ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​រ​ង្ស៊ី​លើស​រ​ង្ស៊ី សម្ដេច​​តេ​ជោ​​ទម្លាយ​​ពី​ការ​​ជួប​គ្នា​​តាម​ទូ​រស័​ព្ទ​៤៤​​នាទី​ជាមួយ​​លោក សម រ​ង្ស៊ី

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ មានប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​ទន្ទឹង​រង់ចាំ​នូវ​លទ្ធ​ផល​នៃ​ជំនួប​ពិភាក្សា​រវាង​សម្តេច​ជាមួយ​លោក​សម​ រង្ស៊ី​ ថ្មីៗ​កន្លង​ទៅ​​នេះ​រយៈ​ពេល​៤៤​នាទី​ អំពី​បញ្ហា​មួយ​ដែល​នៅ​សេស​សល់​ទាក់​ទិន​នឹង​កាល​បរិច្ឆេទ​នៃការ​បោះ​ឆ្នោត​ និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

រាជ​ធានី​ភ្នំ​ពេញ​ ៖ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ មានប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​ទន្ទឹង​រង់ចាំ​នូវ​លទ្ធ​ផល​នៃ​ជំនួប​ពិភាក្សា​រវាង​សម្តេច​ជាមួយ​លោក​សម​ រង្ស៊ី​ ថ្មីៗ​កន្លង​ទៅ​​នេះ​រយៈ​ពេល​៤៤​នាទី​ អំពី​បញ្ហា​មួយ​ដែល​នៅ​សេស​សល់​ទាក់​ទិន​នឹង​កាល​បរិច្ឆេទ​នៃការ​បោះ​ឆ្នោត​ និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

លទ​្ធផល​នៃការ​ចរចា​នេះ គឺ​គណ​បក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​កំណត់​ឡើងវិញ​នូវ​កាល​បរិច្ឆេទ​​នៃ​ការ​បោះ​ឆ្នោត​នា​ពេលខាង​មុខ​ដូច​ត​ទៅ ​៖​
-បោះ​ឆ្នោត​ឃុំ-​សង្កាត់​នា​ខែ​កុម្ភៈ ឆ្នាំ​២០១៧​
-បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​
សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ ​មានប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃទី​១០ មេសា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​​ក្នុងពិធីប្រគល់​វិញ្ញាបន​បត្រ​ និង​សញ្ញា​បត្រ​ជូន​ដល់​សិក្ខាកាម​ថ្នាក់​វិជ្ជាជីវៈ​ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន​១.៧៩៤​នាក់​ (នារី​៧០៧​នាក់)​ ​នៃ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១១-​២០១២​ កន្លង​មក​ ក្នុង​នោះ​ក៏​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អាហា​រូបករណ៍​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ចំនួន​២៩​នាក់​​ផង​ដែរ ។​
សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា​ លោក​សម រង្ស៊ី​ បញ្ជាក់​ថា​ លោក​ឯក​ភាព​ហើយ​ បុ៉ន្តែ​លោក​សម រង្ស៊ី​ បាន​សុំ​ពេល​វេលា​ពិគ្រោះ​​ជា​មួយអនុប្រធាន​របស់​គាត់​ ​គឺ​លោក​​កឹម សុខា​ ដែល​គាត់​កំពុង​នៅ​សហ​រដ្ឋ​អាមេរិក​ លោក​នឹង​ខិត​ខំ​ឱ្យ​លោក​កឹម សុខា​ មក​ពី​សហរដ្ឋ​អាមេរិក​ឱ្យ​ទាន់​ថ្ងៃទី​១១​​ មេសា​នេះ ។​

សម្តេច​តេជោ​មានប្រសាសន៍​បន្ត​ថា​ ថ្ងៃ​១១​ ​មេសា ដែល​លោក​និយាយ​​ស្នើ​សុំ​នេះ​ត្រឹម​ត្រូវ​ហើយ​ ព្រោះ​ជា​​ថ្ងៃ​​សុក្រ​ ខ្ញុំ​ថា​ អាទិត្យ​ចុះ​រណ្តៅ​ ចន្ទ​ចុះ​ផ្លូវ​ អង្គារ​ចុះ​ភ្លើង ពុធ​ចុះ​ភូមិ​ ​ព្រហស្បតិ៍​ចុះ​វិល​វង់​ សុក្រ​ចុះ​ដំណេក​ ដូច្នេះ​ត្រូវ​ហើយ ។​ រួច​ហើយ​យើងត្រូវ​សុំ​ទៅ​ព្រះ​មហា​ក្សត្រ​ ព្រោះ​ព្រះ​អង្គ​មាន​ពេលវេលា​ត្រឹម​តែ​ម៉ោង​៩​ ទេ​ ដោយ​សារ​ព្រះ​អង្គ​ក៏​មាន​កិច្ច​ការ​របស់​ព្រះ​អង្គ​ដែរ ។​ លោក​សម រង្ស៊ី ថា គាត់​ត្រូវការ​ពេល​១​ម៉ោង​ដើម្បី​សួរ​យោបល់​អនុប្រធាន​របស់​គាត់ ។​ ទាក់​ទិន​នឹង​បញ្ហា​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​​មន្ត្រី​បានប្រាប់​​ទៅ​លោក​សម រង្ស៊ី​ វិញ​ថា​ លោក​ជា​ប្រធាន លោក​ប្រាប់​ទៅ​លោក​កឹម​ សុខា​ ទៅ​ថា​ កុំ​រឹង​ពេក… ។​

ពាក់​ព័ន្ធ​នឹង​ការ​ឯកភាពគ្នា​រវាងគណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​ សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​​ដាស់​តឿន​ថា​ សូម​កុំ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​ដែល​ខុស​នឹង​ការដែលបាន​និយាយ​គ្នា​ ព្រោះ​អ្វី ?​ កាល​​ណា​បើ​មាន​ការ​ពិភាក្សា​ចរចាគ្នា​​ហើយ​ គឺ​សុទ្ធ​តែ​មាន​ការ​ថត​សំឡេង​ខ្សែ​អាត់​រៀងៗ​ខ្លួន​ ហើយ​កិច្ច​ចរចា​នេះ​ក៏​មាន​ថត​សំឡេង​ជា​ភស្តុតាង​ ​ដែរ​ ដូច្នេះ​សូម​កុំ​ឱ្យ​មាន​អ្នក​ខ្លះ​ធ្វើ​ជា​រង្ស៊ី​ លើស​រង្ស៊ី ​ព្រោះ​នេះ​​គឺ​ជាសំឡេង​ទាំងស្រុង​៤៤​នាទី​និង​២០​វិនាទី ។​ សម្តេច​គូសបញ្ជាក់​ថា​ ខ្ញុំ​មិន​ចង់​ឱ្យ​អ្នកណា​មួយ​និយាយ​ខុស​រឿង​ទេ ។​ លោក​សម រង្ស៊ី​ បាន​ឯក​ភាព​ហើយ​តើ​រឿង​​នេះ​​ ហើយ​បាន​ធ្វើ​សេចក្តី​ព្រាង​សម្រាប់​ចុះ​ហត្ថ​លេខា​ លោក​ព្រុំ សុខា ជា​មួយ​លោក​សុន ឆ័យ​ ធ្វើ​ជា​មួយ​គ្នា ។​

សម្តេច​តេជោ​មាន​ប្រសាសន៍​​ថា​ ខ្ញុំ​ក៏​មិន​ទាន់​ដាក់​ការ​អស់​សង្ឃឹម​ទេ ខ្ញុំ​បាន​ទាក់​ទង​ជាមួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង ហើយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង​ បានប្រាប់​មក​ខ្ញុំ​ថា​ ឥឡូវ​លោក​កឹម សុខា​ អត់​ព្រម ។​ ទោះ​បី​មាន​ការ​ឯកភាព​ជាមួយ​លោក​សម រង្ស៊ី​ ក៏​ដោយ ក៏​បុ៉ន្តែ​ចំណែក​ខ្ញុំ​ថា មិន​ទាន់​ជា​ផ្លូវការ​ទេ​ ព្រោះ​ប្រធាន​ និង​អនុប្រធាន​អត់​ត្រូវ​គ្នា​​ មួយ​ព្រម​ មួយ​អត់​ព្រម​ ខ្ញុំ​ក៏​អត់​យល់​ដែរ ។​ សម្តេច​តេជោ​បាន​រំលឹក​រឿង​អតីត​កន្លង​មក​ថា​ តែ​ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​រឿង​ហ្នឹង​ដែរ​ ដោយសារ​ខ្ញុំ​ធ្លាប់​ចរចា​ជាមួយ​ត្រី​ភាគី​ ។ ​កាល​ពី​នៅ​ប៉ាតា​យ៉ា​ ប្រទេស​ថៃ​ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ សម្តេច​ព្រះ​នរោ​ត្តម​ សីហនុ ​​និង​លោក​សឺន សាន​ យល់​ព្រម​ឈប់​បាញ់​នៅ​នឹង​កន្លែង​ ខៀវ សំផន​ អត់​ព្រម​ (ពេលអង្គុយ​ចរចា)។​ ស្រាប់​​តែ​ដល់​ពេល​ទៅ​អង្គុយ​ពិសា​បាយ​ ព័ត៌​មាន​ថា លោក​សក់​ ស៊ុត​សាខន អត់​យល់​ព្រម​ឈប់​បាញ់​ទេ ។​ កាល​នោះ​ លោក​សឺន សាន​ ជា​នាយក​រដ្ឋ​មន្ត្រី​ ​ពីរ​នាក់​នោះ​ទាស់គ្នា​ថា​ ប្រធាន​​មិន​ព្រម​​សួរ​អគ្គ​បញ្ជា​ការ​ទ័ព ។​ ពេល​នោះ​ខ្ញុំ​ថាតែម្តង​ យី​! ឯក​ឧត្តម​ធ្វើ​ប្រធាន​គេ​​ហើយ​ឱ្យ​គេ​ជំទាស់​ លោក​ថា​ឈប់​បាញ់​ ហើយ​ចុះ​មេ​​អគ្គ​បញ្ជា​ការ​អត់​ព្រម​ឈប់​បាញ់​ ដូច្នោះ​តើ​ធ្វើ​ម៉េច​ទៅ​ ?​

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ ខ្ញុំ​អត់​ទាន់​ថា​អស់​សង្ឃឹម​ទេ ព្រោះ​លោក​ប្រធាន​សម រង្ស៊ី​ បាន​ព្រម​ហើយ​ ​លោក​ត្រូវការ​ពិគ្រោះ​ជាមួយ​លោក​អនុប្រធាន​ កឹម សុខា ។​ ខ្ញុំ​បាន​​ប្រាប់​លោក​សម រង្ស៊ី​ ថា លោក​ជា​ប្រធាន​ប្រាប់​ទៅ​លោក​កឹម សុខា​ ទៅ​ថា​ កុំ​រឹង​ពេក ។​ សម្តេច​បន្ត​ថា ជា​រួមគឺ​ជា​ការ​ល្អ​ទេ ​ក្នុង​ន័យ​ស្ថាបនា​ទាក់​ទង​នឹង​ការ​ធ្វើ​កិច្ច​ការ​ជា​មួយ​គ្នា​ ក៏​បុ៉ន្តែ​បើ​រឿង​ដែល​មិន​អាច​ចុះ​ហត្ថ​លេខា​បាន​ មិន​មែន​ជា​កំហុស​​ ហ៊ុន សែន​ ឬ​គណ​បក្ស​ប្រជា​ជន​ ហើយ​ក៏​មិន​មែនជា​កំហុស​ សម រង្ស៊ី​ និង​ក្រុម​ការ​ងារ​ គឺជា​កំហុស​របស់​លោក​កឹម សុខា ។​ សូម​កុំ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ខុស​​រឿង​ ខុស​រ៉ាវ​ ខុស​សម្តី​ដែល​និយាយ​គ្នា ។​ ដូច្នេះ​សូម​មេត្តា​កុំ​និយាយ​អ្វី​ឱ្យ​ខុស​ពី​អ្វី​ដែល​យើង​បាន​ព្រម​ព្រៀងគ្នា​ ឯកភាព​គ្នា​ហើយ ។​ បុ៉ន្តែ​ខ្ញុំ​យល់​ ដោយ​​សារគណបក្ស​នេះ​​ទើប​នឹង​ចូល​គ្នា​ ទើប​អាយុបាន​តែ​១​ឆ្នាំ​ ៣​ថ្ងៃ ហើយ​ប្រធាន​ ​និង​អនុ​ប្រធាន​ត្រូវការ​ធ្វើ​ការ​កុង​សង់​សីុស​ ។ ប្រធាន​យល់​ព្រម​ហើយ​នៅ​អនុប្រធាន​មិន​ព្រម​​ ដូច្នេះ​បើ​សិន​ជា​ករណី​​ជាប់គាំង​ សូម​កុំ​ទម្លាក់​កំហុស​ឱ្យ​គណបក្សប្រជាជន​ ឬ​ ហ៊ុន សែន​ ឬ​ទម្លាក់​កំហុស​ទៅ​ សម រង្ស៊ី​ គឺ​រឿង​របស់​កឹម សុខា​ និយាយប្រការ​ទុក​ឱ្យ​​ហើយ​ ការពារ​ប្រការ​ខ្លាច​ក្រែង​លោ​ចុះ​ហត្ថ​លេខា​មិន​បាន ។​

សម្តេច​មានប្រសាសន៍ថា​ ក៏​ត្រូវគិត​អំពី​ការ​បោះ​​ឆ្នោត​ព្រឹទ្ធ​សភា​ផង​ដែរ​ អាច​រៀបចំ​​ឱ្យ​ទៅ​ដើម​ឆ្នាំ ឬ​ចុង​ឆ្នាំ​២០១៦​ បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ហើយ​បាន​ចាប់​ផ្តើម​​យក​អង្គ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ជាសេចក្តី​ប្រកាស​កាល​បរិច្ឆេទ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​នាយក​រដ្ឋ​មន្ត្រី​​ទេសម្រាប់​ការ​បោះ​ឆ្នោត​ ។​
បុ៉ន្តែ​បញ្ហា​ចោទ​ដែល​មាន​កថា​ខ័ណ្ឌ​ចុង​ក្រោយ​ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា​ក្នុងការ​សិក្សា​ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធន​កម្ម​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ ។​ ដូច្នេះ​ចំណុច​នេះ​មាន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​​រដ្ឋ​ធម្មនុញ្ញ​ ៕​