ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវនា​ការ​កាត់​ទោស​ជន​បរទេស​៣នាក់​ពី​បទ​ដឹក​ជញ្ជូនឆ្លង​ដែន​​គ្រឿង​ញៀន​ហេរ៉ូ​អ៊ីន​ជាង​២​គីឡូ​ក្រាម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​កោ វណ្ណី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩ មេសា ២០១៤ បាន​បើក​សវនា​ការ​កាត់​ទោស​​ជន​ជាប់​ចោទ​​ជា​ជន​បរទេសចំនួន​៣​នាក់ពាក់​ព័ន្ធ​នឹង​ការដឹក​ជញ្ជូន​ និង​ជួញ​ដូរ​​ថ្នាំ​ញៀន​​ឆ្លង​ដែនជាង​២​គីឡូ​ក្រាម។

រាជ​ធានី​ភ្នំពេញ​ ៖ លោក​កោ វណ្ណី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩ មេសា ២០១៤ បាន​បើក​សវនា​ការ​កាត់​ទោស​​ជន​ជាប់​ចោទ​​ជា​ជន​បរទេសចំនួន​៣​នាក់ពាក់​ព័ន្ធ​នឹង​ការដឹក​ជញ្ជូន​ និង​ជួញ​ដូរ​​ថ្នាំ​ញៀន​​ឆ្លង​ដែនជាង​២​គីឡូ​ក្រាម។

ជន​បរទេស​ទាំង​៣នាក់​​​​ ១-ឈ្មោះ​Precious Chineme Nwoko ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជន​ជាតិ​នី​ហ្សេ​រីយ៉ា, ២-ឈ្មោះ Charlene Savarino ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជន​ជាតិ​បារាំង និង​៣-ឈ្មោះ Yoshe Ann Paylor ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ជា​ជន​ជាតិ​អូស្ត្រា​លី​។

មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​ប្រឆាំង​ភេរវ​កម្ម​ម្នាក់​បាន​ឱ្យ​ដឹង​​​ថា ជន​សង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវ​នគរ​បាល​ប្រឆាំង​ភេរវ​កម្ម​កម្ពុជា​ចាប់ខ្លួន​កាល​ពី​​ថ្ងៃ​ទី​១៨ កញ្ញា ២០១៣ ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឆ្លង​ដែន​នូវ​សារធាតុ​ញៀន​ហេរ៉ូ​អ៊ីន​ទម្ងន់​២​គីឡូ​ក្រាម​ពី​កម្ពុជា​ទៅ​អូស្ត្រា​លី​។ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលា​ការ​ក្រុង​ភ្នំពេញ​ដើម្បី​ចោទ​ប្រកាន់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។ ​

ប៉ូលិស​បាន​បញ្ជាក់​ថា ជន​បរទេស​ទាំង​៣​នាក់​នេះ​គឺ​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​អន្តរ​ជាតិ​ដែល​បាន​លាក់​ខ្លួន​នៅ​កម្ពុជា​ ដោយ​នគរ​បាល​បាន​ចំណាយ​​ពេល​​ជាង​បី​ខែ​ក្នុង​ការ​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​រក​ពួក​គេ​មុន​ពេល​ឈាន​ទៅ​​ចាប់ខ្លួន​បាន​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព