មានធនធានច្រើនណាស់នៅក្នុងពិភពលោកនេះ ប៉ុន្តែក៏មានសង្គមជាច្រើននៅតែក្រីក្រ ។ ហេតុអ្វីបានជាភាពក្រីក្រនៅតែមាន ?
មនុស្សភាគច្រើនទទួលយកនូវស្ថានភាពដ៏ចំលែកនេះ ដោយសារតែពួកគេគិតថា វាជារឿងធម្មជាតិដែលមានអ្នកខ្លះមាន និងអ្នកខ្លះក្រខ្សត់ ។ មានការប្រយុទ្ធប្រឆាំងទៅនឹងភាពក្រីក្រដែរ ប៉ុន្តែក្នុងរបៀបដែលមិនត្រឹមត្រូវ ដូចជាបរិមាណជំនួយដ៏ច្រើន ដែលបានផ្ញើពីប្រទេសអភិវឌ្ឍន៍ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប៉ុន្តែភាពក្រីក្រនៅតែមានដដែល ។ ដូចនេះ យើងគួរតែបោះបង់ពួកគេចោល? រឺក៏គួរតែផ្តល់ឲ្យពួកគេច្រើនជាងនេះ ? ចំលើយគឺទេ ។
អត្ថបទនេះ នឹងបង្ហាញអ្នកពីហេតុផលដែលភាពក្រីក្រនៅតែមាន និងរបៀបដែលអាចដោះស្រាយវាបាន
ហើយអ្នកក៏បានស្វែងយល់ពី៖
-របៀបដែលជាតិសាសន៍ដូចជាចិន និងឥណ្ឌាចាកចេញពីភាពក្រីក្រ
-ហេតុអ្វីបានជាជំនួយពិតប្រាកដមានតែបន្តិចបន្តួចប៉ុណ្ណោះដែលបានទៅដល់ដៃអ្នកដែលត្រូវការជំនួយ
-ហេតុអ្វីបានជាប្រទេសក្រីក្រភាគច្រើនជាប្រទេសដែលស្ថិតនៅទីតាំងដែលគ្មានដែនសមុទ្រ
១-បដិវត្តន៍ឧស្សាហកម្មបង្កើតធនធានដ៏សំបើមសម្រាប់ប្រទេសមួយចំនួន ប៉ុន្តែជិវិតរាប់ពាន់លានទៀតនៅតែស្ថិតក្នុងភាពក្រីក្រខ្លាំង
សមភាពវាខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ។ ប្រជាជននៅប្រទេសអ្នកមានមាននូវធនធានលើសពីតម្រូវការរបស់ពួកគេ ចំនែកឯជាតិសាសន៍ក្រីក្រប្រឹងប្រែងរាល់ថ្ងៃដើម្បីតែចំអែតក្រពះដើម្បីរស់តែប៉ុណ្ណោះ។
ជាលទ្ធផលជារៀងរាល់ថ្ងៃមានក្មេងៗប្រហែល១៨០០០នាក់ស្លាប់ដោយសារកង្វះអាហារូប
ត្ថម្ភ ។ គឺស្មើនឹងម្នាក់ក្នុងរាល់៥វិនាទីបានស្លាប់ !
គម្លាតនៃទ្រព្យធននេះមិនធំដូច្នេះទេកាលពី២០០ឆ្នាំមុន មិនថាអ្នករស់នៅទីណាគំលាតភាពក្រីក្ររវាងអឺរ៉ុប និងអាព្រិកគឺវាតូចមែនទែន។ តែប្រទេសមួយចំនួនអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងបដិវត្តន៍ឩស្សាហកម្ម ឯប្រទេសមួយចំនួននៅតែក្រីក្រដដែល។ ឩទាហរណ៍នៅពេលដែលមាន Steam engine ធ្វើឲ្យផលិតកម្មកើនឡើងហើយក៏បង្កើននូវការធ្វើពាណិជ្ជកម្ម។ លើសពីនេះការមកដល់នូវអគ្គិសនី និងការទំនាក់ទំនងពីចម្ងាយ(Telecommunication) ធ្វើឲ្យមានការលូតលាស់នូវសេដ្ឋកិច្ចពិភពលោក ។
អ្នកដែលទទួលប្រយោជន៍ពីការលូតលាស់នេះជាងគេគឺ ប្រទេសនៅលោកខាងលិច ។ ហើយប្រទេសក្រៅពីលោកខាងលិចនៅតែក្រីក្រមកទល់សព្វថ្ងៃ។ សព្វថ្ងៃនេះមនុស្សជាង ១០០០លាននាក់ស្ថិតនៅក្នុងភាពក្រីក្រខ្លាំងរកបានតិចជាង១ដុល្លារក្នុង១ថ្ងៃ។
អ្នកស្ថិតនៅក្នុងភាពក្រីក្រមធ្យមមានពី១០០០ទៅ៥០០០លាននាក់ ពួកគេមានរកបានពី១ទៅ២ដុល្លារក្នុង១ថ្ងៃ វាគ្រប់គ្រាន់សម្រាប់ឲ្យពួកគេរស់រានតែមិនអាចឲ្យពួកគេមានបន្ទប់ទឹក រឺទឹកស្អាតប្រើប្រាស់នោះទេ ។ មនុស្សពី២០០០ទៅ៥០០០លាននាក់ស្ថិតនៅក្នុងកម្រិតថ្នាក់កណ្តាលមានន័យថាពួកគេមានជំរក មានទូរទស្សន៍ និងអាចមានម៉ូតូ ។ (នៅមានបន្ត)
ចែករំលែកព័តមាននេះ