ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វេជ្ជ​​បណ្ឌិត​ ឈុំ​ វណ្ណារិទ្ធ​ បានដាក់​វិធានការ​ទប់ស្កាត់​អោយបាន​អំពើរជួញដូ​រគ្រឿង​ញៀន​និងពលករ​ចំណាក​ស្រុក​ឆ្លងដែន​ខុសច្បាប់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លោក​ វេជ្ជ​បណ្ឌិត ឈុំ វណ្ណា​រិទ្ធ អភិ​បាល​រង​ខេត្តបន្ទាយ​មាន​ជ័យ បាន​ប្រ​ជុំ​ដាក់​​វិ​ធាន​ការ​ កុំ​ឱ្យ​មាន​អំពើ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ពល​ករ​ចំណាក​ស្រុក​ឆ្លង​ដែន​ខុស​ច្បាប់ នៅ​ថ្ងៃ ទី ១០ មេសា ២០១៤ នៅ​​ស្នាក់​ការ​ច្រក​ទ្វា​រ​អន្ត​រ​ជាតិ​ខេត្ត​បន្ទាយ​មាន​ជ័យ ។

តំណាង​អង្គការ​UNDC បាន​មាន​មតិ​ថា​កន្លង​មក​នេះ​ប្រ​ជា​ពល​រដ្ឋ​បាន​ចាញ់​បោក​មេ​ខ្យល់​ដែល​​​នាំ​ទៅ​រក​ការ​ងារ​ធ្វើ​ដោយ​ឆ្លង​ដែន​ខុស​ច្បាប់ ជា​ចំណាក​ស្រុក​ដែល​​​ប្រ​ឈម​ទៅ​និង​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​ញឹក​ញាប់ ។នៅ​តាម​បន្ទាត់​ព្រំ​ដែន​ត្រូវ​បាន​ប្រ​ទេ​ស​ជិត​ខាង ធ្វើ​បាប គ្រោះ​ថ្នាក់​ដោយ​គេ​បាញ់​ស្លាប់ និង​គ្រោះ​ថ្នាក់​ចរាចរណ៏ ខណះ​គេច​ពី​សមត្ថ​កិច្ច​ ត្រូវ​មេ​ខ្យល់​យក​ទៅ​លក់​កម្លាំង​ពល​កម្ម និង​ការ​ចរា​ចរណ៏​គ្រឿង​ញៀន​ឆ្លង​ដែន​ និង​មាន​ករណី​ជា​ច្រើន​ទៀត ។

លោក​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​អង្គ​ការ​UNDC ក៏​ដូច​ជា​រាជរដ្ឋា​ភិបាល​ ហើយ​បាន​ប្រ​ជុំ​រួម​គ្នា ដាក់​វិធាន​ការ​ដើម្បី​ទប់ស្កាត់​បទ​ល្មើស ទាំង​អស់​នោះ​មិន​ឱ្យ​កើត​មាន​លើ​ប្រ​ជា​ពលរដ្ឋ​ កម្ពុ​ជា​ឡើយ ។

លោក​វេ​ជ្ជ​បណ្ឌិត ឈុំ វណ្ណារិទ្ធ​ បាន​ដាក់​វិធាន​ការ​ដល់​កម្លាំង​សមត្ថ​កិច្ច​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំ​ដែន​ត្រូវ​ចូល​រួម​ទប់​ស្កាត់​ឱ្យ​បាន​ មិន​ឱ្យ​មានបទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន និង​ពល​ករ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រ​ទេស​គេ​ ដើម្បី​ការ​ពារ​សុវត្តិភាព​ជួន​ប្រ​ជា​ពលរដ្ឋ​កម្ពុជា ។