក្ស​ទាំង​ពីរ​កំណត់​​ថ្ងៃ​បោះ​ឆ្នោត​សា​ជា​ថ្មី​​មិន​ទាន់​ត្រូវ​គ្នា ។

ដោយ​អវត្ត​មាន​​លោក កឹម សុខា អនុ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​​ធ្វើ​ទស្សន​កិច្ច​​នៅ​ក្រៅ​ប្រទេស​​ លោក សម រង្ស៊ី ថ្លែង​ថា លោក​បាន​ពិភាក្សា​​ជាមួយ​សម្តេច​​តេជោ​ ហ៊ុន សែន ពិត​  មែន ។ ក្នុង​ជំនួប​​ពិភាក្សា​តាម​ទូរ​ស័ព្ទ​នោះ​​ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ចង់​​ដោះ​ស្រាយ​វិបត្តិ​​នយោ​បាយ​ដែល​ប្រទេស​កម្ពុជា​​​​កំពុង​​ប្រឈម​មុខ​ ។ គណ​បក្ស​សង្គ្រោះ​ជាតិ​​​មិន​ចង់​​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​​ណា​មួយ​កើត​ឡើង​នោះ​ទេ ។ ដូច្នេះ​មាន​ផ្លូវ​តែ​មួយ​គត់​​ គឺ​ការ​ចរចា​​​គ្នា​​ដោយ​សន្តិ​វិធី​រហូត​មក​ដល់​ពេល​​នេះ​យើង​​​​មិន​​បាន​ស្តាយ​ក្រោយ​​ទេ ។ ជាក់​ស្តែង​​ ការ​ពិភាក្សា​​ជាមួយ​ថ្នាក់​ដឹក​នាំ​​​គណ​បក្ស​ប្រជា​ជន​​ បាន​ផ្លាស់​ប្តូរ​យោ​បល់​គ្នា យល់​ពី​គ្នា​ ទោះ​បី​ជា​មិន​ទាន់​ទទួល​​បានជោគជ័យ​​ទាំង​ស្រុង​ក្ដី​​​ ក៏​យើង​​បាន​ទទួល​លទ្ធ​ផល​​​៨០​%​​ទៅ​ហើយ ។​

​លោក សម រង្សុី ​បញ្ជាក់​ថា ​​កាល​ពី​​​ពិភាក្សា​​ជាមួយសម្ដេច​តេជោ​​​ រូបខ្ញុំ​​មាន​គំនិត​​ចង់ចូល​​ក្នុង​ព្រះ​បរម​រាជ​វាំង​​​ថា​ចង់​​ឱ្យ​មាន​​ជំនួប​កំពូល​​រ​វាង​ថ្នាក់​ដឹក​នាំ​​​​គណបក្ស​ទាំង​ពីរទៀត​ ។ ប៉ុន្តែ​​គណ​បក្សសង្គ្រោះ​ជាតិ​​មាន​បញ្ហា​បច្ចេកទេស​​បន្តិច​​ គឺដោយ​​សារ​​លោក កឹម សុខា ​​នៅ​ក្រៅប្រទេស​ ព្រោះ​ថា គណ​​​បក្សសង្គ្រោះ​​​ជាតិធ្វើអ្វីមួយ​​​ចុះ​ហត្ថ​លេខា​​ទាល់​​​តែ​មាន​វត្ត​ម​ានទាំង​​២នាក់​​ ប្រសិន​បើ​​មាន​​ហេតុ​អ្វី​​​ដែល​​​​​​ចង់​ឱ្យ​គណ​បក្សសង្គ្រោះជាតិ​​​ធ្វើអ្វី​​​​មួយ​ជាផ្លូវការ​​​នោះទាល់​តែមាន​​​លោក កឹម សុខា ​និង​រូប​ខ្ញុំ​​ សម រង្សុី ​ទើប​អាចសម្រេច​​​​​​បាន ។ ការ​​​ជជែក​​គ្នា​តាម​ទូរស័ព្ទ​​ជា​មួយ​​សម្ដេច​តេជោ​ គឺ​ទទួល​បាន​​​ភាព​វិជ្ជមាន​​​​ដែល​ការ​ជជែក​​គ្នា​នោះគឺ​យើង​​​​​​បាន​យល់​​ព្រម​គ្នា​ឱ្យ​មាន​ការ​រៀប​ចំ​​​ការកែ​ទម្រង់​​​​​​​​​​ការ​បោះឆ្នោត​​ ហើយ​ក្នុងការ​កែទម្រង់​​​ការ​បោះឆ្នោត​​​នោះគឺ​​​ការ​កែទម្រង់​​ស្ថាប័ន​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប​) មុន​អ្វី​ៗ​ទាំង​  អស់ ។

​លោក សម រង្សុី បញ្ជាក់​​ថា អ្វី​ដែល​​សម្ដេច​តេជោ​​ យល់​ព្រម​​ជាមួយ​លោកគឺ ​ស្ថាប័ន​​បោះ​ឆ្នោត​​​​​​​ដែល​ឯករាជ្យ​​ពេញលេញ​ ដោយមាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​ ហើយ​​​​សមាស​ភាព​នៃ​​​​ស្ថាប័ន​នេះនឹង​ចេញមក​ពី​គណ​បក្ស​ទាំង​​២​​​ ។ ក្នុង​េសចក្តី​ព្រាង​ដែល​ថ្នាក់​ដឹក​នាំ​ទាំងពីរ​គ្រោង​ចុះ​ហត្ថ​លេខា​​លើ​​កិច្ច​ព្រម​ព្រៀង​គ្នា​នោះ​មាន​ច្រើន​ចំណុច​ បុ៉ន្តែ​មាន​​ម​ួយ​ចំណុច​តែ​បុ៉ណ្ណោះ​ គឺ​ជា​ការ​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ជា​ថ្មី ។​ ក្នុង​ជំនួប​តាមទូរ​ស័ព្ទ​ សម្តេច​តេជោ​ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ទាញ​​ថ្ងៃ​បោះ​ឆ្នោត​​មក​មុខ​បន្តិច​ បុ៉ន្តែ​មិ​នដូច​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​នោះ​ទេ ។​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ទាញ​​ថ្ងៃ​បោះ​ឆ្នោត​ឱ្យ​កាន់​តែ​ឆាប់​ទាំង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើស​​​តាំង​តំណាង​រាស្ត្រ​ ។​

តាម​ធម្មតា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​នៅដើម​ខែ​មិថុនា ​ឆ្នាំ​២០១៧ បុ៉ន្តែ​គណ​បក្សប្រជាជន​កម្ពុជា​បាន​ទាញ​មកដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ។ ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្ត្រ​វិញ តាម​​ធម្មតា​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ បុ៉ន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាញ​មក​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​  ជា​លទ្ធ​ផល​ល្អ​ដែល​បក្ស​សង្គ្រោះ​ជាតិ​ចង់បាន​មួយ​ចំណុចដែរ ។​ ទោះ​បី​ជា​គណបក្ស​ប្រជា​ជន​កម្ពុជា​ទាញ​មក​មុខ​បុ៉ន្មាន​ខែ​មក​នោះ​ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ទទួល​យក​​ទេ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឱ្យ​ទាញ​មួ​យឆ្នាំ​ ។​ ​ទោះ​ជា​យ៉ាងណា​ក្តី លោក​សម រង្ស៊ី បាន​បង្ហើប​ពី​ការ​ចរចា​គ្នា​នោះ​​ថា​ នឹង​មាន​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ តែ​មិន​ទាន់​កំណត់​ច្បាស់​លាស់​​ទេ​ គឺ​រង់​ចាំ​លោក​កឹម សុខា​ ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ​​សិន ។​ លោក​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​ ជាប់​គាំង​តែបន្តិច​ទេ​សម្រាប់​ការ​ចរ​ចា​គ្នា​ គឺ​ត្រង់​ការ​កំណត់​ថ្ងៃ​បោះ​ឆ្នោត​មុន​អាណត្តិ​​ ។ គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ឆ្នាំ​២០១៧​ ចំណែក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​វិញ​ចង់​បោះ​ឆ្នោត​​នៅ​ខែ​កុម្ភៈ​២០១៨​ វា​គ្មាន​អ្វី​ដែល​ជា​ការ​គាំង​ធ្ងន់​ធ្ងរ​​ទេ​ ឱ្យ​តែ​ភាគី​ទាំង​២​យោគ​យល់​​គ្នា​បន្តិច​នឹង​ត្រូវ​គ្នា​។

សូម​បញ្ជាក់​ថា លោក​ សម​ រង្សុី​ បាន​ជួប​​គ្នា​តាម​ទូរ​ស័ព្ទ​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​៩​ មេសា ដោយ​ចំណាយ​ពេល​អស់​ជិត​៤៥​នាទី​ និង​បាន​ឯក​ភាព​គ្នា​រហូត​ចង់​មាន​ចុះ​ហត្ថ​លេខា​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​​ព្រះ​មហា​ក្សត្រ​​ទៀត តែ​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រង់​ចាំ​លោក​កឹម​ សុខា ​សិន ។ យោង​តាម​ប្រភព​ពី​គេហ​ទំព័រ​ក្នុង​ស្រុក​មួយ​បាន​ឱ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំ​គណ​បក្ស​ទាំង​២​គ្រោង​នឹង​ចូល​ទៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​នៅ​ថ្ងៃ​១២​ មេសា បន្ទាប់​ពី​លោក​ កឹម​ សុខា វិល​ត្រឡប់​​មក​ពី​អាមេ​រិក​វិញ​ ៕