ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គេច​ពន្ធ​លោត​ឆត្រ​នាំ​ចូល​​ពី​ប្រទេស​ថៃ​អស់​លក្ខណ៍ជាប់​អន្ទាក់​សមត្ថ​កិច្ច​ឈរ​ជើង​ក្រោម​ប្រាសាទ​កំពូល​បី​ច្រក​ប៉ោយ​ប៉ែត​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ក្រុម​ឈ្មួញ​លួច​នាំ​ម៉ូតូ​គេច​ពន្ធ​លោត​ឆត្រ​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែតត្រូវ​ក្រុម​មន្ត្រី​ជំនាញ​៣​ស្ថាប័ន​ដែល​ឈរ​ជើង​នៅ​ក្រោម​ប្រាសាទ​កំពូល​បី​ច្រក​ប៉ោយ​ប៉ែត​ឃាត់​ចាប់​បាន​​កាល​ពី​រសៀល ថ្ងៃ​ទី​៩ មេសា ២០១៤ ខណៈពេល​ដែល​គេ​បាន​បង្កប់​ដាក់​ក្នុង​រទេះ​ដឹក​ទំនិញ​ជួល​កម្មករ​ឱ្យ​អូស​ចូល​មក​ក្នុងគោល​បំណង​បន្លំ​ភ្នែក​សមត្ថ​កិច្ច​ជំនាញ​ តែ​ត្រូវ​ជាប់​ជុង​របស់​សមត្ថ​កិច្ច​តែ​ម្តង​។

តាម​ប្រភព​​ព័ត៌​មាន​​ពី​មន្ត្រី​ជំនាញដែល​ឈរ​ជើង​នៅ​ក្រោម​ប្រាសាទ​កំពូល​បី​មាត់​ច្រក​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា ម៉ូតូ​ដែល​ឃាត់​ចាប់​នេះ​ជា​ប្រភេទ​ម៉ូតូ​​ធុន​ធំ​ម៉ាក​ PCX ស៊េរី​ឆ្នាំ​២០១៤ មួយ​គ្រឿង​ដែល​ក្រុម​ឈ្មួញ​បាន​ដាក់​បង្កប់​ក្នុង​រទេះ​ដឹក​ទំនិញ ហើយ​ជួល​កម្មករ​ឱ្យ​អូស​ចូល​មក​ពី​ប្រទេស​ថៃ​ក្នុង​គោល​បំណង​បន្លំ​ភ្នែក​មន្ត្រី​ជំនាញ​ ដោយ​មិន​បាន​បង់​ពន្ធ​ត្រឹម​ត្រូវ​ឡើយ​។

តែ​ទោះ​ជា​បែប​ណា​ក្តី ម៉ូតូ​លោត​ឆត្រ​១​គ្រឿង​នេះ​ត្រូវ​មន្ត្រី​ជំនាញ​សហការ​គ្នា​ឆែក​ឆេរ​រទេះ​របស់​កម្មករ​ឃាត់​ចាប់​បាន​តែ​ម្តង​ ប៉ុន្តែ​ចំពោះ​មេ​ឈ្មួញបាន​គេច​ខ្លួន​បាត់​ស្រមោល​នៅ​សល់​តែ​កម្មករ​អូស​រទេះតែ​ប៉ុណ្ណោះ។ មន្ត្រី​ជំនាញ​បន្ត​ថា ម៉ូតូ​លោត​ឆត្រ​១​គ្រឿងនេះ​ត្រូវ​​បាន​មន្ត្រី​គយ និង​រដ្ឋា​ករ​ច្រក​ប៉ោយ​ប៉ែត​យក​ទៅ​រក្សា​ទុក​ជា​បណ្តោះ​អាសន្ន​រង់​ចាំ​ម្ចាស់​ចូល​មក​បង់​ពន្ធ​តាម​ច្បាប់៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព