ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​​ឋានន្តរស័ក្តិ​​មន្ត្រី​នគរបាល​ជាតិ​​១០៤នាក់​នៅ​ប៉ៃលិន​​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ស្នងការដ្ឋាន​នគរបាល​​​ខេត្ត វេលា​ម៉ោង​​៨​​ព្រឹក​ថ្ងៃទី​​១០​​ មេសា ២០១៤ មាន​រៀបចំ​ពិធី​​ផ្ទេរ​ភារកិច្ច តែង​​តាំង​មុខ​តំណែង​​ និង​​បំ​ពាក់​​ឋានន្តរស័ក្តិដល់​​មន្ត្រី​នគរ​បាល​​​ជាតិ​ចំនួន​​១០៤​​នាក់ ។

ពិធី​នេះ​​​​ប្រារព្ធ​​ឡើង​​ក្រោម​​អធិ​បតីភាព​​លោក​ឧត្តមសេនីយ៍​​ត្រី ឡី ចាន់​ឆាយ​​ ស្នងការ​​នគរបាល​ខេត្ត​​ ដោយមាន​​ការ​​ចូល​រួម​ពីលោកស្នងការង​​ ព្រម​​ទាំង​​មន្ត្រី​នគរបាល​​ឃុំ​-សង្កាត់​ទាំង​​៨  ។

មន្ត្រី​នគរបាល​ជាតិដែល​​ត្រូវ​​បំ​ពាក់​​ ឋានន្តរស័ក្តិមាន​ ថ្នាក់​​អនុសេនីយ៍​​ឯក៥នាក់​​ ,ថ្នាក់​​អនុសេនីយ៍​ទោ១១នាក់​ ,ថ្នាក់​​អនុសេនីយ៍​​ត្រី​​១៨នាក់ ,ថ្នាក់​ព្រិន្ទបាល​​ឯក​​២៥នាក់​ ,ថ្នាក់​​ព្រិន្ទ​បាល​ទោ០​​៩នាក់ ​​ពល​​បាល​​ឯក​​២៤នាក់ និង​​ពល​បាល​ទោ​​១២នាក់​ ។​​