ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ខណ្ឌ​មានជ័យបំពាក់​ឋានន្តរស័ក្តិ​​២២៨រូប​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្រ្តី​នគរបាល​ខណ្ឌមានជ័យ​ចំនួន​២២៨​នាក់ ត្រូវបាន​បំពាក់ឋាន​ន្តរ​ស័ក្តិកាល​ពី​រសៀល​ថ្ងៃទី​៩ មេសា ២០១៤​ ដើម្បី​បង្ហាញឱ្យ​ឃើញពីការយក​ចិត្តទុកដាក់ និងលើកទឹក​ចិត្តដល់​មន្រ្តីនគរបាល​ទាំង​នោះ ដែល​បាន​ខិតខំ​បំពេញ​ការងារ​ជា​យូរ​ឆ្នាំ​មក​ហើយនាពេលកន្លងមក ។

ពិធីនេះ បានធ្វើឡើង​ក្រោមវត្តមាន​លោក​គួច ចំរើន អភិបាល​នៃគណ:អភិបាល​ខណ្ឌមានជ័យ និងលោក​ឧត្តមសេនីយ៍​ផន​ ផែន ស្នង​ការរង​នគរ​បាល​រាជធានីភ្នំពេញ និងមានកា​រអញ្ជើញ​ចូលរួម​ពីលោកអធិ​ការ​នគរបាល​ខណ្ឌ លោក​ហុី ណារិន និងមន្រ្តី​ពាក់​ព័ន្ធ មួយ​ចំនួន​ទៀត ។ 

​លោក​លោក​ហុី ណារិន បានថ្លែងឱ្យ​ដឹងថា មន្រ្តីនគរបាល​ដែលត្រូវ​បំពាក់ និងដំឡើងឋានន្តរ​ស័ក្តិនៅពេល​នេះ មានចំនួន​២២៨​នាក់ ក្នុង​នោះស្រី​១៥រូប ដែលរួម​មាន​ថ្នាក់អនុសេនីយ៍ឯក​៦៣រូប អនុសេនីយ៍ទោ​៦២រូប អនុសេនីយ៍​ត្រី និងព្រិន្ទ​បាល១០៣រូប ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព​