ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ចង់​​ឡើង​ទម្ងន់​ទេ? អាច​សាក​វិធី​នេះ​បាន​ ប្រកបដោយ​សុខភាព​ល្អទៀត

4 ឆ្នាំ មុន

កន្លង​មក ក្រុមការងារ​របស់​យើងខ្ញុំ​តែងតែ​សរសេរ​អត្ថបទ​ជា​ច្រើន​ទាក់ទង​នឹង​ការ​សម្រក​ទម្ងន់ ក៏​ដូច​ជា​វិធី​ងាយ​ៗ​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​បាន​។​ប៉ុន្តែ​នៅ​ពេល​អត្ថបទ​ទាំង​អស់នោះ​ត្រូវ​បាន​ចុះ​ផ្សាយ ក៏​មាន​បងប្អូន​អ្នក​អាន​របស់​យើង សួរ​មក​វិញទៀត​ថា ចុះបើ​ចង់​ឡើង​ទម្ងន់​វិញ​គួរ​ធ្វើ​ម៉េច ព្រោះ​មាន​បងប្អូន​យើង​ច្រើន​ណាស់​ដែល​ស្គម​ៗ ហើយ​ខ្លះ​ទៀត​ញ៉ាំ​យ៉ាងម៉េច​ក៏​មិន​ឡើង​ទម្ងន់​ដែរ​។ ការ​ដែល​ស្គម​ពេក អាច​ជាប់​ទាក់ទង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដែរ​ដូច​ជា…

កន្លង​មក ក្រុមការងារ​របស់​យើងខ្ញុំ​តែងតែ​សរសេរ​អត្ថបទ​ជា​ច្រើន​ទាក់ទង​នឹង​ការ​សម្រក​ទម្ងន់ ក៏​ដូច​ជា​វិធី​ងាយ​ៗ​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​បាន​។​ប៉ុន្តែ​នៅ​ពេល​អត្ថបទ​ទាំង​អស់នោះ​ត្រូវ​បាន​ចុះ​ផ្សាយ ក៏​មាន​បងប្អូន​អ្នក​អាន​របស់​យើង សួរ​មក​វិញទៀត​ថា ចុះបើ​ចង់​ឡើង​ទម្ងន់​វិញ​គួរ​ធ្វើ​ម៉េច ព្រោះ​មាន​បងប្អូន​យើង​ច្រើន​ណាស់​ដែល​ស្គម​ៗ ហើយ​ខ្លះ​ទៀត​ញ៉ាំ​យ៉ាងម៉េច​ក៏​មិន​ឡើង​ទម្ងន់​ដែរ​។

ការ​ដែល​ស្គម​ពេក អាច​ជាប់​ទាក់ទង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដែរ​ដូច​ជា ការ​កង្វះ​គ្រាប់​ឈាម និង​បញ្ហា​បន្ត​ពូជ​ជាដើម​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​ជួយ​ឲ្យ​ឡើង​ទម្ងន់​បាន ជា​ពិសេស​ឡើង​ទម្ងន់​ប្រកបដោយ​សុខភាព​ ៖

១-ចូរ​បន្ថែម​កាឡូរី​ផ្តល់​សុខភាព​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ តាម​រយៈ​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​ផ្លែ​ឈើ
២- ចូរ​ញ៉ាំ​សាច់​នា​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ជា​ពិសេស​សាច់​មិន​ជាប់​ខ្លាញ់
៣- ញ៉ាំ​អាហារ​សម្រន់​ដែល​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រា​ត
៤- ញ៉ាំ​អាហារ​តិច​ៗ​តែ​ច្រើន​ដង
៥- មាន​ទម្លាប់​ហាត់ប្រាណ​ឲ្យ​បាន​រាល់ថ្ងៃ

មុន​ពេល​ចាប់ផ្តើម​កម្មវិធី​ជំរុញ​ដល់​ការ​ឡើង​ទម្ងន់​ខាងលើ ឬ​ណាមួយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា តើ​ស្ថានភាព​សុខភាព​របស់​អ្នក​ស័ក្តិសម​នឹង​ធ្វើ​វា​ឬ​អត់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ