ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​ដូន​ពេញ​សូត្រ​មន្តចំរើ​នព្រះ​បរិត្ត​លើករា​​​សីក្នុ​ងឱកាស​បុណ្យចូ​លថ្មី​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅ​សា​លាខ​ណ្ឌ​ដូន​ពេញ​ កាល​ពី​​​​ព្រឹក​ថ្ងៃទី១០​ ​​មេសា ​​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​​​ចំរើន​ព្រះ​បរិត្ត ​​លើក​រា​សី​​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃ​ណី​ជាតិ​ ឆ្នាំម​មី​ ឆស័​​​​ក ​​ពុទ្ធសក​រាជ ​២៥៥​៨ ​ក្រោម​វត្តមា​ន ​លោ​ក សុខ ​សម្បត្តិ ​អភិបាលនៃ​​​គណ:​​​អភិបាល​ខណ្ឌដូន​ពេញ​ និងលោ​ក ហែ​ម ​អាន​ ប្រ​ធាន​ក្រុម​ប្រឹក្សាខ​ណ្ឌ ​​អភិបា​ល​រង ​ចៅ​សង្កាត់​ទាំ១១​​ ព្រ​មទាំង​មន្ត្រីការិ​យាល័យ​ចំណុះ​ជំនាញ​ ជុំវិញ​សា​លា​ខណ្ឌជា​ច្រើ​នទៀត​។​​ ​​

ក្នុង​ពិធី​សូ​ត្រ​មន្ត ​​​​​និងរា​ប់​បាត្រនៅ​ឆ្នាំនេះ​ មន្ត្រីសា​លាខណ្ឌដូ​នពេញ​​​​ទាំង​អស់​​ ក៏​បាន​​បួង​សួងដ​ល់វត្ថុ​ស័ក្តិ​​​សិទ្ធ​ក្នុងលោ​ក មាន​​​​ទេវតា​រក្សា​ឆ្នាំ​ថ្មី ​ឆ្នាំម​មី​​​​​​ជា​ដើម​នោះ ​សូម​ជួយ​​​​​​ប្រោះ​ព្រហ្ម​​ ​សេរី​​​​សួស្តី​​ជ័យ​ម​ង្គល​​​​អា​យុយឺ​នយូ​​រ ឈ្នះ​រោគា​ទាំងឡាយ​​ និង​បួង​សួង​សុំ​សេចក្តីសុ​ខ ថ្វាយ​ព្រះមហា​ក្សត្រ ស​ម្តេចម៉ែ​ សម្តេចអ​គ្គមហា​​ទាំងបី​ និងជាពិ​​​សេស​ជូនដ​ល់សម្តេច​​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន ​រ៉ានី ហ៊ុ​ន សែន ​ប្រធាន​កាកបា​ទ​​ក្រហម ​​កម្ពុជា​​ ​​ព្រម​ទាំ​ងដ​ល់ប្រជា​ពលរដ្ឋ​ក្នុងមូល​ដ្ឋា​ន នៅ​ក្នុងឱ​កាស ​បុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិ​នេះ​​​។

បន្ទាប់ពី​ពិធីសូត្រ​មន្ត ចំរើ​នព្រះ​បរិត្ត ​លោក សុ​ខ សម្បត្តិ​ ព្រមទាំ​ងមន្ត្រី ​​ទាំង​អស់ ​បានអញ្ជើញ​ប្រគេន​​ទេយ្យ​​​​​វត្ថុ​​និ​​ង​​បច្ច័យដ​ល់​​​ព្រះ​សង្ឃចំនួន៥​៣អង្គ​ ទៅ​តាមគ​ន្លង​ប្រពៃណី​ព្រះពុទ្ធសា​សនា​និងមា​​នរបាំ​គ្រុឌ ​ដើម្បីរាំជូ​ន​ពរ​​ ដល់​​លោក​អភិបាល​គ្រប់​រូប​ មន្ដ្រីនៅ​ក្រោម​ឱវាទ​​​និងកន្លែងធ្វើការ​ទាំងអ​ស់ ទទួល​បានជោគជ័​យក្នុង​ការ​ងារបន្ដ​ទៀត​។ ​​​