ខេត្តកំពង់ចាម ៖ ដូចបានគ្រោងទុកមែន ដោយមន្រ្តីនគរបាលចំនួន១.០២១នាក់ ត្រូវបានបំពាក់ឋានន្តសក្តិរួមទាំងលើកចុងក្រោយ ស្ថិតនៅក្នុងពិធីបំពាក់ឋានន្តរសក្តិ មន្រ្តីនគរបាលជាតិនៃវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៦១៥-៦១៧ អធិការដ្ឋាននគរបាល ស្រុកពញាក្រែក ស្រុកតំបែរចំនួនជាង២០០នាក់ ។ នារសៀលថ្ងៃទី ១០ មេសា ២០១៤ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ត្រីបែន រ័ត្ន ស្នងការនគរបាលខេត្ត ។
វត្តមាននាឪកាសនោះគេសង្កេតឃើញមានលោក វរៈសេនីយ៏ឯក ប៊ុម ប៊ន ស្នងការរងនគរបាលខេត្ត ទទួលផែនសន្តិសុខ លោកវរៈសេនីយ៏ឯក យូ ចាន់សារ៉ា ស្នងការរងនគរបាលខេត្ត ព្រមទាំងមន្រ្តីនគរបាលបានចូលរួមច្រើនកុះករ ។
លោកវរៈសេនីយ៏ឯក ឡាង ហ៊ីម មេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥បានគូសបញ្ជាក់ថាៈ រយៈពេលត្រីមាសកន្លងមក អង្គភាពរបស់លោក ក្នុងភារកិច្ចគ្រប់គ្រងកងកម្លាំងជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់កងកម្លាំងធ្វើការពង្រឹងវិន័យ ស្មារតីបទបញ្ជាររបៀបរបបធ្វើការ និងបណ្តុះបណ្តាលសមត្ថភាពជំនាញដើម្បីលើកកំពស់ការទទួលខុសត្រូវក្នុងភារកិច្ច ជាបន្តបន្ទាប់បានធ្វើឲ្យអង្គភាពទទួលបាននូវមោទនភាពនិងជឿជាក់ ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ។
លោកអនុសេនីយ៏ឯក ឡាង ហ៊ីម បានបន្តថាប៉ុស្ត៏នគរបាលការពារព្រំដែនមានចំនួន៨ប៉ុស្ត៏ក្នុងនោះដូចជាៈប៉ុស្ត៏អន្លង់ជ្រៃ ប៉ុស្ត៏តាអាំ ប៉ុស្ត៏បុសចេក ប៉ុស្ត៏ត្រាចខោល ប៉ុស្ត៏កូនជ្រូក ប៉ុស្ត៏ស្អំ ប៉ុស្ត៏ដូង៧ដើមនិងប៉ុស្ត៏សូទៃ ។ គណៈកម្មការបច្ចេកទេសព្រំដែនទ្វេរភាគី កម្ពុជាវៀតណាម បានឯកភាពបោះបង្គោលសីម៉ាព្រំដែនរួចចំនួន១៣៥បង្គោលក្នុងនោះ ក្នុងនោះបង្គោលសីម៉ាព្រំដែនចំនួន២៨ (ស្រុកពញាក្រែកមានចំនួន១៩បង្គោល ស្រុកមេមត់មានចំនួន៩បង្គោល )។ បង្គោលតំរុយខណ្ឌសីម៉ាថ្នាក់លើកំណត់មានចំនួន៣៦បង្គោល (ស្រុកពញាក្រែកមានចំនួន២៤បង្គោល ស្រុកមេមត់មានចំនួន១២បង្គោល)។បង្គោលតំរុយខ័ណ្ឌសីម៉ាបំពេញបន្ថែមចំនួន៧១បង្គោល (ស្រុកពញាក្រែក មានចំនួន៥៦បង្គោលស្រុកមេមត់ មានចំនួន១៥បង្គោល ) ។
បន្ទាប់មកលោកឧត្តមសេនីយ៏ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តមានប្រសាសន៏ឲ្យដឹងដែរថា ពិធីបំពាក់ឋានន្តរសក្តិលើកនេះ គឺជាថ្ងៃបង្ហើយចុងក្រោយគេបង្អស់ ជាការពិតមានអ្នកខ្លះត្រូវបានរំលឹកឡើងវិញដែលមិនបានតំលើងសក្តិនាពេលកន្លងមក ក្នុងនោះមានមានពីថ្នាក់អនុសេនីយ៏ត្រី ចំនួន៣១នាក់ត្រូវបានតំលើងទៅសក្តិ៣ ផងដែរ ។
លោកឧត្តមសេនីយ៏ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តបញ្ជាក់ថា ក្នុងរយៈពេល២ខែខាងមុខទៀតខេត្តត្បូងឃ្មុំបង្កើតថ្មីនោះ នឹងលេចចេញជារូបរាងពិតប្រាកដហើយ ដោយមានការជ្រើសរើសមន្រ្តីរាជការនិងកម្លាំងនគរបាល ពីស្នងការដ្ឋានគរបាលខេត្តកំពង់ចាម មួយចំនួនផងដែរមកកាន់ខេត្តថ្មីនេះ ។
លោកថាប្រតិបត្តិការ តាមប្រមាញ់មេក្លោងជនជាតិកូរ៉េឈ្មោះ LEE inyong ដែលមានជំនាញផ្នែកITដ៏កំពូលដែលលួចដកលុយតាមធនាគារ នៅប្រទេសកូរ៉ឡើងពាយនោះ បានគេចខ្លួនចូលមកប្រទេសកម្ពុជាធ្វើជាភ្ញៀវទេសចរណ៏ តែប្រតិបត្តិការដូចផ្លេកបន្ទោរតែ៤ម៉ោង ក្រោមកិច្ចសហការគ្នានគរបាលអាំងទែប៉ូល នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នគរបាលខេត្តព្រមទាំងនគរបាល ក្រុងកំពង់ចាមផងនោះ មេក្លោងរូបនេះ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី ១០ មេសា ក្នុងបន្ទប់សណ្ឋាគារមនោរម្យVIP ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម តាមរយៈកាមេរ៉ាសុវត្ថិភាព។ ជាមួយនោះក្នុងឪកាសចូលឆ្នាំខាងមុខនេះសមត្ថកិច្ចទាំងអស់ ត្រូវតែពង្រឹងសន្តិសុខការពារជូនដល់ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ ។
ចែករំលែកព័តមាននេះ