ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យចាប់​បាន​នៅ​ខណ្ឌ​សែន​សុខ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​២​នាក់​ត្រូវ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ស្រាវ​ជ្រាវ​ចាប់​បាន​ជា​បន្ត​បន្ទាប់កាល​ពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ មេសា ២០១៤​ ក្រោយពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​​វាយ​ប្លន់​ជន​រង​គ្រោះ​ជា​មិត្ត​ភក្តិ​យក​ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​កាល​ពីជាង​១០​ថ្ងៃ​មុន​នៅ​សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើយ​មក​ពួន​សម្ងំ​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ប្រភព​ព័ត៌​មាន​ពី​​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​រ័ត្ន មុនី​កែវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ សន្តិ​សុខ​ CSP មាន​ទី​លំនៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ​រិទ្ធិ នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ទោះ​ជា​បែប​ណា​ ប៉ូលិស​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​ជន​ដែល​ពាក់​ព័ន្ធក្នុងករណី​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ​ទេ ដោយ​ប៉ូលិស​កំពុង​តែ​តាម​ប្រម៉ាញ់​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព