ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំងអាគក​ដែលត្រៀម​ខ្លួនឡើង​សង្វៀន​ថ្ងៃបុណ្យ​ចូល​ឆ្នាំ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​កម្លាំង​គណ​​ៈ​បញ្ជា​កា​រ​ឯក​ភាព​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​ ​ដឹក​នាំ​ដោយ​​​លោក​អភិបាល​ខណ្ឌ​ ហែម ដារិទ្ធិ​ បាន​ចុះ​បង្ក្រាប​​ទី​តាំង​​ចិញ្ចឹម​មាន់​​គក​ត្រៀម​​បញ្ជល់​​​នៅថ្ងៃ​ចូល​​ឆ្នាំ​ចំនួន​​២​ក​ន្លែង​​ កាល​ពី​វេលា​ម៉ោង​​១២​និង​​​២០​នាទី​ថ្ងៃត្រង់​ ​ថ្ងៃទី​​១០ មេសា​ ​នៅ​ក្នុង​ភូមិ​​សាមគ្គី​​ទី​៦ សង្កាត់​​ត្រពាំង​​ក្រសាំង​ ​ខណ្ឌ​ពោធិ៍​សែ​ន​​ជ័យ​ ។​ ​

នៅ​ក្នុង​ប្រតិ​បត្តិ​​ការ​​ខាង​លើ​​ ​កម្លាំង​​សមត្ថ​កិច្ច​​ដក​ហូត​​​បាន​​អាគក​​ចំនួន​​១២​ក្បាល​ ​ដោយ​ទ្បែក​​ម្ចាស់​របស់​វា​បាន​រត់​​គេ​ច​ខ្លួន​​បាត់​អស់​ ។ ​តាមប្រភព​ព័ត៌​មាន​​ពី​សមត្ថ​កិច្ច​​​បាន​ឱ្យ​ដឹង​ថា​ ​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​​កន្លង​មក​​​នេះ​ ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍​​ឱ្យ​ដឹង​ថា​ ​​មាន​សង្វៀន​​បញ្ជល់​​​មាន់​ធំ​​​មួយ​ស្ថិត​នៅ​ក្នុង​ភូម​ិ​ខាង​​លើ​ និង​មាន​ទី​តាំង​​ចិញ្ចឹម​​​មាន់​គក​ចំនួន​​២ក​ន្លែង​​ដែល​គេត្រៀម​​បញ្ជល់​​​ក្នុង​សង្វៀន​នា​ថ្ងៃ​​ចូល​ឆ្នាំ​​ខ្មែរ​ ។ ​ដោយ​សារ​តែ​​ទទួល​​បាន​​ព័ត៌​មាន​នេះ លោ​ក​អភិ​បាល​​ខណ្ឌ បាន​រៀប​ចំ​​កម្លាំង​គណ​​ៈ​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌ​​ចុះ​ទៅ​ចំណុច​​ខាង​លើ​​ ហើយ​​បាន​​​ឃើញ​​មាន​់​គក​ជា​ច្រើន​​ក្បាល ដែល​​គេ​ត្រៀម​ទុក​​សម្រាប់​​បញ្ជល់​​​មែន​ ទើប​ធ្វើ​ការ​ដក​ហូត​​យក​ប្រគល់​​ទៅ​ឱ្យ​អាជ្ញាធរ​​ត្រពាំង​ក្រសាំង​​ ដើ​ម្បី​រក្សា​​ទុក​​បណ្តោះ​អាសន​្ន​​ ។ ដោយ​​ទ្បែក​ម្ចាស់​​មាន់​ទាំង​នោះ​ ហាក​់​ដូចជា​​ដឹង​ខ្លួន​​មុន​ក៏បាន​គេច​ខ្លួន​បាត់​ មុន​ពេល​ដែល​កម្លាំង​​សមត្ថ​កិច្ច​​ចម្រុះ​ចុះ​​ទៅ​ដល់​ ។

​​អ្នក​ស្រុក​​​នៅ​ទី​នោះ​​និយាយ​ថា​ ​ទី​តាំង​​ចិញ្ចឹម​មាន់​​​គក​ខាង​លើ​ ​បាន​កើត​ទ្បើង​យូរ​ដែរ​ហើយ​ ដែល​​អ្ន​ក​លេង​តែង​តែ​​ទៅ​ទិញ​​មាន​់​គកនៅ​ទី​នោះ​ ​ដើ​ម្បី​យក​ទៅ​បញ្ជល់​​​ជា​បន្ត​បន្ទាប់​ ​​។ នៅ​ទី​នោះ​ ​ក៏​មាន​សង្វៀន​​​​បញ្ជល់​មាន​់​ធំ​មួយ​ ដែល​តែង​តែ​បញ្ជល់​​​លួច​លាក់​​ស្ទើរ​តែ​រាល់​ថ្ងៃ ។ ​ពេល​នេះ​​​​អ្នក​ស្រុក​​​សំណូម​ពរ​ដល​់អាជ្ញាធរ​​​ និង​សមត្ថ​កិច្ច​​ជួយ​បិទ​​សង្វៀន​​មួយ​នេះចោ​ល​តែ​ម្តង​​ទៅ​ ឈប់​ឱ្យ​ដំណើរ​​ការ​តទៅ​ទៀត​ ​ព្រោះ​កន្លង​មក​​មាន​​អ្នក​ចាញ់​អស់​គូទ​​ខោ​ ដោយសារ​ល្បែង​​ភ្នាល់​​មួយ​នេះ ​ហើយ​ក៏​​កើត​មាន​អំពើ​ហិង្សា​​ និង​អំពើ​​ចោរក​ម្ម​​ជា​ប​ន្ត​បន្ទាប់​​ផង​ដែរ​ ​​៕