ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​ប្រពន្ធ​ពោលពាក្យ​ថា «យក​ឯង​ធ្វើ​ប្តី​ខុស​មួយ​ជីវិត»​ រត់​ទៅ​លេប​ថ្នាំ​ទឹក​នោម​ផ្អែម​អស់​៤០​គ្រាប់​ធ្វើ​អត្ត​ឃាត

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ទើប​រៀបការ​បាន​៧ខែ​តូច​ចិត្ត​ប្រពន្ធ​ពោល​​ពាក្យ​ថា «យក​ឯងធ្វើប្តី​ខុស​មួយ​ជីវិត​» បាន​យក​ថ្នាំ​ទឹក​នោម​ផ្អែម​របស់​ម្តាយ​លេប​អស់​៤០​គ្រាប់​ធ្វើ​អត្ត​ឃាត។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ មេសា ២០១៤ នៅ​ភូមិ​ស្វាយ ឃុំ​ព្រៃ​ងៀត ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។

បុរស​ដែល​លេប​ថ្នាំ​ធ្វើ​អត្ត​ឃាត​ឈ្មោះ​សឿន ថន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​ មាន​ទី​លំនៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ ប្រពន្ធ​ឈ្មោះ​សុខ លីម អាយុ​២៤​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​ធ្វើ​ការ​ជាមួយ​គ្នា ។

សាច់​ញាតិ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ពេល​រៀប​ការ​ហើយ​ប្តី​ប្រពន្ធ​នេះ​រស់​នៅ​ផ្ទះ​ម្តាយ​ខាង​ប្រុស​នៅ​ធ្វើ​ការ​រោង​ចក្រ​ទាំង​២​នាក់ ប៉ុន្តែ​ដោយ​សារ​ប្រពន្ធឃើញ​ថា ធ្វើ​ការ​ទាំង​២​នាក់​អត់​សល់​លុយ​កាក់​ ម្យ៉ាង​ទៀត​ប្រចណ្ឌ​ប្តី​មិន​ចង់​ឱ្យ​ធ្វើ​ការ​ជាមួយ​ស្រី​ច្រើន​ផង​បាន​ឱ្យ​ប្តី​ឈប់​ធ្វើ​ការ​រោង​ចក្រ​​ទៅ​រស់​នៅ​ខាង​ស្រី​វិញ​ ហើយ​ឱ្យ​ប្តី​ជិះ​ម៉ូតូ​ឌុប​ខ្នើយ កន្ទេល​ដើរ​លក់​វិញ​ម្តង​។

សាច់​ញាតិ​បាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​សារ​តែ​ប្តី​មិន​មាន​ជំនាញ​ខាង​រក​ស៊ី​ជិះ​ម៉ូតូ​ដើរលក់​អត់​​បាន​ប្រាក់​ចូល​ផ្ទះ​ធ្វើ​ឱ្យ​ពួក​គេ​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​ប្រពន្ធ​បាន​ស្តី​បន្ទោស​ប្តី​ថា បើ​ដឹង​ថា ឯង​អត់​ចេះ​រក​ស៊ី​ចឹង​ ខ្ញុំ​មិន​យក​ធ្វើ​ប្តី​ទេ យក​ឯង​ធ្វើ​ប្តី​ខុស​មួយ​ជីវិត​។ បុរស​ជា​ប្តី ខណៈ​ឮប្រពន្ធ​ពោល​ពាក្យ​បែប​នេះតូច​ចិត្ត​ក្នុង​ជីវិត​ក៏​រត់​ទៅ​ផ្ទះ​របស់​ម្តាយ​យក​ថ្នាំ​ទឹក​នោម​ផ្អែម​របស់​ម្តាយ​លេប​អស់​៤០​គ្រាប់​ធ្វើ​អត្ត​ឃាត​ ។ ពេល​លេប​អស់​ហើយ​ទើប​ម្តាយ​ដឹង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​គង​ពិសី​ តែ​មិន​បាន​ធូរ​ស្រាល​ក៏​បញ្ជូនបន្ត​​ម​ក​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព