ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​លើកទី៣ នៃ​គណៈ​កម្មការ​ដឹកនាំ​គម្រោង​បញ្ជរ​តែមួយជាតិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំលើក​ទី៣​នៃ​គណៈកម្មការ​ដឹកនាំគម្រោង​បញ្ជរតែមួយ​ជាតិ កាល​ពី​វេលា​ម៉ោង៨ និង​៣០ព្រឹកថ្ងៃ​ទី១០ មេសា ២០១៤ នៅសណ្ឋាគារ​សូហ្វីតែល​ ភ្នំពេញ ភូគីត្រា មានបើកកិច្ចប្រជុំ​លើក​ទី៣ នៃគណៈកម្មការ​ដឹកនាំ​គម្រោង​បញ្ជរតែ​មួយ​ជាតិ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់​លោក​មបណ្ឌិត​ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក​គយ​ និងរដ្ឋាករ​

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំលើក​ទី៣​នៃ​គណៈកម្មការ​ដឹកនាំគម្រោង​បញ្ជរតែមួយ​ជាតិ កាល​ពី​វេលា​ម៉ោង៨ និង​៣០ព្រឹកថ្ងៃ​ទី១០ មេសា ២០១៤ នៅសណ្ឋាគារ​សូហ្វីតែល​ ភ្នំពេញ ភូគីត្រា មានបើកកិច្ចប្រជុំ​លើក​ទី៣ នៃគណៈកម្មការ​ដឹកនាំ​គម្រោង​បញ្ជរតែ​មួយ​ជាតិ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់​លោក​មបណ្ឌិត​ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក​គយ​ និងរដ្ឋាករ​កម្ពុជា និងជាប្រធានគណៈកម្មការដឹកនាំគម្រោងបញ្ជរ​តែមួយ​ជាតិ ដោយមានសមាសភាពចូ​លរួមពីតំណាង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ និងតំណាងវិស័យ​ឯកជន ដែលជា​សមាជិកសមាជិកានៃគណៈកម្មការ​ដឹកនាំគម្រោងបញ្ជរតែមួយ​ជាតិ និងតំណាងដៃ​គូអភិវឌ្ឍន៍ ។

លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន បានមាន​ប្រសាសន៍​ថា គោលបំណង​សំខាន់នៃកិច្ចប្រជុំនេះ គឺរួមគ្នាពិនិត្យ​ពិភាក្សានូវ​លទ្ធផល​នៃការ​អនុវត្ត​គម្រោងរៀបចំ​ឯកសាង​ឯកសារ​គោល (Blueprint) ក្រោម​កម្មវិធី​ជំនួយ Trade Facilitation Facility ដែលឧបត្ថម្ភមូល​និធិដោយ​ធនា​គារ​ពិភពលោក មានរយៈពេល​អនុវត្តគម្រោង​៥​ខែ គិតចាប់ពីខែវិច្ឆិកា ២០១៣ មក ។ ឯកសារ​គោល​ដែលមានចង្កោម​សកម្ម​ភាព​ការងារ​ពាក់ព័ន្ធចំនួន​៧​នេះ នឹងប្រើជាមូលដ្ឋានគ្រឹះ​ សម្រាប់ការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធបញ្ជរ​តែមួយជាតិពេញ​លេញ (Full Electronic CNSW) ឱ្យដំណើរការបានតាមបញ្ញត្តិច្បាប់​ជាធរមាន និងស្របតាមការ​អនុវត្តន៍ល្អជា​អន្ត​រជាតិ និងមានអនុលោម​ភាព​ទៅ​នឹងគោលនយោ​បាយរបស់រាជ​រដ្ឋាភិ​បាល​សំដៅធ្វើឱ្យ​ប្រសើរឡើងបន្ថែមទៀត​នូវបរិយាកាសវិនិយោគ​ និងកិច្ចសម្រួល​ពាណិជ្ជ​កម្ម​បន្ថែមទៀត​នៅ​កម្ពុជា ព្រមទាំងធានាឱ្យ​បានការតភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយអា​ស៊ាន ស្របតាមទស្សនវិស័យ​សមាហ​រណកម្មសេដ្ឋកិច្ច​អាស៊ាន២០១៥ ។

លោកបានគូសបញ្ជាក់​ថា តាមទស្សនទានពាក់​ព័ន្ធនឹងប្រព័ន្ធបញ្ជរតែមួយ​ជាតិកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវ​បាន​រាជរដ្ឋាភិបាលសម្រេច​ប្រគល់ភារកិច្ចជាអង្គភាពនាំមុខ​ ក្នុងការដឹកនាំអភិវឌ្ឍ និងជាប្រតិបត្តិករប្រព័ន្ធបញ្ជរ​តែមួយជាតិ ក៏ការអភិវឌ្ឍ និងអនុវត្ត​ប្រព័ន្ធបញ្ជរតែមួយជាតិឱ្យទទួលជោគជ័យ មិនមែនជាការងារទទួលខុ​សត្រូវរបស់ក្រសួង-ស្ថាប័នណាមួយតែឯងទេ តម្រូវ​ឱ្យ​មានការចូលរួម និងកិច្ចសហប្រតិបត្តិការល្អ​ពីក្រសួង/ស្ថាប័នជំនាញពាក់ព័ន្ធ​ជាការ​ចាំបាច់ ។

លោក​បានសំណូមពរឱ្យពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការ​ល្អអនុវត្តការងារដែលនូវសេសសល់​សម្រាប់​ឈានទៅអនុវត្តប្រព័ន្ធ​បញ្ជរតែមួយជាតិ ជាពិសេសការសិក្សាវិភាគពីគម្លាត​ផ្នែកច្បាប់សម្រាប់គាំទ្រការអនុវត្តន៍​ប្រព័ន្ធបញ្ជរតែ​មួយ​ជាតិ ។ លោក​បានថ្លែងអំណរគុណ​ចំពោះធនាគារពិភពលោក ដែលបានឧបត្ថម្ភមូល​និធិគម្រោងរៀបចំឯកសារគោលនេះ និងបាន​កោតសរសើរ​ដល់កិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាង​មន្ត្រីនៃក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ​ចូលរួមបង្កើតឯក​សារគោលនេះ​ឡើង ។