ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ គ្រប់​ល្មម​សម្រាប់​រៀប​ចំ​មង្គលការ

4 ឆ្នាំ មុន
  • ភ្នំពេញ

កសិករ​រស់នៅ​ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ លោក ភឿ ហ៊​ន សម្រេច​បំណងប្រាថ្នា​ដោយ​ទទួល​បាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​មង្គលការ​ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ បន្ទាប់​ពី​ឈ្នះ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ)…

កសិករ​រស់នៅ​ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ លោក ភឿ ហ៊​ន សម្រេច​បំណងប្រាថ្នា​ដោយ​ទទួល​បាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​មង្គលការ​ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ បន្ទាប់​ពី​ឈ្នះ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ដែល​លោក​ទិញ​ទទួលទាន​ត្រឹម ១​កំប៉ុង​ប៉ុណ្ណោះ ។

លោក​បានឱ្យ​ដឹង​ថា ៖ «​វា​ជា​រឿង​សំណាង​ហួស​ថ្លែង ដែល​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង ។ រង្វាន់ ៤០​លាន​រៀល​នេះ គឺ​មក​ចំ​ពេល​ម៉ាច់​តែ​ម្តង ព្រោះ​ខ្ញុំ​តែង​ស្រ​ម៉ៃ​ថា នឹង​បាន​រៀប​ការ​ជាមួយ​នារី​ក្នុង​ដួងចិត្ត​ម្នាក់ តែ​ខ្ញុំ​មិន​មាន​លុយ​ច្រើន​សម្រាប់​ចាត់ចែង​មង្គលការ​ទេ ពេល​នេះ​បាន​ដូច​ចិត្ត​ហើយ​» ។

អ្នកស្រុក​ចិត្រ​បុរី​រូប​នេះ​បន្ថែម​ថា ថវិកា​មួយ​ផ្នែក​នៃ​ប្រាក់​រង្វាន់​នេះ​នឹង​ជូន​ម្តាយ​របស់​លោក​ខ្លះ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ និង​ខ្លះ​ទៀត​សម្រាប់​លោក​យក​ទៅ​រៀន​ជំនាញ​ជួសជុល​ម៉ូតូ ដើម្បី​បង្កើត​មុខរបរ​ទៅ​ថ្ងៃ​អនាគត ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ