ខេត្តតាកែវ ៖ នៅថ្ងៃទី ១០មេសា ឆ្នាំ ២០១៤រដ្ឋបាលស្រុកសំរោង ដឹកនាំដោយលោកញ៉ែម ស្រស់ អភិបាលនៃគណះអភិបាលស្រុកបានប្រារព្ធពិធីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនិងចូលមកដល់នៅថ្ងៃទី ១៤មេសា ខាងមុខនេះ។ពិធីនេះរៀបចំធ្វើឡើងនៅក្នុងសាលាស្រុកតែម្តង ។
នៅក្នុងឱកាសនេះផងដែរលោក ញ៉ែម ស្រស់អភិបាលស្រុកសំរោង បានមានប្រសាសន៏ស្វាគមន៏ ឯកឧត្តម លោកលោកស្រីជាភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ក្នុងសាលាស្រុកសំរោង សូមឱ្យទេវតា ឆ្នាំថ្មីតាមជួយថែរក្សាភ្ញៀវកិតិ្តយសទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ លើសពីនេះទៅទៀត លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ សប្បុរសជនទាំងអស់ដែលបានជួយឧត្ថម ដល់កម្មវិធីជួបជុំគ្នា អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅស្រុកសំរោង ខេត្តតាកែវ ។
សូមបញ្ជាក់ថា ពិធីខាងលើនេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង តែងតែប្រារព្វពិធីនេះឡើងរៀងរាល់ឆ្នាំ មុនទេវតាឆ្នាំថ្មី យាងចូលមកដល់ក្នុងគោលបំណង សុំពរជ័យពីទេតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង ឱ្យរស់នៅក្នុងសុខសន្តិភាព ដើម្បីមានឱកាសប្រកបមុខរបរ ទទួលទានបានរីកចម្រើនគ្រប់ក្រុមគ្រួសារ ស្របតាមគោលនយោបាយដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ចែករំលែកព័តមាននេះ